ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបផ្ដល់អនុសាសន៍ដល់យុវជនកាយឫទ្ធិ មុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិនៅសិង្ហបុរី
Sat,15 November 2025 (Time 07:04 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបផ្ដល់អនុសាសន៍ដល់យុវជនកាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិនៅសិង្ហបុរី

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន៣៨នាក់ មុននឹងទៅចូលរួមកម្មវិធីបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី (Singpore International Jamboree 2025) ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូលរួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់អន្តរជាតិ នៅសិង្ហបុរីនេះ យុវជនកម្ពុជានឹងទទួលបាននូវបទពិសោធន៍ល្អៗ ពីយុវជនបណ្ដាប្រទេសនានាដែលចូលរួម ក៏ដូចជាការដោះដូរវប្បធម៌រវាងគ្នា ។

លោកជំទាវបណ្ឌិតបន្តថា ការបោះជំរំកាយឫទ្ធិយុវជនជំទង់អន្តរជាតិ ជាអត្តសញ្ញាណចលនារបស់កាយឫទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយឫទ្ធិដល់កុមារ និងយុវជន ការសិក្សានិងអនុវត្តដោយផ្ទាល់ ដែលនៅក្នុងសាលាមិនបានបង្រៀន និងការ សិក្សាជាច្រើនទៀត ដែលគណៈប្រតិភូយុវជនកាយឫទ្ធិកម្ពុជា នឹងទទួលបាន ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើទៅដល់យុវជនកម្ពុជា ដែលនឹងត្រូវចូលរួមការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិ នៅសិង្ហាបុរី ត្រូវខិតខំរៀនសូត្រឈ្វេងយល់ពីវប្បធម៌នៃយុវជនមកពីបណ្ដាប្រទេសចូលរួម ការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ទេសចរណ៍ និងសក្ដានុពលផ្សេងៗរបស់កម្ពុជា ទៅកាន់យុវជនទាំងអស់នោះ ជាពិសេសត្រូវរក្សាសីលធម៌ ប្រពៃណី មានសុជីវធម៌ រក្សាសុខភាព សេចក្តីថ្លែថ្នូរ ចេះរួបរួមសាមគ្គីគ្នា ចេះយកអាសារគ្នា គោរពច្បាប់ វិន័យ និងបទបញ្ជាផ្សេងៗរបស់កម្មវិធី ជាពិសេស ត្រូវលើកមុខលើកមាត់ប្រទេសជាតិយើង ដើម្បីឲ្យមានឱកាសបន្តចូលរួមព្រឹត្តិការណ៍អន្តរជាតិបែបនេះ សម្រាប់ប្អូនៗជំនាន់ក្រោយ ។

កញ្ញា ហូយ សុភារី កាយឫទ្ធិជំទង់ តំណាងប្រតិភូយុវជនកាយឫទ្ធិជាតិកម្ពុជា បានប្ដេជ្ញាថា នឹងចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវខ្ពស់ជាមួយកម្មវិធីក្នុងជំរំ បង្ហាញឱ្យអស់ពីសមត្ថភាព និងទេពកោសល្យរបស់យុវជនកម្ពុជា ចែករំលែក វប្បធម៌ និងអរិយធម៌ដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់សមាជិកជំរំ ហើយថែរក្សាសុខភាព និងសុវត្ថិភាពខ្លួន ដើម្បីចូលរួមឱ្យពេញទំហឹង និងត្រឡប់មកវិញដោយជោគជ័យ ពិសេសនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ខណៈបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីបង្ហាញពីចំណេះដឹងសមត្ថភាព វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់កម្ពុជា ។

កញ្ញាបន្តថា នឹងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជា ដែលកំពុងតែរីកចម្រើន លូតលាស់ឥតឈប់ឈរទាំងបញ្ញា ស្មារតី ជូនមិត្តក្នុងជំរំ ។ កម្មវិធីនេះក៏ជាឱកាសបានបង្ហាញពី “ស្មារតីកម្ពុជាតែមួយ”។ កម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែភ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលពោរពេញដោយឱកាស ការអភិវឌ្ឍលើគ្រប់វិស័យ និងឥតឈប់ឈរ ពិសេសស្មារតីរួបរួមដែលធ្វើឱ្យកម្ពុជារឹងមាំ និងបានឆ្លងកាត់ឧបសគ្គដោយជោគជ័យ រហូតទទួលស្គាល់ពីអន្តរជាតិ ។

កញ្ញា ហូយ សុភារី បានបន្ថែមថា បន្ទាប់អំពីចូលរួមការបោះជំរំ នឹងអាចអភិវឌ្ឍខ្លួនឯងមួយកម្រិតទៀត ឱ្យក្លាយជាយុវជន ដែលមានទំនួលខុសត្រូវខ្ពស់ ចេះសហការរស់នៅ និងធ្វើការជាមួយគ្នាដោយក្តីសុខដុម ពិសេសត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយអ្នកជំនាន់មុន ដើម្បីការពារប្រទេសជាតិ នៅពេលដែលប្រទេសជាតិត្រូវការ ហើយគោរពច្បាប់ និងបទបញ្ជានានារបស់ជំរំ ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបោះជំរំកាយឫទ្ធិជំទង់អន្តរជាតិសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាកម្មវិធីសម្រាប់កាយឫទ្ធិជំទង់ចន្លោះអាយុ១៣ដល់១៧ឆ្នាំ រៀបចំឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃឯករាជ្យជាតិសឹង្ហបុរី និងប្រមូលផ្តុំកាយឫទ្ធិ មកពីក្នុងតំបន់ធ្វើការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាង៣ប្រទេស ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
783 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35208 នាក់
សរុប :
7201043 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ