លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅបន្ត របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ==============ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែនិងលើកទិសដៅបន្ត របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍-វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក និងមន្រ្តី នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សរុបចំនួន១៥២រូប។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់លោក-លោកស្រីឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានទទួលដឹកនាំការិយាល័យនីមួយៗ និងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាពគាំទ្រតាមជំនាញបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនរបស់នាយកដ្ឋាន ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី មានប្រសាសន៍ថា កិច្ចប្រជុំប្រចាំខែនាព្រឹកនេះ គឺដើម្បីពិនិត្យលទ្ធផល និងដកពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមសម្រាប់ពិភាក្សាគ្នាហើយរកដំណោះស្រាយ ក្នុងការដាក់ទិសដៅសម្រាប់ការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភសេពសន្ធវៈ ។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះ មានសារសំខាន់ណាស់ សម្រាប់លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងមន្រ្តីទាំងអស់ នៅក្នុងនាយកដ្ឋាន គឺដើម្បីពិនិត្យនូវលទ្ធផលការងារដែលយើងបានអនុវត្តនាពេលកន្លងទៅ និងយើងត្រូវរកបញ្ហាប្រឈមមកដោះស្រាយ ព្រមទាំងសម្រាប់អនុវត្តទិសដៅបន្ត ក្នុងគោលបំណងឲ្យអស់លោក-លោកស្រី មានការយល់ដឹង និងអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពនៅពេលខាងមុខ។ឯកឧត្តមអគ្គស្នងការរងបន្តទៀតថា ប្រធាននាយកដ្ឋាន ត្រូវពង្រឹងការងាររដ្ឋបាលគ្រប់គ្រងបញ្ជីវត្តមានកងកម្លាំងនៅក្នុងនាយកដ្ឋាន និងពង្រឹងការងារជំនាញ ដើម្បីឆ្លើយតបទៅនឹងភាពកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើការអន្តរាគមន៍ជួយដល់ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹង ដើម្បីឆ្លើយតបទៅនឹងការទទួលខុសត្រូវរបស់យើងចំពោះបណ្តឹងនីមួយៗ ហើយត្រូវតែយល់ដឹងពីការស្រាវជ្រាវប្រមូលភស្តុតាង ដើម្បីធ្វើការបង្រ្កាបទៅលើជនដែលប្រព្រឹត្តិបទល្មើសហើយផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់។ ឯកឧត្តម គូសបញ្ជាក់ថា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងនាមនគរបាលជំនាញ ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឲ្យបានទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលកិច្ចប្រជុំប្រចាំខែ និងលើកទិសដៅបន្តបន្ទាប់ទៀត ដើម្បីក្តាប់ឲ្យបានការងារដែលយើងត្រូវធ្វើបន្ត ហើយយើងក៏ដឹងពីលទ្ធផលនៃខែនីមួយៗដែលយើងសម្រេចបាន គឺដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរបស់យើង ដោយផ្អែកលើផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសូមរក្សាសាមគ្គីភាពផ្ទៃក្នុងក្នុងអង្គភាព ក៏ដូចជារក្សាការពារសុខភាពរបស់ខ្លួនឲ្យបានល្អផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ