ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សិក្សាឆ្នាំ២០២៤-២០២៥ ទូទាំងស្រុកកណ្តាលស្ទឹង
Sun,12 October 2025 (Time 12:45 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិក្សាឆ្នាំ២០២៤-២០២៥ ទូទាំងស្រុកកណ្តាលស្ទឹង

កណ្ដាលស្ទឹង ៖នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចន្ត្រៃយ៍​ នៃគណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិក្សាឆ្នាំ២០២៤-២០២៥ ទូទាំងស្រុកកណ្តាលស្ទឹង, សិស្សប្រឡងជាប់និទ្ទេស A ទូទាំងស្រុកកណ្តាលស្ទឹង ចំនួន ៣៥នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង រួមជាមួយថវិកាមួយចំនួន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនចំពោះក្រុមការងារទាំងអស់ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃចំពោះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ដែលពោរពេញដោយសមត្ថភាពជំនាញ ចំណេះដឹង និងបទពិសោធន៍ការងារក្នុងសង្គម ហើយបានស្ម័គ្រចិត្តជួយការងារយុវជនគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្ត ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្ភារ និងថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ ជូនគណបក្សជារៀងដរាបតទៅ

ឯកឧត្ដម​ មានប្រសាសន៍បញ្ជាក់ថា​ សូមជឿទុកចិត្តលេីរាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុង​កាតព្វកិច្ច​ការពារ​ជាតិ​ មាតុភូមិ​កម្ពុជា​ ការពារ​បូរណភាពទឹកដី​ ដេីម្បីជាប្រយោជន៍ជាតិជារួម ឆ្ពោះទៅកាន់សន្តិភាព​ ទាំងលេីឆាកអន្តរជាតិ​ និងជាតិ​ ជាពិេសសសំដៅជូនប្រជាជនកម្ពុជា​ រស់នៅបាន​សុខក្សេមក្សាន្តជារៀងដរាបតទៅ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
121 នាក់
ម្សិលមិញ :
1255 នាក់
សប្តាហ៍នេះ :
6314 នាក់
សរុប :
6780410 នាក់

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរខេត្តតាកែវ ពង្រឹងការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យបានល្អប្រសើរ ថែមទៀតជូនប្រជាពលរដ្ឋ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់វីរកងទ័ពជួរមុខ លោក លន់ ឆៃហុង និងលោក ងុន ពុទ្ធារិទ្ធ ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅស្រុករលាប្អៀរ

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ការងារយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាល សួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ព វីរនគរបាល ដែលកំពុងឈរជើងការពារទឹកដី នៅសមរភូមិមុខ ក្នុងស្រុកបរិបូណ៌

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស ឃុំទួលសំបួរ ប្រចាំខែមេសា និងទិសដៅបន្ដ និងនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ចំនួន ៤០គ្រួសារ

ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៩ លើកទី៨

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ចើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ចើញទស្សនកិច្ចសិក្សា ស្តីពីការគ្រប់គ្រងពាណិជ្ជកម្មជា យុទ្ធសាស្ត្រលើផ្នែកអាវុធមហាប្រល័យ នៅប្រទេសសិង្ហបុរី ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ចើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន

អគ្គមេបញ្ជាការ៖ ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន