ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់សិស្សានុសិស្សទាំងអស់ ត្រូវតាំងចិត្ត ស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ជាធនធានមនុស្ស ដែលមានតម្លៃសម្រាប់សង្គមជាតិ
Sat,01 November 2025 (Time 01:38 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសក្នុងអត្រាជាប់ 100% និងជាវិទ្យាល័យដែលគ្មានអ្នកនិទ្ទេសE ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨ សីហា ឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរដូចនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ លទ្ធផលដែលទទួលបាននាពេលនេះ សូមបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ និងការយកចិត្តទុកដាក់ពីអាណាព្យាបាល ដែលបានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រ ដោយអភិវឌ្ឍន៍ទាំងចំណេះដឹង សីលធម៌ គុណធម៌ ព្រមទាំងកិច្ចខិតខំសិក្សារបស់សិស្សានុសិស្សផ្ទាល់ រហូតសម្រេចបានលទ្ធផលដែលជាទីមោទនៈនាពេលនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សិស្សានុសិស្សទាំងអស់ ត្រូវតាំងចិត្តស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ជាធនធានមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិ នាថ្ងៃខាងមុខ ដោយត្រូវជៀសឆ្ងាយពីអំពើអប្បាយមុខ ដោយឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារឱ្យទទួលបានជោគជ័យនៅពេលខាងមុខ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ លោកគ្រូ អ្នកគ្រូ សូមបន្តរក្សាសីលធម៌ វិជ្ជាជីវៈ គរុកោសល្យ និងឥរិយាបថថ្លៃថ្នូរ ធ្វើជាគំរូល្អសម្រាប់សិស្ស។ យកចិត្តទុកដាក់ស្រាវជ្រាវ នឹងធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីធានាបាននូវគុណភាព និងនវានុវត្ត តាមរយៈការបណ្ដុះបណ្ដាល ដោយត្រូវខិតខំធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំខាងមុខ ទទួលបានលទ្ធផលល្អបន្ថែមពីនេះទៀត។

សូមបញ្ជាក់ផងដែរថា៖ ខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ដែលមានសិស្ស ជាប់និទ្ទេស A ច្រើនជាងគេបំផុត បន្ទាប់ពីរាជធានីភ្នំពេញ។ ហើយ វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើមឬស ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ដែលមាន អត្រាជាប់ ១០០% និងបានជ័យលាភីសិស្សនិទ្ទេស A ច្រើនជាងគេ លំដាប់ទី៩ ទូទាំងប្រទេស ស្មើនឹង ២២ នាក់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7978 នាក់
ម្សិលមិញ :
983 នាក់
សប្តាហ៍នេះ :
13185 នាក់
សរុប :
6647809 នាក់

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមអមដំណើរ ឯកឧត្ដមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី អញ្ចើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៊ីស្លាម ចំនួន ៥០០គ្រួសារ ស្រុកបារាយណ៍ ខេត្តកំពង់ធំ

លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមពិធីចែក កញ្ចប់អាហារ ស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូន សាសនិកអ៉ិស្លាម ចំនួន ៥០០គ្រួសារ នៅស្រុកពារាំង ខេត្តព្រៃវែង

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមគោរពជូនពរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សូមគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ ដែលឈាននឹងមកដល់នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៦

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកម្មវិធី យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន អញ្ចើញចូលរួមក្នុងកម្មវិធី យុទ្ធនាការគាំទ្រ ទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង

លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមពិធីសម្ពោធផ្លូវការក្រុមហ៊ុន ណាហ្វីអឺ អ៊ិនដាសស្ទ្រី ឯ.ក នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយនិមិត្តរូប សម្រាប់ចែកជូនប្រជាពលរដ្ឋ សាសនិកអ៉ិស្លាម ក្នុងខែរ៉ាម៉ាឌន ចំនួន ១,២៥០គ្រួសារ នៅវិហារធំគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ

អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ អះអាងពីការតាំងចិត្តជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែម រវាងកងទ័ពប្រទេសទាំងពីរ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត​ សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាស នៃខួបចម្រើនជន្មាយុ គម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងអញ្ជើញបំពេញទស្សនកិច្ចការងារនៅអឺរ៉ុប

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងអញ្ជើញបំពេញទស្សនកិច្ចការងារនៅអឺរ៉ុប

ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ អញ្ជើញអមរដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទបាយ៉ង់កោរ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទបាយ៉ង់កោ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ឯកឧត្តម អ៊ុន ចាន់ដា សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និងជា​ប្រធាន​គណៈកម្មាធិការ​ គណគណបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី ជំហានដំបូង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការពង្រឹងសមត្ថភាព សិទ្ធិអំណាច និងការបង្កើនចំនួនស្ត្រី ក្នុងតួនាទីដឹកនាំ និងសម្រេចចិត្ត គឺជារួមចំណែកដល់ សមភាពយេនឌ័រ ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការកាត់បន្ថយ បញ្ហាអវិជ្ជមានក្នុងសង្គម

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញទទួលដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញវិលត្រឡប់ ពីបំពេញទស្សនកិច្ច នៅសាធារណរដ្ឋតួកគីយ៉េ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋភៀសសឹក ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ