ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ នាំយកអំណោយ ប្រគល់ជូនគ្រួសារ ដែលមានជីវភាពខ្វះខាត និងជួបការលំបាក នៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ
Thu,23 October 2025 (Time 11:55 AM)
ដោយ ៖ ដើម្បីប្រជាជន


លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ នាំយកអំណោយ ប្រគល់ជូនគ្រួសារ ដែលមានជីវភាពខ្វះខាត និងជួបការលំបាក នៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ
=============
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានដឹកនាំក្រុមការងារ និងលោកមេឃុំសូទិប នាំយកអំណោយរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន១គ្រួសារ នៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះលោកអភិបាលស្រុកក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តអភិបាលខេត្ត,ឯកឧត្តបណ្ឌិត ម៉ា ឈឿន និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកកាន់ក្រុមគ្រួសារដែលមានប្ដីឈ្មោះ សូត្រ ព្រួញ និងប្រពន្ធឈ្មោះ លី ស្រីធំ ដែលប្តីជួបគ្រោះថ្នាក់ចរាចរណ៍ និងមានកូន ចំនួន ៧នាក់ ស្រី ០៣ នាក់ នៅក្នុងបន្ទុក។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា៖ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ហើយថ្នាក់ដឹកនាំក៏មិនទុកចោលប្រជាពលរដ្ឋឡើយ។ ជាស្តែងថ្ងៃនេះក្រោយពីទទួលបានដំណឹងភ្លាមលោកអភិបាលស្រុក បានដឹកនាំក្រុមការងារយកអំណោយប្រគល់ជូនដោយផ្ទាល់តែម្តង ទោះបីមានលក្ខណៈតិចតួចក្តីប៉ុន្តែបានជួយដោះស្រាយការលំបាក១រយៈពេល ជាពិសេសបង្ហាញឱ្យឃើញពីការគិតគូរ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ដោយការដឹកនាំប្រកបដោយគតិបណ្ឌិត និងពេញដោយថាមពលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនបណ្តាយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។

ដោយឃើញថាមានកូនតូច១អ្នកកំពុងមានជំងឺ ភ្លាមៗនោះលោកអភិបាលស្រុកបានហៅគ្រូពេទ្យនៅមណ្ឌលសុខភាពឱ្យទៅពិនិត្យមើល ប្រសិនធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកជាបន្ទាន់។

ចំពោះអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ដែលត្រូវប្រគល់ជូនរួមមាន៖
-អង្ករ ៥០គីឡូក្រាមចំនួន១បាវ
-មីខ្លាឃុំ ២កេស ទឹកស៊ីអ៉ីវ ២យួរ ទឹកត្រី២យួរ ត្រីខ ២យួរ ទឹកសុទ្ធ២យួរ
-ថវិកាចំនួន ២០០.០០០រៀល
-រដ្ឋបាលឃុំសូទិបថវិកាចំនួន២២០.០០០រៀល

សូមបញ្ជាក់ជូនថា៖គ្រួសារមានប្ដីឈ្មោះ សូត្រ ព្រួញ
ប្រពន្ធឈ្មោះ លី ស្រីធំ មានកូន ចំនួន ៧នាក់ ស្រី ០៣ នាក់ នៅក្នុងបន្ទុក មានទីលំនៅភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានជីវភាពលំបាកខ្លាំង ដោយប្តីរបស់គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវការថវិកាសម្រាប់ព្យាបាលជំងឺ(រលាក្បាលចិញ្ចឹមក្នុងពោះ ត្រូវវះកាត់ដាក់នៅក្បាលវិញ) និងមានកូនតូចចំនួន៧នាក់ដែលកំពុងសិក្សា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2262 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15114 នាក់
សរុប :
6926227 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ