ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ និង ឯកឧត្តម សុខា រ៉ានាថ បានអញ្ជើញបើកចែកម៉ូតូ និងវិទ្យុទាក់ទងជូន អង្គភាព និងស្ថាប័នជុំវិញ ស្រុកស្វាយទាប ខេត្តស្វាយរៀង
Wed,15 October 2025 (Time 08:35 PM)
ដោយ ៖ ដើម្បីប្រជាជន


ខេត្តស្វាយរៀង)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមុតមាំទៅលើភូមិឃុំមានសុវត្ថិភាព ឯកឧត្តម សៅ សុខា បានខិតខំគៀងគរជំនួយពីសប្បុរសជនជាបណ្តើរៗ ដើម្បីបានចែកជូនដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជាក់ស្តែងនារសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ និង ឯកឧត្តម សុខា រ៉ានាថ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ តំណាងឱ្យឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញបើកចែកម៉ូតូ និងវិទ្យុទាក់ទងជូន អង្គភាព និងស្ថាប័នជុំវិញស្រុករួមមាន ៖

១. អធិការដ្ឋាននគរបាលស្រុក ម៉ូតូចំនួន ០៩គ្រឿង វិទ្យុទាក់ទង ចំនួន៥៤គ្រឿង និងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត
២. ផ្នែកសឹករងស្រុក ម៉ូតូចំនួន ១០គ្រឿង
៣. មូលដ្ឋានកងរាជអាវុធហត្ថស្រុក ម៉ូតូចំនួន ០៥គ្រឿង
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៩ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ម៉ូតូចំនួន ៤៥គ្រឿង
៥. សាលាឃុំ និងមន្ទីរបក្សឃុំទាំង០៩ ក្នុងស្រុកស្វាយទាប ម៉ូតូចំនួន ១១គ្រឿង
៦. វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងស្រុក ម៉ូតូចំនួន ៣៣គ្រឿង។
៧. មណ្ឌលសុខភាព ម៉ូតូចំនួន ០៤គ្រឿង ។
សរុបម៉ូតូចំនួន ១១៧គ្រឿង និងវិទ្យុទាក់ទង ចំនួន៥៤គ្រឿង ព្រមទាំងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត។

ឯកឧត្តម សែ វុទ្ធី តំណាងឱ្យ ឯកឧត្តម សៅ សុខា បានថ្លែអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដើម្បីទិញសម្ភារៈទាំងអស់នេះដើម្បីបំពាក់ជូនអង្គភាព និង ស្ថាប័នជុំវិញស្រុកស្វាយទាប គឺសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តតួនាទីភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងកាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត ថែមទាំងការបម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត ហើយជាពិសេសគឺការបម្រើឱ្យផ្នែកសុខមាលសាធារណៈ បានរហ័សទាន់ចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើមន្ត្រីតាមមូលដ្ឋាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2072 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
20546 នាក់
សរុប :
6938176 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា