ប្រសានស៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញអារម្មណ៍រីករាយចំពោះការបានសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅកូរ៉េ។ សម្តេចធិបតី ចាត់ទុកជំនួបនេះ ជាជំនួបពិសេសនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនួបសំណេះសំណាលនាពេលនេះ បង្ហាញពីសាមគ្គីភាពក្នុងស្មារតីជាខ្មែរ ដែលតែងតែស្កាត់រកគ្នា។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មន្ត្រីទូតនៅកូរ៉េ ដែលបានប្រឹងប្រែងបំពេញការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋខ្មែរនៅកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា រាល់ជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េ សុទ្ធតែបានសរសើរពីការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥរិយាបថល្អរបស់ខ្មែរនៅកូរ៉េ គឺជាការលើកកម្ពស់កិត្តិយស និងកិត្តិនាមរបស់ខ្មែរ ដែលជារឿងដ៏រីករាយ និងរំភើបបំផុត។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យធំនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ គឺការលើកកម្ពស់កម្រិតទំនាក់ទំនង ពីទំនាក់ទំនងធម្មតា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងធ្វើឱ្យទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ហើយហុចផលកាន់តែច្រើន។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំពឹងថា «ភាពជាដៃគូយុទ្ថសាស្ត្រ» រវាងកម្ពុជា និងកូរ៉េ នឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ កាន់តែធំថែមទៀត។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដំឡើងកម្រិតទំនាក់ទំនងនេះ បង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េ មានទស្សនៈវិស័យដូចគ្នាផ្តល់សារសំខាន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជំរុញឱ្យមានការហោះហើរត្រង់រវាងសៀមរាប ជាមួយខេត្តនានារបស់កូរ៉េ មានដូចជាប៊ូសាន ជេជូ និងអ៉ីនឈុនជាដើម។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េនាពេលនេះ កិច្ចការសំខាន់ទី២ គឺការទាក់ម៉ូយ។ ក្នុងនោះមានការរៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-កូរ៉េ ព្រមទាំងការជួបផ្ទាល់ជាមួយអ្នកវិនិយោគ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយទាក់ម៉ូយនេះ គឺបានផលដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៥ខែនេះ មានគម្រោងវិនិយោគប្រមាណ ១៤៧គម្រោង ត្រូវបានអនុម័ត។ គម្រោងវិនិយោគនេះ មានទុនសរុប ២,៧០០លានដុល្លារ បង្កើតការងារជាង ១៤ម៉ឺននាក់។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងការវិនិយោគ និងការកម្សាន្ត បើគេមិនស្រឡាញ់ខ្មែរ គឺមិនមកខ្មែរនោះឡើយ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលធ្វើឱ្យកូរ៉េស្រឡាញ់ខ្មែរ គឺបានមួយចំណែកពីពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។ ក្នុងន័យនេះ សម្តេចស្នើឱ្យខ្មែរនៅកូរ៉េ ត្រូវរក្សាកិត្តិយស រក្សាភាពថ្លៃថ្នូរ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទៅកូរ៉េលើកនេះ អភ័ព្វជាងទៅកូរ៉េពេលកន្លងទៅ។ អភ័ព្វ ព្រោះមិនអាចចេញក្រៅបានដូចពេលមុនទៀតនោះឡើយ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅធំរបស់រាជរដ្ឋាភិបាល គឺបង្កើតការងារមានគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ ការងារអាទិភាព គឺជំរុញការងារក្នុងស្រុក តែក៏ទទួលស្គាល់ថា ការរៀបចំការងារក្រៅប្រទេសជាជម្រើសសម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវធ្វើផងដែរ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំអកទៅក្រុមប្រឆាំងថា រិះគន់រាជរដ្ឋាភិបាលដឹកនាំធ្វើឱ្យពលរដ្ឋចំណាកស្រុកធ្វើការនៅក្រៅប្រទេស ប៉ុន្តែពេលសួរថា បើពួកគេដឹកនាំតើបិទមិនឱ្យពលរដ្ឋចេញទៅធ្វើការនៅកូរ៉េឬ? បែរជាឆ្លើយមិនរួច។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករដែលកំពុងធ្វើការនៅកូរ៉េបច្ចុប្បន្ន ខ្មែរមានជាង ៤៥,០០០នាក់, ថៃប្រមាណ ២៤ម៉ឺននាក់, វៀតណាម ប្រមាណ ២៧ម៉ឺននាក់, ហ្វីលីពិនប្រមាណ ១៥នាក់ និងឥណ្ឌូនេស៊ីជិត ១៦ម៉ឺននាក់។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញការងារនៅកូរ៉េ បានចំណូល និងជំនាញ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា កំពុងប្រឹងប្រែងប្រែក្លាយពីឧស្សាហកម្មកាត់ដេរ ទៅឧស្សាហកម្មកម្រិតខ្ពស់ ដូច្នេះពលករពីកូរ៉េ នឹងជួយបំពេញនូវជំនាញបច្ចេកទេសនេះ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយរកការងារឱ្យពលរដ្ឋនៅក្រៅប្រទេស មិនមែនជាការយកពលរដ្ឋបោះបង់ចោលនោះទេ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកូរ៉េ ១លាននាក់ធ្វើការនៅអាមេរិក និង៥០ម៉ឺននាក់ធ្វើការនៅជប៉ុន។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារក្រៅប្រទេស ជាការបង្កើតជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ មិនមែនជាការបង្ខំនោះទេ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១០ឆ្នាំនេះ ពលករខ្មែរធ្វើការនៅកូរ៉េកើនជាង ៦ម៉ឺននាក់។ ឆ្នាំ២០២៤ កូតាពលករខ្មែរ ត្រូវបានដំឡើងដល់ ១១៥០នាក់ ក្នុងមួយឆ្នាំ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានមូលហេតុ៣ នាំឱ្យពលករខ្មែរមានឱកាសការងារនៅកូរ៉េ រួមមាន៖ ១) ការភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ្១៩៩៧ ដែលជាការពុះពាររបស់សម្តេចតេជោ, ២) ការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងទី៣) ដោយសារពលករខ្មែរខ្លួនឯង ដែលឧស្សាហ៍ព្យាយាម និងមិនបង្កបញ្ហាដល់ថៅកែកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជ្រាលជ្រៅដល់ពលរដ្ឋខ្មែរទាំងអស់នៅកូរ៉េ ហើយបន្តប្រកាន់ឥរិយាបថល្អ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នអនិកជនខ្មែរនៅកូរ៉េ មានជាង ៨ពាន់នាក់។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា តម្រូវឱ្យរាជរដ្ឋាភិបាលយគាំពារពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ទាំងក្នុង និងក្រៅប្រទេស។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខ្មែរមិនចោលពលរដ្ឋខ្មែរនៅកូរ៉េនោះឡើយ ទោះក្នុងស្ថានភាពបែបណាក៏ដោយ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាអចលនទ្រព្យផ្តើមចេញពីបញ្ហាពីរ គឺការវាយតម្លៃខុសរវាងអតិថិជន និងការវាយតម្លៃខុសនៃការវិនិយោគ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងឆបោក របស់ ឡេង ចាន់ណា សម្តេច បានចាត់វិធានការតាំងពីរខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកទិញផ្ទះតាមគម្រោងដែលមានឆន្ទៈច្បាស់លាស់ បើមានលទ្ធភាព គួរបន្តបង់ជូនក្រុមហ៊ុន ដើម្បីមានលទ្ធភាពសង់ផ្ទះបន្ត។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ ក្រោយផ្ទុះការប្រតិកម្ម ទើបដឹងច្បាស់ថា គម្រោងវិនិយោគរបស់ ឡេង ចាន់ណា ជាគម្រោងបោកប្រាស់។ ហេតុនេះហើយទើបសម្តេចបញ្ជាឱ្យចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណុំរឿងឆបោករបស់ ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនទុកចោលបញ្ហារបស់ប្រជាពលរដ្ឋ ដោយមិនរកវិធានការដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ។* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ពេលវេលា៣ខែបន្ថែមទៀត ដល់មន្ត្រីអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផ្តល់ការអប់រំភាសាខ្មែរជូនដល់កូនខ្មែរនៅកូរ៉េ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចធិបតី បានថ្លែងថា គម្រោងនេះ មិនមែនជារបស់សម្តេច ឬសម្តេចតេជោនោះទេ តែជារបស់ខ្មែរទាំងមូល។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបើកការដ្ឋានក្នុងពេលឆាប់ៗនេះ។* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសូមឱ្យប្រជាពលរដ្ឋជឿជាក់ចុះថា សម្តេចនឹងប្រែងប្រែងថែរក្សាសុខសន្តិភាព ការសាងអភិវឌ្ឍន៍ជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង