ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញនាំអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់រហ័ស និងបាក់ស្រុតច្រាំងទន្លេ សរុប ៥៤គ្រួសារ ក្នុងស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ
Thu,09 October 2025 (Time 02:57 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស និង បាក់ស្រុតច្រាំងទន្លេ សរុប ៥៤ គ្រួសារ ក្នុងស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ
=================
សាខា កក្រក ខេត្តកំពង់ចាម ៖នៅព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិ សរុប ៥៤គ្រួសារ ក្នុងនេះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស រស់នៅឃុំកោះសំរោង និង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលជម្លៀសមករកទីតាំងសុវត្ថិភាពតាមវត្ត និងផ្ទះបងប្អូន ក្នុងឃុំរអាង ចំនួន ៣៥ គ្រួសារ និងពលរដ្ឋរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេត្រូវរុះរើលំនៅដ្ឋាន ១៩គ្រួសារ ក្នុងនេះ មកពី២ឃុំ ក្នុងស្រុកកំពង់សៀម ចំនួន ១៥គ្រួសារ និង ១ឃុំ ក្នុងស្រុកស្រីសន្ធរ ចំនួន ៤គ្រួសារ ។ ពិធីនេះ បានប្រារព្ធរៀបចំនៅក្នុងបរិវេណ វត្តបល្ល័ង្កពេជ្រ ស្ថិតក្នុងភូមិ ឃុំរអាង ស្រុកកំពង់សៀម ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយប៉ះពាល់លំនៅដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ឡើយ ។

គួររំលឹកថា គិតត្រឹមថ្ងៃទី០៩ -៩- ២០២៥ នេះ ទឹកជំនន់រហ័សទន្លេមេគង្គ មានកម្រិតកំពស់ ១៤,១២ម ធៀបនឹងថ្ងៃម្សិលម៉ិញ ស្រក ០,១៨ ម ដែលកន្លងទៅធ្វើអោយប៉ះពាល់ស្រុកចំនួន ៨ ក្នុងខេត្ត ( លើកលែងក្រុងកំពង់ចាម និងស្រុកចំការលើ ) ។ តាមតួលេខបណ្តោះអាសន្ន មហន្តរាយធម្មជាតិនេះ បានបង្កអោយ កុមារលង់ទឹកស្លាប់ ២នាក់- ខូចខាតដំណាំស្រូវ ៣៦៤ ហ,ត- ដំណាំរួមផ្សំ ៣៤៧ ហ,ត - បាក់ស្រុតច្រាំង ប្រវែង ៥,៩៧៥ ម៉ែត្រ - ផ្ទះត្រូវរុះរើ ១៩ខ្នង និង ខូចផ្លូវ ២០០ម ( ផ្លូវកៅស៊ូ ៤០ម- ផ្លូវបេតុង ១០ម និងផ្លូវដី ១៥០ម ) ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយ វិបត្តិភ័យនានា ដែលកើតមានក្នុងរដូវវស្សានេះ ដោយស ឯកឧត្តមប្រធាន បានស្នើអោយរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន១២៩៤ ដើម្បីត្រៀមលក្ខណ: ជួយអន្តរាគមន៍ទាន់ពេលវេលា ។ ទន្ទឹមនោះ រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម ជាពិសេស ត្រូវប្រយ័ត្នប្រយែងអោយបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូម្សៅ ២កញ្ចប់ សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភួយ សារុង ក្រមា ) និង ថវិកាមួយចំនួន ៕
ដោយឡែក ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយបាក់ស្រុតច្រាំងទន្លេ ១៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៥០គក្រ មី ត្រីខ គ្រឿងឧបភោគ បរិភោគ ៥មុខ សម្ភារដំណេក តង់ និង ថវិកា ៤០០,០០០រៀល ដើម្បីស្តារការ ខូចខាតឡើងវិញ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ក្រុមការងារ បានអញ្ជើញ ប្រគេន ព្រះចៅអធិការ វត្តបល្ល័ង្កពេជ្រ នូវ អង្ករ ១០០គក្រ មី ត្រីខ ទឹកពិសាប្រណិត ២កេស និងបច្ច័យមួយចំនួន ផងដែរ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3592 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
38017 នាក់
សរុប :
7203852 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ