ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម អំពាវនាវដល់គ្រួសារភៀសសឹក និងពលរដ្ឋស្រុកកោះសូទិន សូមចងចាំគុណបំណាច់ ៣ ធំៗ ខណៈមានសង្គ្រាមកើតឡើង(កំពង់ចាម)÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់គ្រួសារ ភៀសសឹក តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ននៅស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ៣១៩ គ្រួសារ និងបងប្អូនប្រជាពលរដ្ឋ សូមចងចាំកុំភ្លេចឲ្យសោះ នូវគុណបំណាច់ ធំៗ ចំនួន ៣ ដែលរាជរដ្ឋាភិបាល និងវីរៈកងទ័ពយើង បានប្រឹងប្រែងគ្រប់បែបយ៉ាងទោះក្នុងតំលៃណាក៏ដោយ ក៏នៅតែការពារ រួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គុណបំណាច់ទី១ ដែលយើងគ្រប់ៗគ្នា ត្រូវចងចាំទុក តជំនាន់ តកូន តចៅ គឺតំលៃនៃការលះបង់ សាច់ស្រស់ ឈាមស្រស់ ហ៊ានពលីជីវិត របស់ បងប្អូន វីរ:កងទ័ព នៅជួរមុខ ធ្វើជាជញ្ជាំងដ៏រឹងមាំ ឈរការពារ តាមព្រំដែន ពីការឈ្លាន ពាន ពីខ្មាំងសត្រូវ មិនឲ្យចូលក្នុងទឹកដី កម្ពុជានោះឡើយ ដែលនាំឲ្យបងប្អូន ប្រជាពលរដ្ឋកម្ពុជា អាចប្រកបរបបរកស៊ី ធ្វើការ បានដូចធម្មតា ទាំងអស់នេះ កើតចេញពី ការលះបង់ របស់បងប្អូនវីរៈកងទ័ពរបស់យើង។ឯកឧត្តមអភិបាលខេត្ត លើកឡើងបន្តថា គុណបំណាច់មិនអាចបំភ្លេចបាន ទី២ ការខិតខំ ប្រឹងប្រែង ទាំងយប់ ទាំងថ្ងៃ គ្មានពេលថ្ងៃសម្រាក គឺការលះបង់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ទាំងពីរ បានខិតខំ គិតគូរ សព្វបែបយ៉ាង ឈរជើងដ៏រឹងមាំជាមួយ វីរកងទ័ពរបស់យើង តស៊ូប្រយុទ្ធជាមួយចោរឈ្លានពានសៀមមិនឲ្យចូលឈ្លានពានមកលើដីខ្មែរបានឡើយ ហើយដៃខាងទៀត បានណែនាំដល់រដ្ឋបាល នៅតាមរាជធានី ខេត្ត យកចិត្តទុកដាក់ មើលថែ ដល់ជនភៀសសឹក រៀបចំឲ្យមានកន្លែងស្នាក់នៅបណ្តោះអាសន្ន មានអាហារ ហូបចុក គ្រប់ គ្រាន់ ឲ្យអាជ្ញាធររៀបចំកន្លែងរៀនសូត្ររបស់កូន ចៅ របស់ជនភៀសសឹក បន្តការរៀន សូត្រ តាមសាលារាជធានី ខេត្ត ជាបណ្តោះ អាសន្ន។ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា គុណបំណាច់ទី៣ គឺតំលៃ នៃសន្តិភាព ពេលប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋ រូបគ្រប់ អាចចេញទៅ រកស៊ី ធ្វើការ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែ បើសិន បាត់បង់សន្តិភាពហើយ កុំថាឡើយរកស៊ី ធ្វើការ សម្បី អាយុជីវិតផ្ទាល់ខ្លួន ដ៏មិនអាចការពារបានឡើយ ដូច្នេះ សុំឲ្យបងប្អូនគ្រប់ៗរូប សុំចងចាំទុក រួមគ្នាការពារ តំលៃនៃសន្តិភាពទាំងអស់គ្នា៕
ចំនួនអ្នកទស្សនា
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យក្រុមជនបង្គោល និងឃោសនិកទទួលការងារមហាជន ត្រូវខិតខំក្នុងការបំពាក់ បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លា
ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខនិវត្តន៍ជន (ជាអតីតកងកម្លាំង និងអតីតមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី សូមគោរពផ្ញើសារជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
អធិការនគរបាលស្រុកបាណន់ សូមគោរពជូនពរឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នាពេលខាងមុខនេះ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងមូលដ្ឋានឃុំព្រីងជ្រុំ ស្រុកជើងព្រៃ
សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ពីកំពង់ស្វយ័តក្រុងព្រះសីហនុ
លោក
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ចើញចូលរួមក្នុងពិធីប្រទានភ្លើងបូជាសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅវត្តមុនីប្រសិទ្ធិវង្ស ក្នុងខណ្ឌព្រែកព្នៅ
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញគោរពជូនពរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នាពេលឆាប់ៗខាងមុខនេះ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម នៃរោងចក្រវិនិយោគថ្មីៗ ក្នុងស្រុកសំរោង ដើម្បីជំរុញការបង្កើតការងារ ជូនប្រជាពលរដ្ឋ
គណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង មាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅខណ្ឌឫស្សីកែវ
គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជាសូមគោរពជូនពរឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ និងសុំសេចក្តីសុខ សិរីសួស្តី ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ គោរពជូនពរ បវរសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី