ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញជាអធិបតីភាព អបអរសាទរពិធីសម្ពោធ ទីលានបាល់បោះ រទេះជនពិការ ស្ថិតនៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាបាត់ដំបង
Thu,29 August 2024 (Time 07:43 PM)
ដោយ ៖ ដើម្បីប្រជាជន


អបអរសាទរពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ...!!

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អ៊ឺអិណុ អាត់ស៊ូស៊ី UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង, អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងលោក ម៉ាក ស្លុត MARC ZLOT ប្រធានកម្មវិធីស្តារនីតិសម្បទា របស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ព្រមទាំងអញ្ជើញ/និមន្តចូលរួមពី ព្រះសង្ឃ ថ្នាក់ដឹកនាំ តំណាងស្ថាប័នជាតិ-អន្តរជាតិ​ អង្គការសង្គមស៊ីវិល​ គណៈប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋ និងបងប្អូនអត្តពលិក សរុបចំនួនប្រមាណ​ ១៤០នាក់។

ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦.៣៣៣ ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ មុនពេលដំបូលនេះត្រូវបានសាងសង់ ការហាត់សមមិនអាចធ្វើទៅបានទេ ក្រោមពន្លឺថ្ងៃខ្លាំង នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ឬពេលងងឹត ដូច្នេះអត្តពលិកកីឡាបាល់បោះរទេះជនពិការ មានពេលវេលាតិចណាស់ក្នុងការហាត់សម។ ទោះជាយ៉ាងណាក៏ដោយ ទីលានបាល់បោះត្រូវបានបញ្ចប់ការសាងសង់ដំបូលថ្មីហើយ ដូច្នេះក្រុមបាល់បោះរទេះជនពិការរបស់កម្ពុជា នឹងអាចហាត់សមបាល់បោះបានញឹកញាប់ និងក្នុងបរិយាកាសល្អប្រសើរជាងមុន ដែលពួកគេអាចទទួលបានលទ្ធផលកាន់តែល្អក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ដែលបានដឹកនាំប្រកបដោយការលះបង់ដ៏ខ្ជាប់ខ្ជួន មានស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត អភិវឌ្ឍកីឡាបាល់បោះរទេះជនពិការកម្ពុជា លើកទឹកចិត្តឱ្យអត្តពលិករបស់យើងសម្រេចបាននូវសមិទ្ធផល និងស្នាដៃយ៉ាងធំធេងក្នុងការចូលរួមក្នុងកម្មវិធីប្រកួតជាបន្តបន្ទាប់ទាំងថ្នាក់ជាតិ អន្តរជាតិ, ជាពិសេសក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គួរជាទីមោទនៈសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមទាំងអស់ គឺជាសក្ខីកម្មនៃកិច្ចខិតខំប្រឹងប្រែងរួម និងការគាំទ្រដ៏មានសារៈសំខាន់ ក៏ដូចជាបង្ហាញឱ្យឃើញពីកម្លាំងជំរុញដ៏សំខាន់ក្នុងការប្ដេជ្ញាចិត្តលើកកម្ពស់ជនមានពិការភាព មិនត្រឹមតែគ្រាន់តែជាការកសាងនូវទីលានសម្រាប់បាល់បោះរទេះជនពិការសម្រាប់ធ្វើការហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបង្ហាញនូវចក្ខុវិស័យរួមគ្នានៃសមភាព ឱកាស និងក្តីសង្ឃឹម។

លោកជំទាវ បានគូសបញ្ជាក់ថា «អ្នកមានពិការភាព គឺជាក្រុមគោលដៅអាទិភាពមួយក្នុងការទទួលបាននូវសេវានានា ការដោះស្រាយជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ពីកាកបាទក្រហមកម្ពុជា ក្នុងនោះមានដូចជា សមាគមតន្ត្រីសំនៀងជនពិការ, សមាគមវិទ្យុ/ទូរទស្សន៍អ្នកពិការភាពភ្នែក, កុមារខ្សោយសតិបញ្ញា, បុរីទារក, ជាពិសេស អ្នករងគ្រោះដោយសារមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងកិច្ចសហការជាយូរអង្វែង និងការជួយឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ពីសមាគមជាតិជាដៃគូមួយចំនួន ដែលបាននិងកំពុងជួយអ្នករងគ្រោះដោយសារមីន និងអ្នករស់នៅក្នុងតំបន់ ប្រឈមនឹងគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ៨ពាន់គ្រួសារ ឱ្យមានជីវភាពបានល្អប្រសើរឡើង តាមរយៈប្រាក់កម្ចីពុំមានការប្រាក់របស់កាកបាទក្រហមកម្ពុជា។»

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1694 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18932 នាក់
សរុប :
7183126 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង