ក្មេងទំនើងត្រូវតែអនុវត្តវិធានការដ៏ម៉ឺងម៉ាត់ ទាំងរដ្ឋបាលនិងច្បាប់ គ្រប់ភាគីពាក់ព័ន្ធ ត្រូវតែទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តខេត្តព្រះសីហនុ ដើម្បីរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងក្នុងខេត្តព្រះសីហនុ។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្មេងទំនើង គឺត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នៅខេត្តព្រះសីហនុ បញ្ហាក្មេងទំនើងនៅតែមានការដាក់ចេញនូវគោលការ៣ ទី១.វិធានការអប់រំ ទី២.វិធានការរដ្ឋបាល ៣.វិធានការច្បាប់។ ១.ចំពោះវិធានការអប់រំ ទុកជូនទៅអាណាព្យាបាលជាអ្នកទទួលខុសត្រូវក្នុងការអប់រំកូនចៅ បើទុកឱ្យអាជ្ញាធររបស់យើងប្រើប្រាស់កម្លាំងទៅធ្វើការអប់រំបន្តទៀត វាមិនគ្រប់គ្រាន់នោះទេ សម្រាប់ការអនុវត្តជាមួយក្មេងទំនើងនៅក្នុងដំណាក់កាលនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងសូមធ្វើការអំពាវនាវដល់អាណាព្យាបាល ត្រូវទទួលខុសត្រូវក្នុងការអប់រំកូនចៅរបស់ខ្លួន។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មិនទទួលយកទៀតទេ នៅពេលដែលកងកម្លាំងធ្វើការបង្ក្រាបបានមកសុំយកទៅធ្វើការអប់រំ លក្ខណៈបែបនេះ គឺវាហួសពេលហើយ ការអប់រំ គឺធ្វើមុនពេលដែលសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងដំណាក់កាលអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តច្បាប់ វាហួសដំណាក់កាលសង្គ្រោះ សូមឱ្យអាណាព្យាបាលផ្តើមការទទួលខុសត្រូវការអប់រំកូន ចៅរបស់ខ្លួនកុំឱ្យទៅប្រព្រឹត្តអំពើល្មើស កុំប្រព្រឹត្តសកម្មភាពក្មេងទំនើង។ ចំពោះសមត្ថកិច្ច កងកម្លាំងរបស់យើង គឺទាំងអាយ្យការ តុលាការ ត្រូវរួមគ្នា ឯកភាពគ្នាឱ្យបានមុតស្រួចអនុវត្តទប់ស្កាត់ជាមួយនឹងក្មេងទំនើង យើងធ្លាប់ឯកភាពគ្នាធ្វើកិច្ចការធំៗបានយ៉ាងច្រើន មិនគួរទុកចន្លោះប្រហោងឱ្យក្មេងទំនើងបង្កបទល្មើសធំៗនៅខេត្តរបស់យើងនោះទេ ព្រោះបទល្មើសមានការថមថយនូវការត្រួតពិនិត្យគ្រឿងស្រវឹង គ្រឿងញៀនតាមដងផ្លូវសាធារណ មកដល់បច្ចុប្បន្នគឺសូន្យ អាវុធក៏មិនដែលរកឃើញ ដល់ពេលវេលាដែលយើងត្រូវប្រមូលកម្លាំងសរុបធ្វើកិច្ចការជាមួយក្រុមក្មេងទំនើងឱ្យមានប្រសិទ្ធភាព។ ២.វិធានការរដ្ឋបាល គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៥ និងកម្លាំងចលតរបស់ស្នងការ និងកងរាជ អាវុធហត្ថចេញប្រតិបត្តិការគ្រប់គោលដៅ ហើយគោលដៅដែលមានការសង្ស័យច្រើន គឺនៅក្នុងក្រុងព្រះសីហនុ ដោយប្រើប្រាស់ជំនាញស៊ីបអង្កេតល្បាតដោយស៊ីវិល ពិនិត្យមើលនៅទីតាំងណាដែលមានក្មេងទំនើងប្រមូលផ្តុំ មិនចាំបាច់ឱ្យពួកគេធ្វើសកម្មភាពនោះទេ គឺព័ទ្ធត្រួតពិនិត្យធ្វើការឆែកឆេរ រកមើលកាំបិត ពូថៅ អាវុធ ថ្នាំញៀន ឬជាតិស្រវឹង ដើម្បីចាត់វិធានការ។ ក្រោយពីយើងប្រមូលអ្នកមានសារធាតុញឿនចូលក្នុងមណ្ឌលអប់រំកែប្រែស្ថានីតិសម្បទា អ្នកញឿនគ្រៀងញៀននៅឃុំកែវផុស វាក៏គ្របដណ្តប់ទៅលើក្មេងទំនើងមួយផ្នែកធំ គឺពួកដែលមានសារធាតុញឿន ពេលេនះយើងបែការណុងទៅរកក្មេងទំនើងឱ្យមានប្រសិទ្ធភាព។ ចំណែកកងកម្លាំងផ្សេងៗទៀតសូមជួយគាំទ្រក្នុងក្រមខណ្ឌក្រុង ស្រុក ធ្វើកិច្ចការនេះឱ្យបានពេញលេញ ប្រសិនបើយើងគ្រប់គ្រងក្មេងទំនើងបាន បញ្ហាសន្តិសុខសុវត្ថិភាពសាធារណត្រូវបានកាត់បន្ថយ ព្រោះក្រុងព្រះសីហនុ មានអ្នកធ្វើការងារថ្ងៃ រួចចេញអុកឡុកពេលព្រលប់ និងអ្នកធ្វើការយប់ មកអុកឡុងពេលភ្លឺ ឬពេលថ្ងៃ ហើយមន្ទីរ អង្គភាពត្រូវចូលក្នុងការអប់រំនៅតាមភូមិ ឃុំ សង្កាត់ យើងមិនមានការអប់រំនៅពេលដែលអាជ្ញាធរ កងកម្លាំងរបស់យើងបង្ក្រាបបានទេ គឺត្រូវអប់រំពីចម្ងាយឱ្យហើយ ដោយត្រូវពង្រីកការគ្រប់គ្រង ពិសេសមន្ទីរ អប់រំ ត្រូវបន្តផ្សព្វផ្សាយក្មេងៗកុំបង្កើតជាក្រុម និងការណាត់ជួបគ្នា នេះជាសមភូមិថ្មីសម្រាប់បង្កអសន្តិសុខសង្គម ប្រសិនបានដឹងរឿងក្មេងៗណាត់ជួបគ្នា ត្រូវបញ្ជូនព័ត៌មានឱ្យបានលឿនឆាប់មកអាជ្ញាធរភូមិ ឃុំ សង្កាត់ និងគណៈបញ្ជាការក្រុង ស្រុកចុះធ្វើប្រតិបត្តិការភ្លាម ហើយការងារនេះ គឺត្រូវចូលរួមពីប្រជាជន មហាជន និងយុវជនរបស់យើងរាយការពីក្មេងទំនើងរួមចំណែកទប់ស្កាត់ឱ្យបានទាន់ពេលវេលា។៣.វិធានការច្បាប់ចំពោះក្មេងទំនើង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចរបស់យើង ត្រូវបើកការស្រាវជ្រាវដូចរឿងព្រហ្មទណ្ឌ និងបន្តធ្វើការស្រាវជ្រាវដល់ភូមិ ឃុំ សង្កាត់។ ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ត្រូវចាត់តាំងក្រុមការងារថតរូបផ្សព្វផ្សាយឱ្យបានទូលំទូលាយប្រកបដោយវិជ្ជាជីវៈ តម្រូវគោរពសិទ្ធបុគ្គលផងដែរ ដើម្បីធ្វើការគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាពដោយការទទួលខុសត្រូវ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋរាយការមកដល់អាជ្ញាធរ ហើយប្រជាពលរដ្ឋពួកគាត់រីករាយនឹងចូលរួមរាយការ ដើម្បីធ្វើការបង្ក្រាបបានសំបុកក្រុមក្មេងទំនើងអត់ មានឱកាសបង្កអសន្តិសុខសាធារណ មន្ទីរព័ត៌មាន មន្ទីរវប្បធម៌ខិតខំធ្វើការផ្សព្វផ្សាយអពីសកម្មភាពល្អ និងសកម្មភាពអាក្រក់របស់ក្មេង បើធ្វើល្អយើងនឹងខិតខំលើកទឹកចិត្ត ហើយការផ្សព្វផ្សាយនេះ ជាសមភូមិមួយក្នុងការចូលរួមទបស្កាត់ប្រឆាំងជាមួយក្រុមក្មេងទំនើងនេះផងដែរ យើងត្រូវធ្វើរដ្ឋបាលដែលកន្លែងប្រមូលផ្តុំរបស់ក្មេងទំនើង ត្រូវមានវិធានបង្ក្រាបចំពោះក្មេងទំនើង និងអនុវត្ដន៍ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង