ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ សុខ សំបូរ បានអញ្ចើញចូលរួមអមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ
Thu,13 June 2024 (Time 03:04 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ សុខ សំបូរ បានអញ្ចើញចូលរួមអមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ
================
ភ្នំពេញ៖នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្នានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការពារនីតិជន បានអញ្ចើញចូលរួមអមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូឥណ្ឌូនេស៊ី ដឹកនាំដោយលោកស្រី នូ រូកម៉ា ហ៊ីដាយ៉ាហ៍ (Nur Rokhmah Hidayah) ជំនួយការរងសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីនិងអាហ្រ្វិចក្រសួងសហប្រតិបត្តិការសម្រាប់កិច្ចការច្បាប់ និងសន្តិសុខនៃសាធារណរដ្ឋឥណ្ឌូនេស៊ី អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃប្រទេសឥណ្ឌូនេស៊ី ស្ដីពីការអនុវត្ត MOU លើការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា-ឥណ្ឌូនេស៊ី ។

ជាកិច្ចចាប់ផ្តើម លោកស្រី នូ រូកម៉ា ហ៊ីដាយ៉ាហ៍ (Nur Rokhmah Hidayah) បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានអន្តរាគមន៍ជួយប្រជាពលរដ្ឋ និងជនរងគ្រោះឥណ្ឌូនេស៊ីកន្លងមក និងការផ្សព្វផ្សាយព័ត៌មានពីការជួញដូរមនុស្សនៅកម្ពុជាធ្ងន់ធ្ងរ តែស្ថានភាពពិតមិនធ្ងន់ធ្ងរដូចការផ្សាយ។ លោកស្រី នូ រូកម៉ា ហ៊ីដាយ៉ាហ៍ (Nur Rokhmah Hidayah) បន្តថា លោកស្រីក៏បានស្នើអញ្ជើញនគរបាលជំនាញកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីការប្រឆាំអំពើជួញដូរមនុស្សឆ្លងដែន នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៤។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា កម្ពុជាជាប្រទេសរងគ្រោះ ដោយការផ្សព្វផ្សាយព័ត៌មានមិនពិតកន្លងមក តែកម្ពុជាមានយន្តការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ (ពិធីសារប៉ាឡឺម៉ូ) មានអង្គភាពឯកទេសប្រឆាំងការជួញដូរមនុស្ស មានហតឡាញសម្រាប់ទទួលបណ្តឹងពីស្ថានទូត និងជនបរទេស (មានហតឡាញ1288 និង117) ទទួលព័ត៌មានអន្តរាគមន៍ និងឆ្លើយតបប្រកប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានស្នើឲ្យភាគីឥណ្ឌូនេស៊ីធ្វើលិខិតផ្លូវការមក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្តីពីការ ចូលរួមសិក្ខាសាលានាពេលខាងមុខនេះ។
ភាគីទាំងពីរ បានចែករំលែចំណេះដឹងផ្នែកច្បាប់ ការអនុវត្តនីតិវិធី បទពិសោធន៍ បញ្ហាប្រឈម ករណីសិក្សា ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស លំហូរនីតិវិធីនៃការការពារជនរងគ្រោះ ការផ្តល់សេវាសង្គម និងសេវាផ្នែកច្បាប់ដល់ជនរងគ្រោះ និងលំហូរនីតិវិធីការពារជនរងគ្រោះរហូតដល់ការធ្វើសមាហរណកម្មជនរងគ្រោះទៅសហគមន៍ ឬការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញតាមការស្នើសុំពីជនរងគ្រោះជាជនបរទេស ដោយគោរពសិទ្ធិ ការសម្រេចចិត្ត និងឧត្តមប្រយោជន៍របស់ជនរងគ្រោះ ព្រមទាំងចាត់វិធានការបង្ការទប់ស្កាត់អំពើជួញដូមនុស្សឆ្លងដែន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3074 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17682 នាក់
សរុប :
7180239 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង