ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អញ្ចើញជួបសំណេះសំណាល និងចែកអំណោយ ជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
Fri,17 October 2025 (Time 10:28 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អញ្ចើញជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជាចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជនពិការ ស្ត្រីម៉េម៉ាយ និងកុមារកំព្រាសរុបចំនួន ១៣២៩គ្រួសារ មកពីក្រុងស្រុកចំនួន៤ មានស្រុកឱរ៉ាល់ ចំនួន៣១៦គ្រួសារ មកពី៧២ភូមិក្នុងឃុំចំនួន៥ , ស្រុកថ្ពងចំនួន៣៣៤គ្រួសារ មកពី៨៤ភូមិក្នុងឃុំចំនួន៧ , ស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ មកពី១៦០ភូមិក្នុងឃុំចំនួន១០ និងក្រុងឧដុង្គម៉ែជ័យ ៣១១គ្រួសារ មកពី៨៤ភូមិក្នុងសង្កាត់ចំនួន៥ ពិធីនេះបានប្រារព្វឡើងនៅបរិវេណតារាងបាល់ទាត់មុខសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ។
យោងតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវការចូលរួមពីដៃគូអភិវឌ្ឍ ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ អន្តរជាតិ ផ្នែកឯកជន និងសប្បុរសជននានា មានការគាំទ្រ និងបរិចា្ចគធនធាន សម្ភារ ថវិកា សម្រាប់ជួយលើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មាននិរន្តរភាព និងផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

យ៉ាងណាមិញ សាខាកាកបាទក្រហមខេត្ត ក្នុងអាណត្តិទី៥ និងត្រីមាសទី៣ ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមខេត្តបានធ្វើសកម្មភាពសំខាន់ៗ រួមមាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់សាខា និងបានឆ្លើយតបប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយនានា សរុបចំនួន ១៥.៣១៥គ្រួសារ ស្មើនឹងមនុស្ស ៥៣.៩០៤នាក់ និងបានសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៦៨ខ្នង ព្រមទាំងបានរៀបចំពិធីបំពាក់កន្សែង ដល់យុវជនកាកបាទក្រហម សរុបចំនួន ១.២៥០នាក់ ។
សម្រាប់ថ្ងៃនេះ ជាសក្ខីភាព លោកជំទាវបណ្ឌិត បានផ្តល់កិត្តិយសអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហម កម្ពុជា ជូនគ្រួសារងាយរងគ្រោះ ចំនួន ១,៣២៩គ្រួសារ ពោរពេញដោយអត្ថន័យ និងមនោសញ្ជេតនា។
ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សូមគោរពជូនពរលោកជំទាវបណ្ឌិត សូមមានជន្មានុយឺនយូរ សុខុមាលភាពល្អបរិបូរណ៌ និងជោគជ័យគ្រប់ភារកិច្ច។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន នាំនូវព្រះរាជបណ្តាំ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះប្រជាជននៅទីនេះ បើទោះជាសម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកផ្ទាល់ក្តី តែទឹកព្រះទ័យ និងទឹកចិត្តនៃការគិតគូរពីជីវភាពរស់នៅរបស់ប្រជាជនគឺមានគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ ។ ជាក់ស្តែងថ្ងៃនេះ ក្នុងនាមតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកអំណោយមនុស្សធម៌ដើម្បីសម្រាលការលំបាកមកជូនបងប្អូនប្រជាជនដែលជាគ្រួសារងាយរងគ្រោះបំផុតនៅទីនេះ ។ ហើយអំណោយទាំងនេះគឺទទួលបានពីសប្បុរសជនដែលបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជាពិសេសក្នុងឱកាសទិវា ៨ ឧសភា ក៏ដូចជាសប្បុរសជនដែលអញ្ជើញចូលរួមនៅទីនេះស្រាប់ ។

តាមរយះពិធីនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាឬសម្ភារ:ដោយសទ្ធាជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវា ៨ ឧសភា ក៏ដូចជានៅពេលនេះ ទើបកាកបាទក្រហមកម្ពុជាមានលទ្ធភាពឆ្លើយតបក្នុងការជួយប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់  ។ ដែលនេះគឺជាការចូលរួមដ៏សំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការលើកកម្ពស់អំពីជីវភាព និងសុខុមាលភាពប្រជាជន ។

លោកជំទាវបណ្ឌិត បន្តថាក្នុងរដូវនេះកើតមានជំងឺផ្តាសាយច្រើន សុំលោកតាលោកយាយ និងប្រជាជនទាំងអស់បង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអានាម័យក្នុងការរស់នៅជាប់ជានិច្ច ពិសារទឹកឆ្អិន ដើម្បីជៀសផុតពីជំងឺដង្កាត់នានា ហើយប្រសិនបើឈឺឬមិនស្រួលខ្លួនកុំទុកយូរដែលអាចបណ្តាលឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ ដូច្នេះសូមប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដោយប្រើបណ្ណសមធម៌ បណ្ណបសសដើម្បីទទួលសេវាមិនអស់ថវិកា។  ប៉ុន្តែទោះបីជាមានបណ្ណសមធម៌ បណ្ណបសសក៏សូមបន្តថែទាំសុខភាពឱ្យបានល្អជៀសវាងសុខភាពរាងកាយមិនសូវល្អហើយ ឈឺទៀតធ្វើយើងកាន់តែពិបាកទាំងរាងកាយ និងជីវភាព ។ ជាមួយគ្នានេះត្រូវបង្កើនការគិតគូរយកចិត្តទុកដាក់ការពារខ្លួនដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយះការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។

ចំណុចនេះលោកជំទាវបណ្ឌិតបានស្នើដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដែលមានកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាជាចលករជួយបន្តអប់រំផ្សព្វផ្សាយអំពីសុខភាពពិសេសជំងឺមិនឆ្លងនេះ ដល់ប្រជាជនគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តឱ្យកាន់សកម្ម និងផុសផុលដើម្បីឱ្យប្រជាជនជៀសវាងពីកើតជំងឺមិនឆ្លងទាំងនេះបានដែលនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅ ។
ទន្ទឹមនិងនេះដែរដោយសង្គេតឃើញ លោកតាលោកយាយនៅទីនេះភាគច្រើនមានបញ្ហាសន្លាក់ និងបញ្ហាភ្នែកលោកជំទាវបណ្ឌិតបញ្ជាក់ថា សម្រាប់ដើមឆ្នាំខាងមុខនេះនឹងដឹកនាំក្រុមគ្រូពេទ្យធីតា ចុះមកពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនលោកតាលោកយាយ និងប្រជាជននៅទីនេះ ។
បន្ថែមពីនេះលោកជំទាវបណ្ឌិត ស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋបន្តរួមគ្នាលើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពគឺទប់ស្កាត់ លុបបំបាត់ បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើហឹង្សា ព្រោះបង្កផលប៉ះពាល់ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ ។
ពីវេទិការនេះដែរលោកជំទាវបណ្ឌិត បានកោតសសើរនិងថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងជួយពលករដែលបានវិលត្រលប់មកប្រទេសកម្ពុជាវិញឱ្យទទួលបានឱកាសការងារក្នុងស្រុកបានយ៉ាងល្អប្រសើរ ។
ប្រជាជនងាយរងគ្រោះបំផុតទាំង ១៣២៩គ្រួសារ បានថ្លែងអំណរគុណប្រកបដោយក្តីត្រេតអរចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានផ្តល់អមណោយមនុស្សធម៌សម្រាលការលំបាកនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។

សូមបញ្ជាក់ថា៖ ស្បៀង និងសម្ភារៈ ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2508 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19746 នាក់
សរុប :
7183940 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង