ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ចើញនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ ចំនួន ៩វត្ត ក្នុងស្រុកពារាំង ខេត្តព្រៃវែង
Sat,13 July 2024 (Time 12:40 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ចើញនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៩វត្ត ក្នុងស្រុកពារាំង

(ព្រៃវែង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ព្រមទាំងក្រុមការងារទាំងអស់ចុះមូលដ្ឋាន ភូមិ ឃុំ ក្នុងស្រុកពារាំង បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្ដាវត្តចំនួន៩វត្ត ក្នុងឃុំទាំង៩នៃស្រុកពារាំង ខេត្តព្រៃវែង។

ពិធីនេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងវត្តមេលោង ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សា ១គូ, ស្លាដក់ ១ឈុត, អង្ករ ២០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអុីវ ៥យួរ, ទឹកដោះគោ ១កេសធំ, មីម៉ាម៉ា ២កេសធំ, ត្រីខកំប៉ុង ២កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ប្រេងម៉ាស៊ូត ១កាន។

ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងមន្រ្តីរួមដំណើរ ក៏បានប្រគេនបច្ច័យសម្រាប់កសាងទីអារាម ក្នុង១វត្តចំនួន ៤.៥០០.០០០៛, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ៤៥០.០០០រៀល, ជូនអាចារ្យ និងគណៈកម្មការវត្តចំនួន២នាក់ ក្នុង១នាក់ ៤៥.០០០៛, ជូនយាយជីតាជី ចំនួន៩៨នាក់ ក្នុង១នាក់ ២០.០០០៛ ផងដែរ។ សរុបថវិកាក្នុង១វត្តចំនួន ៧.២៨១.៩០០៛ សរុបថវិការួមមានចំនួន ៦៧,៤៩៧,៥០០៛ (ហុកសិបប្រាំពីរលានបួនសែនប្រាំបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្ស ពិសេន បានថ្លែងសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ យាយជីតាជី និងរំឭកពីការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានវត្តអារាម និងសាសនាសម្រាប់គោរពបូជាដូចសព្វថ្ងៃនេះ។

ឯកឧត្ដម បានគូសបញ្ជាក់ទៀតសម្ដេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន័្ត ស្ពាន ថ្នល់ វត្តអារាម សាលារៀន។ ល។ សម្រាប់ជាប្រយោជន៍ជូនប្រជាជនគ្រប់រូប ក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

បច្ចុប្បន្នទាំងសន្តិភាព ការអភិវឌ្ឍប្រទេស និងសមិទ្ធផលនានា ដែលបានកសាងដោយសម្ដេច ហ៊ុន សែន ត្រូវបន្តរក្សាការពារ និងដឹកនាំអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនដោយរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងសមិទ្ធផលថ្មីៗ នៅថ្ងៃទី៥ ខែសីហា ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកការដ្ឋានព្រែកហ្វូណន ជាព្រែកជីកប្រវត្តិសាស្ត្រ មានអត្តប្រយោជន៍ច្រើនក្រៃលែងជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អភិវឌ្ឍវិស័យសេដ្ឋកិច្ច កសិកម្ម ក៏ដូចជាការជួយបញ្ជៀសគ្រោះធម្មជាតិផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3161 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17769 នាក់
សរុប :
7180326 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង