ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ពិធីបិទកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ
Wed,24 December 2025 (Time 08:38 AM)
ដោយ ៖ ដើម្បីប្រជាជន


ពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

នារសៀលថៃ្ងទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បន្ទាប់ពីពិធីនេះបានបើកកិច្ចប្រជុំប្រព្រឹត្តទៅរយៈពេលមួយព្រឹកនៅថ្ងៃដដែល ក្រោមអធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើមក្នុងកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញឡើងមានមតិស្វាគមន៍គណៈអធិបតីនិងប្រតិភូអមដំណើរ និងរាយការណ៍នូវរបា យ ការណ៍សង្ខេប ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការការងារដែលសម្រេច បានក្នុងឆ្នាំ២០២៥ និងលើកឡើងពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនគណៈអធិបដើម្បីជ្រាបជារបាយការណ៍ផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានឡើងមានប្រសាសន៍ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម របស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ធានាបានសុខសុវត្ថិភាពល្អ ជាពិសេសបានចូលរួមសហការការងារយ៉ាងល្អជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយធានាការការពារសន្តិសុខ កាន់តែរឹងមាំ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនិងភ្ញៀវបរទេសនិងណែនាំបន្តបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។ជាងនេះថែមទៀតក្រៅពីបំពេញការងារស្នូលការពារសន្តិសុខ ក៏បានចូលរួមគាំទ្រវីរកងទ័ពនិងនគរបាលជាតិនៅសមរភូមិមុខកំពុងប្រយុទ្ធការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជួយឧបត្ថម្ភសម្ភារ ស្បៀងអាហារជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់មតិដឹកនាំលើការងារជំនាញសំខាន់ៗដល់កងកម្លាំង ដើម្បីយកទៅអនុវត្តការងារបន្ត ឲ្យកាន់តែមានប្រសិទ្ធភាពព្រមទាំងកោតសរសើរដល់ការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសហការគ្នាធានាសន្តិសុខ សុវត្ថិភាព ឲ្យដំណើរការជាប្រក្រតីលើគ្រប់វិស័យ ។ទាំងអស់នេះស្តែងចេញពីការខិតខំលើការងារដឹកនាំការពារសន្តិសុខកាន់តែរឹងមាំ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិក៏បានណែនាំកម្លាំងបន្តបំពេញភារកិច្ច យកចិត្តទុកដាក់លើការចុះផ្សព្វផ្សាយអប់រំអនុវត្តគោលនយោបាយ ភូមិ-សង្កាត់-មានសុវត្ថិភាព នៅតាមបណ្តាសហគមន៍ ខិតខំស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមអនឡាញ បទល្មើស លួច ឆក់ ប្លន់ យកចិត្តទុកដាក់ដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋលើបទល្មើសបច្ចេកវិទ្យា តាមរយៈក្រុមការងារទទួលបណ្តឹងតាមហតឡាញ បន្តបង្រ្កាបក្មេងទំនើង ទប់ស្កាត់អប់រំរាល់ការប្រមូលផ្តុំនៅពេលយប់អធ្រាត្របើសិនរកឃើញថាក្មេងទំនើងទាំងនោះជាប់ពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ត្រូវអនុវត្តតាមវិធានការច្បាប់ តាមដានគ្រប់គ្រងប្រមូលព័ត៌មានដើម្បីទប់ស្កាត់ក្រុមយុវជន Gen Z ដែលធ្វើចលនាបដិវត្តពណ៌ ប៉ះពាល់អសន្តិសុខ សន្តិភាព និងណែនាំឲ្យកងកម្លាំងនគរបាលត្រូវអនុវត្តគោរពវិន័យនគរបាលជាតិ ឲ្យបានខ្ជាប់ខ្ជួន ពង្រឹងការអនុវត្តច្បាប់ ពង្រឹងការអនុវត្តវិន័យចំពោះមន្រ្តីនគរបាលណាមួយមានកាយវិការ អត្តចរិត មិនសមចំពោះប្រជាពលរដ្ឋ ពង្រឹងបណ្តុះបណ្តាលមន្រ្តីជំនាញអនុវត្តច្បាប់ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ជាពិសេសជំនាញបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាដែលជាបទល្មើសមិនប្រពៃណី។

បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3479 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
37904 នាក់
សរុប :
7203739 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ