ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញចុះពិនិត្យការ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ពីសំណាក់ក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកពារាំង
Sat,10 August 2024 (Time 12:57 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម វង្ស ពិសេន៖ កត្តាប្រវត្តិសាស្ត្រ ក្នុងសម័យតេជោបានខិតខំបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង តំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យការព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជាង ៦០០០នាក់ ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកពារាំង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វង្ស ពិសេន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការផ្តល់សម្ភារៈ ថវិកា បង្ហាញពីទឹកចិត្តសប្បុរសធម៌ និងរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានមួយកម្រិត ពិសេសនៅពេលជំងឺជាសះស្បើយ ប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរផងដែរ។

ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ថា សុខភាពល្អ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ដោយហេតុនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីជំងឺដង្កាត់ទាំងឡាយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីល្បិចកលរបស់ក្រុមអគតិ ស្ថិតក្រោមឥទ្ធិពលមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានលើកឡើងអំពីគម្រោងជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ ថាធ្វើឲ្យបាត់បង់ទឹកដី និងបម្រើឲ្យផលប្រយោជន៍បរទេសជាដើម។

ឯកឧត្តម បានបញ្ជាក់ថា ការជីកព្រែកហ៊្វូណនតេជោ និងគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ គឺជាគម្រោងការណ៍របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយក៏បានធ្វើការពន្យល់សព្វគ្រប់ហើយពីក្រុមអ្នកជំនាញ ប៉ុន្តែក្រុមប្រឆាំងនៅតែបន្តធ្វើគធ្វើថ្លង់ និងបង្កើនការផ្សាយព័ត៌មានប្រឌិតនានា ដើម្បីកេងចំណេញខាងនយោបាយ។

ឯកឧត្តមបន្តថា កត្តាប្រវត្តិសាស្ត្រក្នុងសម័យតេជោ ហ៊ុន សែន និងកំពុងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានខិតខំការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ និងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាច្រើនសម័យមកហើយមិនដែលមានទេ ទើបតែមានក្នុងសម័យតេជោ មានទាំងការស្ថាបនាផ្លូវនៅតាមខ្សែក្រវាត់ព្រំដែនថែមទៀតផង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5686 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18538 នាក់
សរុប :
6929651 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ