ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ នៅសាលាស្រុកកណ្ដាលស្ទឹង
Wed,12 November 2025 (Time 09:12 AM)
ដោយ ៖ ដើម្បីប្រជាជន


ក្រុមប្រឹក្សាខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២ អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋជាង ៤០០នាក់ នៅស្រុកកណ្តាលស្ទឹង
==============
ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណ:អធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២ អាណត្តិទី៤ ដែលវេទិកានេះបានរៀបចំឡើងក្នុងសាលាស្រុកកណ្ដាលស្ទឹង ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង ៤០០នាក់។

ថ្លែងក្នុងវេទិការនេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវត្តមានចូលរួម របស់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងវេទិកានេះ ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការគ្នាយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធ្វើឱ្យមូលដ្ឋានកាន់តែទទួលបាននូវការអភិវឌ្ឍថ្មីៗថែមទៀត។

ឯកឧត្តម នូ សាខន បានបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ណាស់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ស្រុក និងរដ្ឋបាលឃុំ ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាលធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ ។

ក្នុងវេទិកានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឡើងធ្វើការស្រាយបំភ្លឺ ទៅលើសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយឯកឧត្តមអភិបាលខេត្ត បានគួសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

សូមបញ្ជាក់ថា ក្នុងវេទិការនេះ ទទួលបានសំណើរ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៤១ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់មានចំនួន ១២ ផ្នែកសេដ្ឋកិច្ចមានចំនួន ២១ ផ្នែកសង្គមកិច្ចមានចំនួន ២ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុមានចំនួន ៦ ដែលសំណើរ និងសំណូមពរទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលរងខេត្ត ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2148 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19386 នាក់
សរុប :
7183580 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង