សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា ស្ថិតនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល។ពិធីបុណ្យវិសាខបូជានេះ ក៏មានការការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។វិសាខបូជា ជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថា ជាទិវាបុណ្យវិសាខបូជាអន្ដរជាតិ នៅឆ្នាំ១៩៩៩ ដោយអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យនេះ នៅស្នាក់ការអង្គការសហប្រជាជាតិផ្ទាល់តែម្ដង។ ពុទ្ធសាសនិកទូទាំងពិភពលោក បានរៀបចំពិធីបុណ្យនេះទៅតាមប្រពៃណីប្រទេសនីមួយៗ។ដោយឡែក វិសាខបូជា ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិរបស់កម្ពុជា ដែលពលរដ្ឋគ្រប់រូបបានសម្រាកពីការងារ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។ គេធ្វើបុណ្យ វិសាខបូជា ឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍៣សំខាន់គឺ៖*ទី១៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច)*ទី២៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំវក)*ទី៣៖ ថ្ងៃដែលព្រះពុទ្ធបានបរិនិព្វាន (ថ្ងៃអង្គា ១៥កើត ខែពិសាខ ឆ្នាំម្សាញ់)ព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនី (លំពានី សព្វថ្ងៃស្ថិតនៅក្នុងប្រទេសនេប៉ាល់) ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើតពេញបូរមី ខែពិសាខ ក្នុងឆ្នាំច មុនគ្រិសសករាជប្រហែល៦០០ឆ្នាំ។ក្នុងព្រះជន្ម២៩ព្រះវស្សា ដោយសង្កេតឃើញសេចក្ដីទុក កើត ចាស់ ឈឺ ស្លាប់ វិលវល់ក្នុងវិវដ្ដសង្សាមិនចេះចប់ មិនចេះហើយ ព្រះសទ្ធម្ម (សុធ័ត) បានស្វែងរកផ្លូវចេញពីសេចក្ដីទុកទាំងនោះ។ ក្រោយពីការស្វិតស្វែងអស់៦ព្រះវស្សា ព្រះអង្គបានរកឃើញផ្លូវរំលត់សេចក្ដីទុក្ខទាំងពួង ហើយបានត្រាស់ដឹងជាព្រះពុទ្ធ នៅក្នុងព្រះជន្ម ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើត ពេញបូរមី ខែពិសាខ ឆ្នាំរកា នាវេលាទាបភ្លឺ។បន្ទាប់មកព្រះអង្គបានចំណាយពេល៤៥ឆ្នាំ ព្រះនិមន្តជួយពន្យល់មនុស្ស ទេវតា សព្វសត្វឱ្យបានយល់អំពីវិធីរំលត់សេចក្ដីទុក្ខក្នុងជីវិត។ សេចក្ដីទុកទាំងឡាយតែងកើតពីការប្រកាន់ ហួងហែង ច្រណែន ឈ្នានីស គំនុំគំគួន និងសេចក្ដីល្ងង់ខ្លៅមិនយល់ពីដំណើរនៃធម្មជាតិ។ បើម្នាក់ៗព្យាយាមលះបង់អកុសលទាំងនោះ នឹងទទួលបានសេចក្ដីសុខពិតប្រាកដមិនខាន។ព្រះអង្គបានបំពេញបេសកកម្មពេញមួយព្រះជន្ម ដើម្បីជួយសត្វលោកដោយគ្មានរើសអើងអ្នកណាឡើយ។ ឱវាទរបស់ព្រះអង្គនៅជាឱសថដ៏ស័ក្ដិស័ទជួយព្យាបាលសេចក្ដីទុករបស់សត្វលោកតាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ។ព្រះអង្គបានរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នៅថ្ងៃអង្គា១៥កើត ពេញបូរមីខែពិសាខ ឆ្នាំម្សាញ់ ដោយបន្សល់ទុកនូវឱវាទ គឺព្រះធម៌របស់ព្រះអង្គជាពន្លឺបំភ្លឺផ្លូវដល់សត្វលោកទាំងឡាយ។ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គប្រសូត្រ ត្រាស់ដឹង និងព្រះរិនិព្វាន។ គេធ្វើបុណ្យវិសាខបូជានេះឡើង ដើម្បីរំលឹកដល់ព្រះករុណាធិគុណ្យដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់អ្វីៗគ្រប់យ៉ាងក្នុងមួយជីវិត ដើម្បីជួយស្រោចស្រង់សព្វសត្វទាំងអស់៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ