ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ប្រសាសន៍លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម គ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
Tue,21 January 2025 (Time 01:38 PM)
ដោយ ៖ ដើម្បីប្រជាជន


ប្រសាសន៍លោកឧត្តមសេនីយ៍ស្នងការ: គ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមករា ឆ្នាំ២០២៥ ផ្សព្វផ្សាយទិសដៅអគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថាគ្រប់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអនុវត្តការងារចំពោះមុខដូចខាងក្រោម:
១-បន្ដពង្រឹងការអនុវត្តការងារ គ្រប់ជំនាញពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន
២-បន្ដអនុវត្តយន្ដការ បង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងការគ្រប់គ្រង់មុខសញ្ញាក្មេងទំនើង បើកើតមាន គឺត្រូវតែបោសសម្អាត
៣-បន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាប គ្រប់បទល្មើស ដូចជា បទល្មើសព្រហ្មទណ្ឌ, បទល្មើសជួញដូរ, គ្រឿងញៀន, សេដ្ឋកិច្ច និងបទល្មើសចរាចរណ៍ផ្លូវគោក
៤-បន្ដវិធាន ផ្សព្វផ្សាយអំពីករណីអគ្គិភ័យឆាបឆេះ ដើម្បីមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានផុលផុស និងយ៉ាងសកម្ម ក្នុងការ បង្ការ និងទប់ស្កាត់លើករណីអគ្គិភ័យឆាប់ឆេះ
៥-បន្ដសិក្សាស្រាវជ្រាវ ហើយធ្វើការសន្និដ្ឋានច្បាស់លាស់លើមូលហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីបបន្ដពង្រឹងវិធានការកាត់បន្ថយអត្រាគ្រោះថ្នាក់ ឱ្យមានកម្រិតទៀបបំផុត
៦-បន្ដការគ្រប់គ្រងស្ថិតិជនបរទេស
៧-បន្ដជំរុញការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យឆាប់រហ័ស
៨-បន្ដពង្រឹង វិធានការផ្លាស់ប្ដូរវេនប្រចាំបញ្ជា ២៤/២៤ម៉ោង និងការចុះល្បាតចល័តក្នុងភូមិសាស្រ្តងាយរងគ្រោះ
៩-បន្ដពង្រឹង វិធានការរដ្ឋបាល វិធានការច្បាប់ ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព រក្សាបានសណ្ដាប់ធ្នាប់សង្គម

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នងការ បានណែនាំ និងផ្សព្វផ្សាយទិសដៅបន្ដរបស់អគ្គស្នងការនគរបាលជាតិ និងគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ចាម និងបានណែនាំបន្ថែមឱ្យគ្រប់កងកម្លាំង យកចិត្តទុកដាក់ខ្ពស់លើការ ការពារ សន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលខាងមុខនេះ ឱ្យបានល្អប្រសើរជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ។

កិច្ចប្រជុំនេះមានការអញ្ជើញពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ/អធិការរង នគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7773 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20625 នាក់
សរុប :
6931738 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ