ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ =================នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា ឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ នៅទូទាំងខេត្តព្រះសីហនុ នៅបរិវេណវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរ អង្គភាពនិងមេឃុំ ក្រុមប្រឹក្សាឃុំ គណៈកម្មការអាចារ្យតាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា មានសង្ឃដីការអបអរសាទរពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ ដើម្បីឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងប្រកបដោយព្រះបញ្ញាណចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងវិស័យសាសនា ក៏ដូចជាសង្គមជាតិទាំងមូលទទួលបានលទ្ធផលល្អជាទីមោទន ហើយសកម្មភាពទាំងនេះ ផ្តល់វិភាគទានយ៉ាងធំធេងជាមួយរាជរដ្ឋាភិលបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកទឹកចិត្តចំពោះការដឹងគុណចំពោះមេគណខេត្ត ដែលបានខិតខំកសាងសមត្ថភាព អំពើល្អ កេរ្តិ៍ឈ្មោះ កិត្តិយសប្រកបដោយមោទនភាព។ ការបើកបវេសនកាលឆ្នាំ២០២៤ ២០២៥ នៅទូទាំងខេត្តព្រះសីហនុ វាមានសារៈសំខាន់សម្រាប់សមណសិស្ស សិស្សថ្មី និងសិស្សចាស់បានចូលរៀនឆ្នាំសិក្សាថ្មីនេះ ត្រូវគ្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អពីការសិក្សា ឱ្យក្លាយខ្លួនជាសិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងសាសនា។ ជាការពិតណាស់ពិធីបើកបវសនការពុទ្ធិកសិក្សាដែលយើងប្រារព្ធធ្វើជារៀងរាល់ឆ្នាំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តពីរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងគាំទ្រវិស័យព្រះពុទ្ធសាសនា ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៤-២០២៥នាឱកាសនេះ ស្របពេលដែលប្រជាជនកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។ សូមចូលរួមអបអរសាទរចំពោះព្រះវិមលសាគរ គង់ ប្រុស ដែលត្រូវបានសម្តេចមហាសង្ឃរាជស្តីទី តែងតាំងជាព្រះមេគណខេត្ត បន្តពីព្រះវិមលសាគរ ហ្វាន់ ហឿង អតីតព្រះមេគណខេត្ត ដែលបានទទួលអនិច្ចធម្មទៅកាលពីខែកញ្ញា ឆ្នាំ២០២៣។ ការតែងតាំងនេះ ពិតជាស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ គុណវឌ្ឍ និងស្នាព្រះហស្តដែលព្រះវិមលសាគរបានខិតខំបូជាព្រះកាយចំពោះសាសនា និងសង្គមជាតិ។ ទន្ទឹមនេះ សូមអបអរសាទរដល់ការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤-២០២៥ ដែលជាឱកាសសម្រាប់សមណសិស្ស សិស្ស សមណនិស្សិត បានសិក្សារៀនសូត្រ គោរពប្រតិ បត្តិទៅតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនា សំដៅប្រែក្លាយព្រះសង្ឃដែលជាយុវ បព្វជិត ឱ្យបានក្លាយទៅជាបណ្ឌិត បញ្ញវន្ត ចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចំរើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។ ឯកឧត្តម សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ក្នុងនាមក្រសួងធម្មការ និងសាសនា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរចំពោះព្រះវិមលសាគរ គង់ ប្រុស ដែលទទួលបានការតែងតាំងនូវសមណសក្តិ ដ៏សក្តិសមនាពេលនេះ គឺជាការលើកទឹកព្រះទ័យដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងព្រះកាយ ព្រះបញ្ញាញាណចូលរួមក្នុងសកម្មភាពផ្សេងៗ ពិសេសខាងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការចូលរួមក្នុងសង្គមជាតិទទួលបានលទ្ធផលល្អគួរជាទីមោទនៈក្នុងរយៈកាលកន្លងមក។ សកម្មភាពទាំងនេះ គឺផ្តល់វិភាគទានយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ខ្ញុំសូមគាំទ្រ និងលើកទឹកព្រះទ័យដល់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមនៅក្នុងខេត្តព្រះសីហនុ ឱ្យខិតខំបង្កើនសមត្ថភាព ចំណេះដឹង និងកសាងនូវអំពើល្អថែមទៀត ដើម្បីរួមចំណែកកសាងកិត្យានុភាពរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានកិត្តិយស និងកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀតប្រកបដោយមោទនភាព។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ