ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញជួបសំដែងការគួរសម សាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ============នៅរសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រត្តិភូខេត្ត អញ្ជើញចូលជួបសម្ដែងការគួរសម្យ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ ពិធីនេះទទួលស្វាគមន៍ និងរាក់ទាក់ដ៏កក់ក្តៅពីសំណាក់ ឯកឧត្តម ហូ វុំាងមឹង ប្រធានគណៈកម្មា ធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម និងសហការី ។ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសអញ្ជើញជូនពរពិធីបុណ្យចូលឆ្នាំថ្មីវៀតណាមនាឱកាសនោះផងដែរ លោកសូមបួងសួងដល់វត្ថុស័ក្តិ សិទ្ធទាំងអស់ក្នុងលោក ជួយប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តមប្រធានគណៈ កម្មាធិការប្រជាជនខេត្តអានយ៉ាង ឯកឧត្តម ហូ វុំាងមឹង និងសហការី រួមនិងបងប្អូនប្រជាពលរដ្ឋវៀតណាមទាំងអស់ សូមមាននូវសុខភាពល្អទទួលជ័យជម្នៈគ្រប់ភារកិច្ចការងារ និងប្រកបដោយ ពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ ។ឆ្លៀតក្នុងឱកាសជួបសំណេះសំណាល សួរសុខទុកនិងជូនពរឆ្នាំថ្មីជាមួយគ្នាខាងលើនេះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្តម ហូ វុំាងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង នៃសាធា រណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានក្រុមប្រឹក្សានៃសាធារណៈសង្គមនិយមវៀតណាម បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងនាពេលនេះផងដែរ ។ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត លោកនឹងបន្តខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម ឲ្យកាន់តែល្អរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសបន្តធ្វើកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យព្រំដែននៃខេត្ត និងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឲ្យខានតែបាន នូវរាល់បទល្មើសផ្សេងៗ នៅតាមបន្ទាត់ព្រំដែននៃខេត្តទាំង២ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បន្ថែមទៀតថា ក្នុងនាមអាជ្ញាធរខេត្ត និងបង្កើនកិច្ចសហប្រតិបត្តិការណ៍នេះឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីបានជាប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំង២ ឲ្យមានជីវភាពធូរធាររីកចម្រើន ជឿនលឿន សាកសមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែន ។ឯកឧត្តម ហូ វុំាងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក៏បានថ្លែងអំណរអរគុណ ចំពោះគណៈប្រតិភូខេត្តតាកែវ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានអញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមនាពេលនេះ និងមួយវិញទៀត ក្នុងនាមអាជ្ញាធរនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង លោកនិងបន្តខិតខំប្រឹងប្រែងរឹត ចំណងសាមគ្គីភាព មិត្តភាព បង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ឲ្យកាន់តែល្អរឹងមាំឡើងបន្ថែម ទៀត ដើម្បីផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជននិងខេត្ត នៃប្រទេសទាំង២ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង