ថ្នាក់ដឹកនាំខេត្តកណ្ដាល បានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១០,២៣៦ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១៨ភូមិ ស្ថិតនៅឃុំម្កាក់ ឃុំព្រៃពួច និងឃុំដំណាក់អំពិល ស្រុកអង្គស្នួល=================ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ ដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋដែលមិនបានមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា ពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋានខ្លួន តាមការកំណត់របស់មន្ត្រីជំនាញរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសចែកប័ណ្ណកម្មសិទ្ឌិនេះតទៅ ជៀសវាងមានការបង់សេវាលើកការថែរក្សាប័ណ្ណជូនម្ចាស់កម្មសិទ្ធ។ ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,២៣៦ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១៨ភូមិ ស្ថិតនៅឃុំម្កាក់ ឃុំព្រៃពួច និងឃុំដំណាក់អំពិល ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីអាជ្ញាធស្រុក មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានប័ណ្ណហើយ សូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អកុំឱ្យបាត់បង់ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់។ នៅពេលមានការបាត់បង់គឺតម្រូវឱ្យធ្វើប័ណ្ណទុតិយតាឡើងវិញ ហើយចំពោះការចេញប័ណ្ណទុតិយៈតានេះ ពិតជាពិបាកស្មុគស្មាញណាស់ ត្រូវទាមទារការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចេញជូន បើមិនមានលក្ខណៈត្រឹមត្រូវនោះទេ អាចនឹងផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រោយទៀតក្នុងការទិញ លក់បង្កជាវិវាទផ្សេងៗ។ ដូច្នេះនៅពេលដែលមានការបាត់បង់ប័ណ្ណកម្មសិទ្ធិដីធ្លី សូមបងប្អូនប្រជាពលរដ្ឋ ប្រញាប់ទៅជួបជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋានខ្លួន ដើម្បីផ្ដល់ព័ត៌មាន ឯកសារពាក់ព័ន្ធនានា ក្នុងការសុំធ្វើប័ណ្ណបានទុតិយតាត្រឹមត្រូវស្របតាមច្បាប់។ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បញ្ហាដីធ្លីរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងប្ដេជ្ញាខិតខំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានលឿនរួចរាល់អស់នៅចុងឆ្នាំ ២០២៥នេះ។ ពីព្រោះការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លីប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តគិតគូរពីការសម្អាតបរិស្ថាន និងការទុកដាក់សំរាមសំណល់រឹងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសុខភាពប្រជាពលរដ្ឋ បរិស្ថានល្អផ្តល់នូវភាពស្អាត សេចក្តីថ្លៃថ្នូរ មានសេរីសួស្តី និងសុខភាពល្អ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សំរាមគឺកើតចេញពីយើងទាំងអស់គ្នា ដូច្នេះយើងត្រូវតែចូលរួមសម្អាតថែទាំទាំងអស់គ្នា ត្រូវនាំគ្នាដាំដើមឈើ ដើមផ្កាលម្អបរិស្ថាន ដោយចាប់ផ្ដើមពីជុំវិញខ្លួនយើង ផ្ទះយើង ភូមិយើង ស្រុកយើង ខេត្តយើង និងប្រទេសយើងទាំងមូល។បន្ថែមពីលើនេះទៀត ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកទៅដល់គណៈបញ្ជាការឯកភាពស្រុកគ្រប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសនោះគឺ ត្រូវមានវិធានការទប់ស្កាត់ ករណីក្មេងទំនើងកុំឱ្យកើតឡើងក្នុងមូលដ្ឋានជាដាច់ខាត។ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការក្នុងការដោះស្រាយបញ្ហាទឹកជំនន់ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ និងកូនក្មេង។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ