ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលលើការងារ មហាជនរាជធានី-ខេត្ត នៅវិមាន៧មករា
Sat,04 October 2025 (Time 09:09 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត នៅវិមាន៧មករា
====================
នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និង សិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណ ៤០០ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ ឯកឧត្តមបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអនុវត្តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានគណបក្ស ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្សដើម្បីមានលទ្ធភាពគ្រប់គ្រងសភាពការណ៍ និងឆ្លើយតបទៅនឹងសមរភូមិនយោបាយសតិអារម្មណ៍ក្នុងស្រទាប់មហាជនឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចបន្ទាប់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះវីរកងទ័ពកម្ពុជាដែល បានពលីក្នុងបេសកកម្មការពារទឹកដី ក្នុងព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ នាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាម សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចមួយចំនួនដូចជា
(១) សូម គណៈចលនាមហាជនរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឆ្នាំ២០២៦-២០២៨។
(២) សូម អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្រដល់៖ការបណ្តុះបណ្តាលបន្តរបស់គណៈចលនាមហាជនរាជធានី-ខេត្ត។ ដោយផ្អែកតាមបរិបទ និងសភាពការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ជាក់ស្តែងនៅកម្ពុជា ដែលបម្រើឱ្យប្រៀបឈ្នះរបស់គណបក្ស។
(៣) សូម សិក្ខាកាម ដែលនឹងក្លាយជាគ្រូបង្គោល លើការបណ្តុះបណ្តាលបន្តនៅតាម រាជធានី-ខេត្ត យកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំលើការងារ នយោបាយ និងសង្គមជាតិ ក៏ ដូចជានៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន ២២២ រូប ដោយបែងចែកជា ៥វគ្គ សម្រាប់ ២៥ រាជធានី-ខេត្ត។ ក្នុងនោះ វគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ កន្លះ ដោយសិក្ខាកាមនៃវគ្គនីមួយៗ បានទទួលនូវមេរៀនសំខាន់ៗពាក់ព័ន្ធនឹង ទី១. តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន ទី២. វិធីសាស្រ្តគោលក្នុងការប្រឈម និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ទី៣. ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្ត្រផ្សព្វផ្សាយ និង ទី៤. យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសមិទ្ធផលសម្រេចបានរបស់ រាជរដ្ឋាភិបាល។ គ្រូបង្គោលដែលបានទទួលវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងទទួលបានសម្បទាគ្រប់គ្រាន់សម្រាប់បើកវគ្គបណ្តុះបណ្តាលការងារចលនាមហាជនដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរៀងៗខ្លួន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4779 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
39204 នាក់
សរុប :
7205039 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ