នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យគណៈប្រតិភូ កងទ័ពជើងគោកហ្វីលីពីនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន (ភ្នំពេញ)៖នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការណ៍មួយចំនួននៅកម្ពុជា ជាពិសេស កត្តាសន្តិភាពដែលកើតមានក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ។ឯកឧត្តម អគ្គមេបញ្ជាការ បានលើកឡើងពីស្ថានការណ៍កូវីដ-១៩ នៅកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត ដូចជាការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត ដែលបានចេញដំណើរដោយស្វាហាប់ និងភាពជឿជាក់របស់ប្រជាពលរដ្ឋកម្ពុជា។លើការទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម អគ្គមេបញ្ជាការ បានអបអរសាទរខួបលើកទី១២៦ ថ្ងៃបុណ្យឯករាជ្យជាតិហ្វីលីពីន និងខួបលើកទី៦៧ នៃទំនាក់ទំនងការទូត ហ្វីលីពីន-កម្ពុជា ដែលនាំមកនូវផលប្រយោជន៍រវាងប្រទេសទាំងពីរ និងមោទនភាពចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ពាណិជ្ជកម្ម និងវិស័យការពារជាតិ ។ដោយឡែកលើវិស័យយោធា ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ពិសេស វាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន ដែលបានចុះអនុស្សារណៈជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបងមក ក្នុងនោះបានផ្ដល់អាហារូបករណ៍សម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គថ្មើជើង និងវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ហើយថ្មីៗនេះបានធ្វើលំហាត់រួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្មផងដែរ។ក្រៅពីនេះ កងទ័ពប្រទេសទាំងពីរនៅបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត ព្រមទាំងការផ្លាស់ប្ដូរព័ត៌មានចារកម្មប្រ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងកិច្ចសហការជួយសង្គ្រោះគ្រោះអន្តរាយជាដើម។ជាកិច្ចឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ បានថ្លៃងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងថ្លែងអំណរគុណចំពោះការចែករំលែកនយោបាយឈ្នះ ឈ្នះ ដែលជាមាគ៌ាឆ្ពោះទៅរកសន្តិភាព ក្នុងនោះកងយោធពលខេមរភូមិន្ទបានដើរតួនាទីយ៉ាងសំខាន់។ឯកឧត្តម បានគូសបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគឺមានបំណងរួមតែមួយ ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេសនីមួយៗ ហើយការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់កម្ពុជាកន្លងទៅ គឺជាមាគ៌ាដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍។ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះការងារដែលកងទ័ពកម្ពុជា-ហ្វីលីពីន បានអនុវត្តកន្លងមក ជាក់ស្ដែងដូចជាកម្មវិធីបិទវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ថ្មីៗនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ។ឯកឧត្តម បានចាត់ទុកការធ្វើលំហាត់ជាមួយគ្នា គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដូចជា ការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ ការពង្រឹងនៅជំនឿទុកចិត្តរវាងគ្នានឹងគ្នា ក៏ដូចជាការពង្រឹងនូវសមត្ថភាពរបស់កងទ័ពប្រទេសទាំងពីរផងដែរ៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង