រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែក គោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥ ២០២៩)===============ខេត្តកណ្តាល៖ ថ្លែងនៅក្នុង កិច្ចប្រជុំរៀបចំគោលការណ៍ណែនាំផ្នែក គោលនយោបាយនៃ ដំណើរការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥ ២០២៩) របស់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា តាមច្បាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិបានចែងថា៖ រដ្ឋបាលថ្នាក់ក្រោមជាតិក្រោយជាប់ឆ្នោតត្រូវរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ ខ្លួនអោយបានយ៉ាងយូរក្នុងឆ្នាំទី១នៃអណត្តិរបស់ខ្លួន ។ ចំពោះខេត្តកណ្តាលយើង បានគ្រោងក្នុងប្រតិទិនការងារកសាងផែនការរយៈពេល៥ឆ្នាំ (២០២៥ ២០២៩) ឱ្យចប់នៅបំណាច់ខែមីនាឆ្នាំ២០២៥ ស្របតាមច្បាប់កំណត់។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា នៅក្នុងនីតិវិធីដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវគោរពតាមគោលការណ៍ទាំង៩រួមមាន៖ ១-ការចែករំលែកព័ត៌មាន ២-តម្លាភាព ៣-សង្គតិភាព និងសុខដុមនីយកម្ម ៤-ការចូលរួមពិគ្រោះយោបល់ជាទូទៅ ៥- ការឆ្លើយតបនឹងតម្រូវការ ៦-គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ៧-ប្រសិទ្ធភាព និងសុក្រឹត្យភាពសេដ្ឋកិច្ច និងសង្គម ៨-ការធានាចីរភាពធនធានធម្មជាតិ និងបរិស្ថាន និង៩-ការធានាសមធម៌។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ដល់មន្ទីរអង្គភាពទាំងអស់ត្រូវពិនិត្យមើលខ្លឹមសារដែលបានគ្រោងក្នុងគោល ការណ៍ណែនាំផ្នែកគោលនយោបាយដំណើរការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្ត តើមានភាពគ្រប់ជ្រុងជ្រោយហើយឬនៅ គួរ ថែមឬ កាត់ចេញឱ្យស្របតាមគោលនយោបាយរបស់ក្រសួងសាមី ។ ត្រូវយកចិត្តទុកដាក់ក្នុងដំណើរការរៀបចំកសាង ផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២៥-២០២៩) ទៅតាមនីតិវិធី និងពេលវេលាដែលថ្នាក់ជាតិបានកំណត់ ដោយមិនរំលងសកម្មភាពណាមួយឡើយ។ ជាពិសេសមន្ទីរផែនការដែលជាអ្នកសម្របសម្រួល ត្រូវយកចិត្តទុកដាក់ក្នុងដំណើរ ការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៥-២០២៩) បើមានបញ្ហា ត្រូវរាយការណ៍ និងសុំគោលការណ៍ដឹកនាំថ្នាក់ដឹកនាំ ដើម្បីជួយដោះស្រាយបានទាន់ពេលវេលា។សូមជម្រាបថា តាមសេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងបរិបទនៃឌីជីថល គោលនយោបាយសំខាន់ៗ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ទៅលើ វិស័យការងារ និងសកម្មភាពអាទិភាពចំនួន៤ ដូចខាងក្រោម៖ ១-ផ្នែកសេដ្ឋកិច្ច ត្រូវយកចិត្តទុកដាក់ជំរុញលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមគោលនយោបាយ។២-ផ្នែកសង្គមកិច្ច ត្រូវបន្តអភិវឌ្ឍន៍វិស័យអប់រំយុជន និងកីឡាឱ្យកាន់តែរឹងមាំ មានភាពបុរសកម្ម ទំនើបកម្ម ចាប់តាំងពីថ្នាក់មតេយ្យ ដល់មធ្យមសិក្សាដើម្បីរួមចំណែកក្នុងការកសាងមូលធនមនុស្ស ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ក្នុងបរិបទនៃបរិវិត្តកម្មឌីជីថល។៣-ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់ដីធ្លីធនធានធម្មជាតិប្រកបដោយចីរភាពស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដើម្បីធានាឱ្យបាននូវចីរភាពនិងសុក្រឹតកម្មបរិស្ថាន ប្រែក្លាយកម្ពុជា ជាប្រទេស អព្យាក្រឹត្យ កាបូននិងមានគម្របព្រៃឈើ៦០%នៅឆ្នាំ២០៥០។ និងទី៤-ផ្នែកគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈតាមរយៈ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមកម្មវិធីជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ការផ្តល់សេវានានា នៅទូទាំងខេត្តប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង