ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារ​សង្គម​នៅ​កម្ពុជា បានបោះជំហាន ប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផល ដ៏ច្រើនគួរជាទី​មោទនៈ
Thu,20 February 2025 (Time 04:10 PM)
ដោយ ៖ ដើម្បីប្រជាជន


គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធគាំពារ​សង្គម​នៅ​កម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើនគួរជាទី​មោទនៈ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ​​ ក្របខណ្ឌគោល​នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥, ប្រព័ន្ធ​គាំពារ​​​សង្គម​នៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបាន​សមិទ្ធ​ផលដ៏​ច្រើន គួរជាទីមោទនៈ។ សមិទ្ធផលទាំងនេះ​ ជាទឡ្ហីករណ៍ជាក់​ស្តែង​នៃកិច្ចខិតខំ​ក្នុង​គ្រប់​កាលៈទេសៈ របស់រាជរដ្ឋាភិបាល នៃបណ្ដានីតិកាលកន្លងទៅ នៃរដ្ឋសភា ក៏ដូចជា​បង្ហាញពីលទ្ធផលយ៉ាងច្បាស់លាស់ នៃការអនុវត្តកម្មវិធីគោល​នយោបាយ​អាទិភាព ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ ។

នាឱកាសដ៏ពិសេសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការប្តេជ្ញា​បន្តកំណត់យក ការលើកស្ទួយសុខុមាលភាព និង ជីវភាពរបស់ប្រជាពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់​ពលរដ្ឋ​ណាម្នាក់ ដោយសម្តេចបវរធិបតីនៅតែបន្តប្ដូរផ្ដាច់ដឹកនាំនាវាគាំពារសង្គមកម្ពុជា ដោយធ្វើដំណើរ​ទៅមុខយ៉ាងស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យ​កម្ពុជាឆ្នាំ ២០៥០។ ក្នុងគោលបំណងឱ្យពលរដ្ឋកម្ពុជានឹងទទួលបានការគាំពារកាន់តែប្រសើរ​ជាង​មុន, រាជរដ្ឋាភិបាលកំណត់អភិក្រមថ្មី គឺអភិក្រមហានិភ័យនៃវដ្តជីវិត ដែលពលរដ្ឋ​នឹងទទួលបាននូវការគាំពារ ចាប់ពីការចាប់កំណើតដំបូងនៅក្នុងផ្ទៃម្តាយ រហូតដល់​ដំណាក់កាលចុងក្រោយនៃវដ្តជីវិតរបស់មនុស្សម្នាក់ៗ ស្របតាមហានិភ័យនៃវដ្តជីវិតទាំង ៧ រួមមាន៖ ១/ មាតុភាព និងហានិភ័យកុមារភាព, ២/ ហានិភ័យសុខភាព, ៣/ ហានិភ័យការងារ, ៤/ ពិការភាព, ៥/ និកម្មភាព, ៦/ ភាពគ្មានជម្រក និង ៧/ ជរាភាព និងឧត្តរជីវី។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ ដល់ក្រសួង-ស្ថាប័ន ដើម្បីជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥​​​​​៖ ១. ​ក្រសួងសុខាភិបាល ត្រូវធានាថា ពលរដ្ឋគ្រប់រូប រួមទាំង​ពលរដ្ឋ​ដែល​ប្រើប្រាស់បណ្ណសមធម៌, បណ្ណងាយរងហានិភ័យ និងបណ្ណ ប.ស.ស. ទទួលបានទាន់​ពេលនូវសេវាសុខាភិបាលសារវន្ត ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ ដែលអាចផ្ដល់កម្មវិបាក​អវិជ្ជមាន លើការអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅការ​គ្រប​ដណ្ដប់​សុខភាពជាសកលនៅកម្ពុជា ។ ២. មូលនិធិជាតិជំនួយសង្គម ដែលជាប្រតិបត្តិករ​ទោលក្នុងប្រព័ន្ធជំនួយសង្គម ត្រូវពង្រឹងយន្តការនៃការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គម ដល់អ្នកទទួលផល, និងត្រូវដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធឱ្យបានទាន់ពេល ព្រមទាំង​ពង្រីកការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យសាធារណជន, ជាពិសេស ពលរដ្ឋគោលដៅ, បានយល់​កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាល ។

៣. ក្រសួង​ផែនការ និង ក្រសួងមហាផ្ទៃ, តាមរយៈរដ្ឋបាលរាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ និង​ឃុំ-សង្កាត់, ត្រូវធានាថា ការកំណត់អត្តសញ្ញាណត្រូវបានធ្វើឡើងចំគោលដៅ និងប្រកប​ដោយ​សុក្រឹតភាព ព្រមទាំងត្រូវពន្លឿនការធ្វើបច្ចុប្បន្នភាព និងការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​គោលដៅ ឱ្យបានជាប្រចាំដើម្បីចៀសវាងនូវការខកខាន ក្នុងការ​ទទួល​បានអត្ថប្រយោជន៍​គាំពារសង្គម ដោយសារ​បណ្ណសមធម៌ ឬ បណ្ណងាយរងហានិភ័យ​របស់ពួកគាត់ មិនត្រូវបាន​ផ្ដល់ជូន ឬ ផុតសុពលភាព។ ៤. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវជំរុញការ​ផ្សព្វផ្សាយអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារ​មានបណ្ណងាយរងហានិភ័យ ដើម្បីសម្រេចបានគោលដៅ ក៏ដូចជា ត្រូវបន្តបង្កើន​ប្រសិទ្ធភាព ក្នុងការអនុវត្តរបបសន្តិសុខសង្គមនានា ព្រមទាំងត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការកែទម្រង់ប្រព័ន្ធសោធន នៅកម្ពុជា។

៥. និយ័តករ​សន្តិសុខ​សង្គម ត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីអនុវត្តមុខងារនិយ័តកម្ម និងត្រួតពិនិត្យ​ប្រតិបត្តិ​ការ​របបសន្តិសុខសង្គម ដែលកំពុងរីកធំឡើងៗ ឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាបាន​នូវ​ភាព​រឹងមាំ និងចីរភាពហិរញ្ញវត្ថុ នៃមូលនិធិសន្តិសុខសង្គម ដែលធានាបាននូវសិទ្ធិ និងអត្ថ​ប្រយោជន៍​ពេញលេញ របស់សមាជិក ក្នុងរយៈពេលវែង ។ ៦. ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលជាអង្គភាពមួយចំណុះឱ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវធានាសុក្រឹតភាព​នៃការបញ្ជាក់ចំណាយ នៅតាមមូលដ្ឋានសុខាភិបាលផ្តល់សេវា ក្រោមប្រព័ន្ធគាំពារសង្គម នៅទូទាំងប្រទេស ដោយសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល តាមការចាំបាច់ និងឱ្យបានទាន់ពេល ។ ​៧. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវពង្រឹង​យន្តការសម្របសម្រួលការអនុវត្តគោលនយោបាយ និងយន្តការតាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដើម្បីរួមគ្នាធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ ដោយមិនមានការយកចិត្តទុកដាក់ នោះឡើយ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
17441 នាក់
សរុប :
7181635 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង