អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរក្នុងពិធីផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ក្រុង ស្រុក=============នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរក្នុងពិធីផ្សព្វផ្សាយ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ក្រុង ស្រុក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលទាំង២៩។ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ពិធីប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរក្នុងពិធីផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣នេះ។ ខេត្តព្រះសីហនុ មានប៉ុស្តិ៍នគរ បាលរដ្ឋបាលចំនួន ២៩ឃុំ សង្កាត់ ហើយប៉ុស្តិ៍រដ្ឋបាលរឹងមាំមានចំនួន ២៤ប៉ុស្តិ៍ មិនទាន់រឹងមាំមានចំនួន ៤ប៉ុស្តិ៍ និងមិនទាន់មានស្នាក់ការចំនួន ១ប៉ុស្តិ៍ (សង្កាត់កោះរ៉ុងសន្លឹម)។ ចំពោះលទ្ធផលការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣នេះ ទទួលបានលទ្ធផលដូចខាងក្រោម៖ -ចំណាត់ថ្នាក់លេខ១ មាន ៣ឃុំ -ចំណាត់ថ្នាក់លេខ២ មាន២១ ឃុំ សង្កាត់ និងចំណាត់ថ្នាក់លេខ៣ មាន ៣ឃុំ សង្កាត់។ ដោយឡែក ២ឃុំ សង្កាត់មិនទទួលបានចំណាត់ថ្នាក់ គឹ (សង្កាត់លេខ៤ និងឃុំទឹកថ្លា)។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយលោក លោកស្រីជាអភិ បាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមប្រគល់ប័ណ្ណ សរសើរ និងលិខិតសរសើរការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របតាមគោលនយោបាយនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញឱ្យមន្ត្រីរបស់យើងខិតខំបំពេញការងារ ដើម្បីធានាសុខសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ រស់នៅប្រកបដោយសុខដុមរមនា។ហើយកិច្ចការប្រឡង ប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មិនមែនជារឿងដំបូងនោះទេ យើងបានអនុវត្តជាច្រើនឆ្នាំកន្លងមកហើយ ព្រោះសារសំខាន់ នៃភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយរបស់ក្រសួងមហាផ្ទៃដែលបានដាក់ឱ្យអនុវត្តស្របតាមការរីកចម្រើន នៃប្រទេសជាតិនាពេលបច្ចុប្បន្ន។ បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព បញ្ហាសន្តិសុខនៅតែជាបញ្ហាប្រឈមមួយដែលយើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល។ ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវបំផុសឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីសកម្មភាពបទ ល្មើសនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីធ្វើឱ្យបទល្មើសនៅក្នុងមូលដ្ឋានមានថយចុះ ទន្ទឹមនោះយើងត្រូវរក្សាការ សម្ងាត់ចំពោះអ្នកដែលរាយការណ៍ និងត្រូវមានវិធានការលើកទឹកចិត្ត ទើបបទល្មើសនៅក្នុងមូលដ្ឋានមានការថយចុះ ហើយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវក្តាប់ឱ្យបាននូវបទល្មើស ដើម្បីបង្ការទប់ស្កាត់បានទាន់ពេលវេលាធ្វើឱ្យសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានគ្រប់គ្រងបានល្អ ជាភាពជោគជ័យ នៃគោលនយោបាយប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ឯកឧត្តម អភិបាលខេត្ត បានសុំឱ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចបន្តការខិតខំយកចិត្តទុកដាក់ទាំងអស់គ្នាចំពោះគ្រឿងញៀន ព្រោះអ្នកប្រើប្រាស់ និងអ្នកជួញដូរ បង្កអសន្តិសុខដល់សង្គមជាតិ៖ ១.ស្នើសុំឱ្យកងកម្លាំង និងអាជ្ញាធរធ្វើការអប់រំ ផ្សព្វផ្សាយ និងការអនុវត្តវិធានការច្បាប់ ដល់ប្រជាពលរដ្ឋ ពិសេសយុវជន ស្តីពីបញ្ហាគ្រឿងញៀន២.ក្មេងទំនើង ត្រូវតែអនុវត្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ទាំងរដ្ឋបាល និងច្បាប់ ហើយគ្រប់ភាគីពាក់ព័ន្ធទទួលខុសត្រូវក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ យើងត្រូវសង្កេតមើលថា ប្រសិនបើឃើញក្មេងមានដាវ កាំបិទ និងអាវុធផ្សេងៗ ត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវធ្វើរដ្ឋបាលចំហរកន្លែងប្រមូលផ្តុំ ដើម្បីធ្វើការគ្រប់គ្រងរកសារធាតុញៀន និងអាវុធ៣.គ្រោះថ្នាក់ចរាចរណ៍ ក៏ជារឿងមួយសំខាន់ ហើយវាបានធ្វើការគំរាមកំហែងដល់អាយុជីវិត និងទ្រព្យសម្បត្តិ យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយការអប់រំ ផ្សព្វផ្សាយត្រូវធ្វើពីចម្ងាយជាបន្តបន្ទាប់។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភដល់ជ័យលាភីការផ្សព្វផ្សាយអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលជាប់ជ័យលាភីលេខ១ ដល់លេខ៣ ទទួលបានថវិកា និងប័ណ្ណសរសើរ លិខិតសរសើរផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ