កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រយៈពេល១ថ្ងៃត្រូវបានបិទបញ្ចប់============ខេត្តកណ្តាល៖ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល រយៈពេល១ថ្ងៃត្រូវបានបិទបញ្ចប់ប្រកបដោយលទ្ធផលល្អប្រសើរ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលពិធីបិទបញ្ចប់នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្ដាល ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសនោះគឺអ្វីដែលជាទីមោទនភាពនោះគឺកម្លាំងរបស់យើងបានខិតខំធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាលមានការថយចុះ បើប្រៀបនឹងឆ្នាំមុន ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់កម្លាំងទាំងអស់ ត្រូវខិតខំបន្តទៀតដើម្បីធ្វើឲ្យបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល កាន់តែមានការថយចុះឡើងជាលំដាប់តទៅទៀត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជំរុញទៅដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសកម្មក្នុងការបម្រើប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំពង្រឹងកិច្ចការពារថែរក្សាសន្តិសុខសម្រាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការនាំការណែនាំទៅដល់ស្នងការដ្ឋាននគរបាលខេត្ត បង្កើនចលនាប្រជាការពារ ហើយត្រូវខិតខំពង្រឹងសមត្ថភាពបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពពួកគាត់បន្ថែមទៀត ដើម្បីធ្វើឲ្យពួកគាត់ពួកយល់ដឹងអំពីការងារអ្វីដែលពួកគាត់អាចធ្វើបាន និងអ្វីដែលមិនគួរធ្វើ សំដៅយកកម្លាំងរបស់ពួកគាត់មកជួយដល់ការងាររបស់កម្លាំងនគរបាលយើង ឲ្យកាន់តែទទួលបានផលិតផលល្អប្រសើរឡើងថែមទៀត។ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលទូទាំងខេត្តកណ្តាល ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ព្រមទាំងបានលើកទឹកចិត្តឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្ត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា សន្តិសុខគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ដូច្នេះសូមឲ្យកងកម្លាំងទាំងអស់ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាពខ្ពស់ លុបបំបាត់ឲ្យបាននូវល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ បន្ថែមពីលើនេះ ឯកឧត្តម អគ្គស្នងការរង បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងមុខសញ្ញា ការបង្ការបទល្មើសនានា និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង និងត្រៀមខ្លួនអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនៅឆ្នាំ២០២៦ ខាងមុខនេះ។តាមរយៈរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ១១០លើក=៤៩% ។ បទល្មើសព្រហ្មទណ្ឌ ថយ១ករណី (៣៤២/៣៤៣ករណី) ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែករណីបទល្មើសទាំងអស់នេះត្រូវបានកម្លាំងសមត្ថកិច្ចយើងបង្ក្រាបបានរហូតដល់៩៥% ពោលគឺ៣២៥/៣៤២ករណី។ បទល្មើសឧក្រិដ្ឋបង្ក្រាបបាន ៧២ករណី=៩២% ឃាត់ខ្លួន១២៦នាក់ និងបទមជ្ឈិមបង្ក្រាបបាន ២៥៣ករណី =៩៥% ឃាត់ខ្លួន៣៧៥នាក់។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ