ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា អញ្ជើញនាំយកអំណោយមនុស្សធម៌ ជូនជន ភៀសសឹក ចំនួន ១០០០គ្រួសារ និងអាហារក្រៀម ជូនដល់ កងទ័ពជួរមុខ
Wed,17 December 2025 (Time 08:23 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញនាំយកអំណោយមនុស្សធម៌ ជូនជនភៀសសឹកចំនួន១០០០គ្រួសារ និងអាហារក្រៀមជូនដល់កងទ័ពជួរមុខ
=======
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញ​នាំយកអំណោយសប្បុរសជន ដែលបានបរិច្ចាគ ជូនដល់បងប្អូនជនភៀសសឹក ចំនួន១០០០គ្រួសារ និងបានផ្តល់អាហារក្រៀមសម្រាប់វីរកងទ័ពជួរមុខចំនួន៥៩០កញ្ចប់ ព្រមទាំងបានផ្តល់ថវិកាចំនួន ៣០០ដុល្លារជូនដល់អធិការស្រុក ។

នៅក្នុងឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនជនភៀសសឹក លោកជំទាវ ម៉ាណ ណាវី បាននាំមកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជម្រាបអំពីការយកចិត្តទុកដាក់ជាប់ជានិច្ចរបស់សម្ដេចចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារអំពើឈ្លានពានយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។ លើសពីនេះទៅទៀត លោកជំទាវ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជូនដល់បងប្អូនជាទីនឹករលឹកបំផុតផងដែរ។

នៅក្នុងឱកាសនោះដែរ លោកជំទាវបានចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះបងប្អូនជនភៀសសឹកទាំងអស់ ដែលបានរត់គេច និងចាកចេញពីផ្ទះសម្បែងដោយសារការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃមកលើកម្ពុជា ហើយបានលើកទឹកចិត្តបងប្អូនទាំងអស់ ដែលកំពុងស្នាក់នៅក្នុងជំរុំ មិនថាសាសនាណានោះទេ ត្រូវចេះសាមគ្គី និងយកអាសារគ្នាទៅវិញទៅមក។

លោកជំទាវបានបន្តទៀតថា សូមបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទព័ដ៏អង់អាចក្លាហាន ចុះក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ជាមួយសត្រូវឈ្លានពាន។ លោកជំទាវ ក៏បានណែនាំដល់បងប្អូនជនភៀសសឹកទាំអស់ ចូលរួមថែរក្សាសុខភាព និងថែរក្សាអនាម័យអោយបានល្អក្នុការស់នៅជាប្រចាំ។

ក្នុងពិធីនោះ ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវអារម្មណ៍ប្រកបដោយភាពជឿជាក់លើប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ ជាពិសេសវីរកងទ័ព វីរនគរបាលជាតិ ដែលកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន។ ជាពិសេសពួកគាត់មានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាក ដោយសារការឈ្លានពានពីប្រទេសជិតខាង។

ជាចុងក្រោយ លោកជំទាវក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរជននានា ដែលបានបរិច្ចាគនូវថវិកាសម្ភារៈនានា ដើម្បីជួយគ្នា ក៏ដូចជារំលែកបន្ទុករាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3513 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
16365 នាក់
សរុប :
6927478 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ