ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
​ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានស្រុកបាណន់​ បានអញ្ចើញជាអធិបតីភាព ក្នុងពិធី​កាត់ឬសសីមាព្រះវិហារថ្មី នៅវត្តចែងក្តា​ ស្ថិតក្នុងស្រុកបាណន់​
Tue,09 April 2024 (Time 01:52 PM)
ដោយ ៖ ដើម្បីប្រជាជន


​ឯកឧត្ដម​សន្តិបណ្ឌិត​ សុខ​ ផល​ ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកបាណន់​ បានអញ្ចើញជាអធិបតីភាពក្នុងពិធី​កាត់ឬសសីមាព្រះវិហារថ្មី នៅវត្តចែងក្តា​ ស្ថិតក្នុងស្រុកបាណន់​
=======================
នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ២០២៤ ​ឯកឧត្ដម​ សន្តិបណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកបាណន់​ បានអញ្ចើញជាអធិបតីភាពក្នុងពិធី​កាត់ឬសសីមាព្រះវិហារថ្មី និងសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តចន្ទនារាម( ហៅវត្តចែងក្តា​ )ស្ថិតនៅភូមិចែងក្ដា ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង ។

ដោយ​មាន​ការ​អញ្ចើញចូលរួម​ពី​ ឯកឧត្តម​ អនុប្រធាន​ទី២​ ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ អនុប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុក​ និង​ឃុំទាំង៨​ ក្នុងស្រុក​ លោក​ លោកស្រី​ ក្រុមប្រឹក្សា​ស្រុក​ គណៈអភិបាលស្រុក​ គណៈនាយករដ្ឋបាល​ ប្រធាន​ការិយាល័យ​/អង្គភាព​ កងកម្លាំង​ប្រដាប់​អាវុធ​ ក្នុង​ចំណុះរដ្ឋបាលស្រុក​ លោកតា​ លោកយាយ​ សីលវ័ន្ត​ សីលវតី​ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ យុវជន​កាកបាទក្រហម​កម្ពុជា​ស្រុក​ ព្រម​ទាំង​ប្រជាពលរដ្ឋ​ និង​ពុទ្ធបរិស័ទចំណុះជេីងវត្ត​ ប្រមាណ​៦៥០នាក់​ ។

​ឯកឧត្តម​សន្តិបណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ បាមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរ​សុខទុក្ខ​ពី​សំណាក់ ​សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និង​ជា​អ្នកតំណាងរាស្រ្ត​មណ្ឌល​ខេត្ត​បាត់ដំបង​ ទៅកាន់អង្គពិធី​ ព្រម​ទាំង​ផ្តល់​អនុសាសន៍​ណែនាំ​តម្រង់​ទិស​ដឹកនាំ​ និង​បញ្រ្ជាបអំពី​កតា្ត​សុខសន្តិភាព​ ដែលនាំអោយ​ប្រទេស​ជាតិ​ អាច​បន្តសកម្មភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​​តាមរយៈ​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ អាណត្តិ​ទី៧​ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

បន្ទាប់​មក​ ឯកឧត្តម​សន្តិបណ្ឌិត​ប្រធាន​ បានផ្តល់​ និង​ប្រគេនថវិកា​៦,០០០ដុល្លារអាមេរិក​ ជូន​គណៈកម្មការ​វត្ត​ សម្រាប់​រៀបចំ​ការងារ​ផ្សេងៗ​នៅក្នុងវត្ត​ និង​ផ្តល់​លិខិត​ថ្លែង​អំណរ​គុណ​ដល់​សប្បុរសជន​ ក្នុង​ និង​ក្រៅប្រទេស​ ដែល​បាន​ជួយ​កសាង​ព្រះវិហារ​ថ្មី​ ហេីយ​បន្ថែម​លេីស​ពីនេះ​ បានផ្តល់ក្រណាត់​ស​ជូនលោកតា​ លោកយាយ​ និង​សៀវភៅ​ដល់សិស្សានុសិស្ស​ ។ ចុងបញ្ចប់​នៃអង្គពិធី​ ឯកឧត្តម​សន្តិបណ្ឌិត​ប្រធា​ន​ បាន​ផ្តល់​ថវិកា​កំដរដៃ​ ជូន​សមាជិក​ សមាជិកា​នៃអង្គ​ពិធី​ ៦៥០នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ ២០,០០០រៀល​ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4859 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
17711 នាក់
សរុប :
6928824 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ