ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល សូមឱ្យមានស្មារតីជាតិជាធំ និងសូមឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ និងការព្យាបាល ឱ្យអស់ពីសមត្ថភាព ដោយសីលធម៌ គុណធម៌ ហើយសំខាន់បំផុតដោយបេះដូងរបស់យើងផង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលត្រូវបំពេញបេសកកម្មការងារ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺ ជូនវីរៈកងទ័ព និងជនភៀសសឹកនានា តាមបណ្ដោយព្រំដែនកម្ពុជាថៃ ដែលបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានបន្តថា៖ នៅទីនោះបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកក្ដី វីរៈកងទ័ពក្ដី នៅពេលឃើញក្រុមគ្រូពេទ្យយើង ប្រៀបដូចជាបានឃើញទេវតាមកជួយពួកគាត់ ដូច្នេះការដែលយើងទៅរួមចំណែកក្នុងការពិនិត្យ ព្យាបាលនេះ សូមមានឥរិយាបថល្អ សម្ដីសំដៅ ការតស៊ូលះបង់របស់យើងរួមទាំងបេះដូង និងមនោសញ្ចេតនារបស់យើងឱ្យបានស្និទ្ធស្នាល ដើម្បីផ្ដល់ជាការលើកទឹកចិត្ត និងការគាំទ្រទៅដល់វីរៈកងទ័ព ក៏ដូចជាប្រជាពលរដ្ឋនៅទីនោះផងដែរ។ ដើម្បីឱ្យពួកគាត់មានការស្ងប់ចិត្ត ស្ងប់អារម្មណ៍ បើទោះបីពួកគាត់ជួបការលំបាក ជួបគ្រោះថ្នាក់ ប៉ុន្តែនៅពេលដែលជួបក្រុមគ្រូពេទ្យរបស់យើង ដោយយកបេះដូង ដែលមានមនោសញ្ចេតនាពិតប្រាកដ ធ្វើឱ្យស្ថានភាពរបស់ពួកគាត់មានការធូរស្បើយឡើងវិញ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ រាជរដ្ឋាភិបាលរបស់យើងតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ហើយឥឡូវនេះបងប្អូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពនានា ហើយឥឡូវនេះចំនួនជនភៀសសឹកមានការកើនឡើងច្រើន ធ្វើឱ្យសមត្ថភាព និងលទ្ធភាពរបស់ក្រុមគ្រូពេទ្យនៅក្នុងតំបន់នៅមានកម្រិត ដូច្នេះតម្រូវឱ្យក្រុមគ្រូពេទ្យរបស់យើង ទៅជួយពួកគាត់ ដែលជាតម្រូវការជាក់ស្ដែង ព្រោះនៅទីនោះមានអ្នករបួសស្នាម និងមានជំងឺដង្កាត់ផ្សេងៗជាច្រើន កំពុងរង់ចាំយើងទៅពិនិត្យ និងព្យាបាល ហើយនេះក៏បង្ហាញអំពីមនោសញ្ចេតនាដ៏ពិតប្រាកដរបស់រាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពេលដែលប្អូនចេញទៅបេសកកម្មបំពេញការងារ មិនមែនត្រឹមតែក្នុងនាមមន្ទីរពេទ្យរបស់យើង មន្ទីរសុខាភិបាលខេត្តកណ្ដាលនោះទេ គឺតំណាងឱ្យជាតិរបស់យើង សូមឱ្យបេសកកម្មរបស់យើងនៅពេលនេះ គឺយើងត្រូវយកសមត្ថភាព សីលធម៌ គុណធម៌ និងបេះដូងរបស់យើង ដើម្បីទៅបំពេញកិច្ចការងារនេះឱ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងរាជរដ្ឋាភិបាលរបស់យើងដែលតែងតែលើកឡើងថា «រដ្ឋាភិបាលរួមសុខ រួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ»។ ហើយសម្រាប់ការចេញទៅបេសកកម្មលើកនេះយើងបានលះបង់គ្រប់យ៉ាង ចោលផ្ទះសម្បែង ចោលអង្គភាព ចោលអ្នកជំងឺដែលយើងធ្លាប់មើលថែ ដើម្បីទៅបំពេញបេសកកម្មនេះ ដូច្នេះយើងទៅទីនោះធ្វើយ៉ាងណា រក្សាគុណតម្លៃការងារ គុណធម៌ សីលធម៌ ធ្វើឱ្យបានល្អ នៅពេលមកវិញយើងមានកិត្តិយសល្អ សម្រាប់មន្ទីរពេទ្យខេត្តកណ្ដាលរបស់យើង។ លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១២ក្រុម ហើយលើកនេះគឺជាក្រុមទី៤ហើយ ដែលត្រូវទៅបំពេញបេសកកម្មជួយពិនិត្យ និងព្យាបាលជំងឺជូនជនភៀសសឹក ដែលរបួស និងរងគ្រោះ ដោយការឈ្លានពានទាំងកំរោលពីសំណាក់ប្រទេសថៃ។ លោកប្រធាមន្ទីរ បានឱ្យដឹងទៀតថា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មួយក្រុមមានចំនួន១២នាក់ រួមទាំងអ្នកបើករថយន្ត ដោយត្រូវបំពេញបេសកកម្ម ១ក្រុមចំនួន ១សប្ដាហ៍ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះមានគ្រប់ផ្នែក ដូចជា៖ ផ្នែកវគ្គកាត់ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺទូទៅ និងផ្នែកកុមារ ដែលមានរថយន្តសង្គ្រោះចំនួន២គ្រឿង ដោយបានរៀបចំឱសថ សម្ភារៈបរិក្ខា សម្រាប់យកទៅប្រើក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលនៅទីនោះ។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ