ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និ អត្តសញ្ញាណកម្ម នៅខេត្តព្រះសីហនុ
Wed,19 June 2024 (Time 02:21 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និ អត្តសញ្ញាណកម្ម នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និ អត្តសញ្ញាណកម្ម នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសមាគមស៊ីវិល មេឃុំ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាល។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាដោយគូសបញ្ជាក់ថា មន្ត្រីរបស់យើងមានដូចជា មេឃុំ ចៅសង្កាត់ ស្មៀន និងនគរបាលប៉ុស្តិ៍រដ្ឋបាលរបស់យើងត្រូវរួមគ្នាខិតខំយកចិត្តទុកដាក់បន្ត ដើម្បីគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យា យើងត្រូវធ្វើការបេ្តជ្ញា និងតាំងចិត្តត្រៀមខ្លួនធ្វើកិច្ចការយ៉ាងណាក្នុងការដោះស្រាយបញ្ហាអត្តសញ្ញាណកម្មជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងនាមយើងជាមន្ត្រីមូលដ្ឋានដែលជាអ្នកទទួលខុសត្រូវសម្រាប់ប្រជាពលរដ្ឋរបស់យើង ។

តម្រូវឱ្យមានឯកសារច្បាស់លាស់ មិនត្រូវទុកឱ្យប្រជា ជនរបស់យើងណាម្នាក់គ្មានឯកសារអត្តសញ្ញាណ បញ្ជាក់ពីកំណើតរបស់ខ្លួន និងអត្តសញ្ញាណកម្មនោះទេ ព្រោះរឿងទាំងអស់នេះយើងមានការជូរចត់ពីអតីតកាលដែលយើងបានឆ្លងកាត់សង្គ្រាមរួចមក ហើយឥឡូវនេះប្រទេសជាតិរបស់យើងមានសុខសន្តិភាពពេញលេញ មិនត្រូវទុកប្រជាជនយើងចោលទៀតដោយគ្នានឯកសារអត្ថសញ្ញាណប្រើប្រាស់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះបញ្ជីរួចហើយ សូមរក្សាទុកឯកសារឱ្យបានត្រឹមត្រូវ សម្រាប់ការប្រើប្រាស់ ហើយសូមកុំចុះបញ្ជីថ្មីឡើងវិញដែលវាខុសនឹងច្បាប់របស់កម្ពុជា ព្រោះបញ្ជីកំណើតគេតម្រូវឱ្យយើងចុះបានតែម្តងសម្រាប់ទុកប្រើប្រាស់។

ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដែលបានចាត់តាំងប្រតិភូចុះមកគាំទ្រដល់សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងដើម្បីធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលជាកាតព្វកិច្ចជាសកល ក្នុងការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅជាកាតព្វកិច្ចជាប់លាប់ និងជាអចិន្ត្រៃយ៍ ដើម្បីធានាឱ្យមនុស្សគ្រប់រូបមានអត្ត សញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណកម្មដោយផ្តល់ចំពោះបុគ្គលម្នាក់ៗនូវលេខសម្គាល់អត្តសញ្ញាណបុគ្គល និងធានាបាននូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋានគ្រិះសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គមជាតិរបស់យើង។

លោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីធានាការប្រមូលផ្តុំទិន្នន័យប្រជាជនជាឌីជីថល ធានាដល់គុណភាព និងគោលការណ៍ឯកត្តកម្មព័ត៌មានអត្តសញ្ញាណបុគ្គល និងធានាឱ្យស្ថាប័ន ឬបុគ្គលក្នុងការស្វែងរកទិន្នន័យពិតប្រាកដ ធានាឱ្យបុគ្គលដែលមានសញ្ជាតិខ្មែរ និងបុគ្គលទាំងឡាយណាដែលកើត និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលេខកូដសម្គាល់អត្តសញ្ញាណបុគ្គលតែមួយគត់ (UIC) និងជាអចិន្ត្រៃ។

លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការកោតសរសើរថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋានក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងរដ្ឋបាលឃុំ សង្កាត់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការចុះបញ្ជីអត្រានុកូលដ្ឋាន និងការងារអត្តសញ្ញាណកម្មនានាជូនប្រជាពលរដ្ឋបានលឿន រហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦) សម្រាប់ធ្វើជាផែនទីបង្ហាញផ្លូវ ដ៏ច្បាស់លាស់មួយ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធអត្តសញ្ញាណកម្មមួយមានភាពទំនើប មានមុខងារល្អ ឆ្លើយតបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថាបុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានអត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវបានបោះពុម្ព និងផលិតយ៉ាងត្រឹមត្រូវទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន ដើម្បីធានាសម្រេចបាន «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ» និង «មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ»។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
577 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
17815 នាក់
សរុប :
7182009 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង