ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វត្តមានរបស់ធនាគារ BIDC ១៥ឆ្នាំ នៅកម្ពុជា បានទាក់ទាញវិនិយោគ មកកម្ពុជាមានការរីកចម្រើន
Fri,06 September 2024 (Time 09:53 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ វត្តមានរបស់ធនាគារ BIDC ១៥ឆ្នាំ នៅកម្ពុជា បានទាក់ទាញវិនិយោគមកកម្ពុជាមានការរីកចម្រើន
=====================
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសារទរ ខួប១៥ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា BIDC នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរ និងអបអរសារទរដោយស្មោះ ចំពោះសមិទ្ធផលគួរជាទីមោទនៈ ដែលធនាគារ BIDC និង ថ្នាក់ដឹកនាំ BIDV សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ។ ក្នុងរយៈពេល ១៥ ឆ្នាំនៃប្រតិបត្តិការ BIDC បានធ្វើ សមាហរណកម្ម និងកសាងកេរិ៍ឈ្មោះដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា អនុវត្តការងារអាជីវកម្មរបស់ខ្លួនប្រកបដោយស្ថិរភាព បង្កើនចំណែកទីផ្សារ និងបានរួមចំណែកជាវិជ្ជមានសម្រាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

តាមរយៈ ការជួយជ្រោមជ្រែងចំពោះសកម្មភាព សន្តិសុខសង្គម មនុស្សធម៌ សុខាភិបាល ការអប់រំនិងបណ្តុះបណ្តាល ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាព ក្រីក្រ ការអភិវឌ្ឍន៍ជនបទ ដូចជាឧបត្ថម្ភសាងសង់សាលារៀន ឧបត្ថម្ភអាហារូបករណ៍ដល់និស្សិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ឧបត្ថម្ភកាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់មន្ទីរពេទ្យ និងផ្តល់ថ្លៃពិនិត្យព្យាបាលដល់អ្នកជំងឺក្រីក្រ អ្នកជំងឺនៅតំបន់ដាច់ស្រយាល ។ល។ សមិទ្ធផលទាំងអស់នោះ បង្ហាញឱ្យឃើញពីស្មារតីនៃទំនួលខុសត្រូវ និង ឆន្ទៈក្នុងការធ្វើអាជីវកម្មផ្សារភ្ជាប់ជាមួយនឹង ទំនួលខុសត្រូវ សង្គម និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានចូលរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យ BIDC ក៏ដូចជាសាខាពាណិជ្ជកម្មរបស់ BIDV ផ្សេងទៀតគោរពនូវរាល់បទប្បញ្ញត្តិ ច្បាប់របស់កម្ពុជាក្នុងការធ្វើប្រតិបត្តិការ ហើយសកម្ម និងជាគំរូក្នុងការអនុវត្តគោលនយោបាយ ទិសដៅ និងការណែនាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ ខ្ញុំស្នើឱ្យ BIDV/BIDC បន្តរក្សាតួនាទី ឈានមុខគេ ក្នុងចំណោមសហគ្រាសវៀតណាមដែលកំពុងធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជា បន្តលើកកម្ពស់ទំនាក់ទំនងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5837 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18689 នាក់
សរុប :
6929802 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ