ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋភៀសសឹក ដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
Tue,23 December 2025 (Time 10:08 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋភៀសសឹកដែលបានភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

ការណែនាំនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុបចំនួន ២៧៦៣បណ្ណ ស្ថិតនៅភូមិសំបូរ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណវត្តសំបួរ ក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកល្វាឯម ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ គិតត្រឹមថ្ងៃនេះរដ្ឋបាលខេត្តកណ្ដាល មានបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលភៀសខ្លួនមកពីតាមព្រំដែន មកជ្រកស្នាក់ជាមួយក្រុមគ្រួសារ បងប្អូន នៅតាមក្រុង-ស្រុកទូទាំងខេត្តកណ្ដាល មានប្រមាណជិត ៣ពាន់គ្រួសារ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរួមគ្នាធ្វើការចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារសម្រាប់ផ្ដល់ជូនបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីបន្តការស្នាក់នៅក្នុងមូលដ្ឋានរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ស្បៀងអាហារទាំងអស់នេះមិនអាចដោះស្រាយជាអចិន្ត្រៃយ៍ជូនបងប្អូនបាននោះទេ។ ជាបណ្ដោះអាសន្នសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គិតគូររកការងារធ្វើជូនពួកគាត់ ត្រូវមានការបង្កបង្កើនផល ការដាំដុះប្រសិនបើមានដីធ្លី ដើម្បីដោះស្រាយជីវភាពរបស់ពួកគាត់ជាអចិន្ត្រៃយ៍ ព្រោះថាយើងមិនអាចប្រមើលមើលបានទេថា តើការឈ្លានពានរបស់យោធាថៃនៅពេលនេះអាចមានរយៈពេលខ្លី ឬរយៈពេលវែងបន្តទៅទៀតនោះទេ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមទៀតថា៖ ជនភៀសឹកទាំងអស់មានទាំងចាស់ មានទាំងក្មេង ចំពោះពួកគាត់ជរា ដែលមានតម្រូវការក្នុងការពិនិត្យ និងព្យាបាលសុខភាពនានា សូមឱ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យរបស់យើងនៅក្នុងខេត្ត ខិតខំពិនិត្យព្យាបាលដោយគ្មានការបែងចែកឡើយ ពីព្រោះពួកគាត់កំពុងរងគ្រោះដោយសារសង្គ្រាមហើយ ដូច្នេះយើងត្រូវតែផ្ដល់ការគាំទ្រនិងលើកទឹកចិត្តសម្រាប់បងប្អូនជនភៀសសឹករបស់យើង។ ហើយចពោះក្មេងៗកំពង់ស្ថិតក្នុងវ័យសិក្សា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង-ស្រុក ត្រូវស្រង់ស្ថិតិឱ្យបានច្បាស់ ហើយខិតខំសម្របសម្រួលចុះឈ្មោះឱ្យពួកគាត់បានចូលរៀននៅតាមសាលា តាមកម្រិតសិក្សាររបស់គាត់ ដែលមានសាលានៅជិតទីកន្លែងស្នាក់នៅរបស់ពួកគាត់បំផុត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1455 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
19929 នាក់
សរុប :
6937559 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា