ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវក្រាលបេតុង ចំនួន ១ខ្សែ និងសមិទ្ធផលនានា ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
Sun,07 July 2024 (Time 01:42 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលបេតុងចំនួន ១ខ្សែ និងសមិទ្ធផលនានា ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
=============
(ព្រះវិហារ)៖នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែងសរុប៤០១ម៉ែត្រ ទទឹង ៩ម៉ែត្រ និងសមិទ្ធផលនានា ស្ថិតក្នុងភូមិសាស្ត្រ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថាគម្រោងសាងសង់ផ្លូវឡើងទៅកាន់ច្រកអានសេះនេះ គឺជាផ្នែកមួយនៃការគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ នីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ដែលធានាបាននូវ ស្ថិរភាព នយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យ មានការ រីកចម្រើន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសូមចូលរួមអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កងវិស្វកម្មបញ្ជាការដ្ឋានកងទ័ពជើងគោក កងវិស្វកម្មកងពលធំអន្តរាគមន៍ លេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះនៅលើទឹកដី ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីព្រឹត្តិការណ៍កាលពី៤៧ឆ្នាំមុន (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤) នៃដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃនេះ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ទៀតថាសមិទ្ធផលដែលសម្ដេច ហ៊ុន សែន បានកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទាំងសម្រាប់ជាប្រយោជន៍ប្រជាជន និងកងទ័ពក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានជាអាទិ៍៖
- ខិតខំការពារបូរណភាពទឹកដី
- ចូលរួមថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលចាស់-ថ្មី
- យកចិត្តទុកដាក់អនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាព្រៃឈើ សត្វព្រៃ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ
- ត្រូវអប់រំណែនាំពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
- ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងប្រដាប់អាវុធត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់លើការងារសន្តិសុខ លប់បំបាត់គ្រឿងញៀន ល្បែងសុីសង និងក្រុមក្មេងទំនើង។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ចូលរួមអបអរសាទរពិធីបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណននៅវេលាម៉ោង៩:០៩នាទីព្រឹក នាថ្ងៃទី៥ ខែសីហា ២០២៤ខាងមុខនេះ។

ក្នុងពិធីនេះដែរឯកឧត្ដម បានពាំនាំយកនូវថវិកាជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋចូលរួមកម្មវិធីចំនួន២០០នាក់ក្នុង១នាក់ ៥០,០០០៛ និងគ្រឿងឧបភោគបរិភោគ អង្ករ ទឹកត្រី ទឹកសុីអុី ត្រីខ មី ទឹកបរិសុទ្ធ ព្រមទាំងកងកម្លាំង និងគ្រួសារអតីតយុទ្ធជនចំនួន៣០២នាក់ ក្នុង១នាក់១០០,០០០៛ និងឧបត្ថម្ភថវិកាដល់១៨អង្គភាពនៅភូមិសាស្ត្រខេត្តព្រះវិហារ សរុបថវិកា ១១២,៤០០,០០០រៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2294 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19532 នាក់
សរុប :
7183726 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង