ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាព បិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥
Sat,04 January 2025 (Time 06:49 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

(ភ្នំពេញ)៖ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅសាលានាយទាហានសកម្ម ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបចំឲ្យមានកម្មវិធីប្រកួតកីឡានេះឡើង បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងមហាជន ក្នុងកម្រិតថ្នាក់ជាតិប្រកបដោយជោគជ័យ ធ្វើឲ្យព្រឹត្តការណ៍នេះកាន់តែរីកផុសផុល បណ្តាកងឯកភាពដែលបានចូលរួមបង្ហាញពីសមត្ថភាព អង់អាចក្លាហាន មោះមុត កាយសម្បទាមាំមួន។

តាមរបាយការណ៍ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានធ្វើជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥នេះ មានអង្គភាពចំនួន ២០ បានមកចូលរួមប្រកួត ស្មើនឹង៧៤ក្រុម ក្នុងនោះមាន៦ក្រុម ជាកីឡាការនី និងមានកីឡាករសរុប ៦៦៦នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ កម្លាំងចូលរួមមានការកើនឡើងចំនួន៥អង្គភាព ស្មើចំនួន២៨ក្រុម សរុបកីឡាករ ២៥២នាក់។

ចំពោះវិញ្ញាសាដែលត្រូវប្រកួតរួមមាន៖ វិញ្ញាសារត់ប្រដាប់អាវុធ, សែងហ្រ្វង់ការ, បាញ់និងចោលគ្រាប់បែក, ហែលទឹក, រត់ឆ្លងកាត់ឧបសគ្គ, អូសរថយន្ត, និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ចំណាត់ថ្នាក់លេខ១ មាន ៩ក្រុម, លេខ២ ចំនួន ៨ក្រុម, និងលេខ៣ ចំនួន ៧ក្រុម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សាលានាយទាហានសកម្ម គណៈកម្មការរៀបចំការប្រកួត បណ្តាអង្គភាពពាក់ព័ន្ធ ក្រុមការងារ គ្រូបង្វឹក និងក្រុមកីឡា ដែលបានសហការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជាប្រវត្តិសាស្ត្រ នៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបានដំណើរការទទួលលទ្ធផលល្អគួរជាទីមោទនៈ។

ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេល៤៦ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ ពីការផ្លាស់ប្តូរសង្គ្រាមដ៏រ៉ាំរ៉ៃ វិនាសខ្ទេចខ្ទាំ មកសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តការពារយ៉ាងរឹងមាំសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ដឹកនាំនាវាកម្ពុជាធ្វើដំណើរយ៉ាងលឿនទៅមុខ និងការគោរពស្រលាញ់ ជាមួយនឹងការថែរក្សារាល់សមិទ្ធផលជាតិ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមបំផុតជាប្រវត្តិសាស្ត្រ បន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា និងក៏បង្ហាញពីសមត្ថភាព កាយសម្បទា និងការរូបរួមកម្លាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម បានបន្តថា ក្រោមម្លប់សន្តិភាព កម្ពុជាអាចរៀបចំពិធីប្រកួតកីឡាថ្នាក់ជាតិ អន្តរជាតិ ជាច្រើន ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ការផ្សព្វផ្សាយសន្តិភាព ការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគពីបរទេស។ កន្លងមករាជរដ្ឋាភិបាលបានខិតខំវិនិយោគលើវិស័យកីឡាគ្រប់ប្រភេទឱ្យមានការរីកចម្រើន និងបានយកចិត្តទុកដាក់ពង្រឹង កសាងពហុកីឡដ្ឋានខ្នាតអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ។

ឯកឧត្តម បានផ្តាំផ្ញើឲ្យគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ បន្តខិតខំរៀបចំថ្នាលបណ្តុះបណ្តាលកីឡា និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានកាលវិភាគច្បាស់លាស់ មានគ្រូបង្វឹក ថែទាំកីឡាករ និងហ្វឹកហាត់ឲ្យបានល្អ ដើម្បីសុខភាពរឹងមាំ បង្កើនបានថាមពលកាយសម្បទា បំពេញភារកិច្ចទទួលបានជោគជ័យ និងការចេញទៅប្រកួតយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គមេបញ្ជាការ បានអញ្ជើញផ្តល់ពានរង្វាន់ដល់កីឡាករចំណាត់ថ្នាក់លេខ១ ចំនួន៩ក្រុម ដោយក្នុង ១ក្រុម ថវិកា ៥ លានរៀល, ចំណាត់ថ្នាក់លេខ២ ចំនួន ៨ក្រុម ក្នុង ១ក្រុម ថវិកា ៣លានរៀល, ចំណាត់ថ្នាក់លេខ៣ ចំនួន ៧ក្រុម ក្នុងមួយក្រុមថវិកា ២លានរៀល សរុបថវិកាចំនួន ៨៣លាន ក្រោមការជួយឧបត្ថម្ភរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3833 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18441 នាក់
សរុប :
7180998 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង