ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងថា៖ កត្តាដែលនាំឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន គឺអាស្រ័យទៅលើកត្តាសុខសន្តិភាពកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា កត្តាដែលនាំ ឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តាប្រទេសជាតិមានសុខសន្តិភាព។ ការថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិ ផលនានាក្នុងវត្តទួលអណ្តែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២២ កុម្ភៈ ២០២៥ ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កត្តាដែលនាំ ឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើទី១- កត្តាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ពីព្រោះថាមានសន្តិភាព ទើបយើងមានឱកាសធ្វើបុណ្យជួបជុំគ្នាទៅបាន ។ទី២- កត្តាអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់មានផ្លូវស្រួលសម្រាប់ធ្វើដំណើរ ទើបយើងនាំគ្នាទៅវត្តអារាមក៏បានស្រួលដែរ។ទី៣- កត្តាជីវភាព ពីព្រោះថាការធ្វើបុណ្យដាក់ទានតិច ឬច្រើន អាស្រ័យទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ទី៤- កត្តា គឺចូលរួម ដោយសារមាន ជំនឿទុកចិត្តលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋយើង ចូលរួមធ្វើបុណ្យដើម្បីកសាងសមិទ្ធផលផ្សេងៗ ។ដូច្នេះហើយទើប ឯកឧត្តមអភិបាលខេត្ត បានក្រើនរំឭកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ធ្វើយ៉ាងណាឱ្យបងប្អូនប្រជា ពលរដ្ឋ ពុទ្ធបរិស័ទមានជំនឿទុកចិត្ត ទើបមានការចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់រាល់ បទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេស គឺរួមគ្នាអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពោលគឺការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ប្រយោជន៍ដើម្បីរក្សាឱ្យ បាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ។បើតាមលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានឱ្យដឹងថា សមិទ្ធិផលនានាដែលត្រូវ សម្ពោធឆ្លងនាពេលនេះរួមមាន ឧបដ្ឋានសាលាបុណ្យ មានទទឹង៤០ម៉ែត្ត បណ្តោយ ៥០ម៉ែត្រ ការ កសាងខ្លោងទ្វា ជួលជុលផ្លូវក្រាលគ្រួសក្រហមប្រវែង២ ១៥០ម៉ែត្រ ចាក់សាប និងចាក់ផ្លូវបេតុង ក្នុងវត្ត សរុបអស់ថវិការ ១៥០លានរៀល និងជាង ១៣ម៉ឺនដុល្លារអាមេរិក ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក
ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យក្រុមជនបង្គោល និងឃោសនិកទទួលការងារមហាជន ត្រូវខិតខំក្នុងការបំពាក់ បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លា
ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខនិវត្តន៍ជន (ជាអតីតកងកម្លាំង និងអតីតមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី សូមគោរពផ្ញើសារជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
អធិការនគរបាលស្រុកបាណន់ សូមគោរពជូនពរឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នាពេលខាងមុខនេះ
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងមូលដ្ឋានឃុំព្រីងជ្រុំ ស្រុកជើងព្រៃ
សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ពីកំពង់ស្វយ័តក្រុងព្រះសីហនុ
លោក
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ចើញចូលរួមក្នុងពិធីប្រទានភ្លើងបូជាសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅវត្តមុនីប្រសិទ្ធិវង្ស ក្នុងខណ្ឌព្រែកព្នៅ
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញគោរពជូនពរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នាពេលឆាប់ៗខាងមុខនេះ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម នៃរោងចក្រវិនិយោគថ្មីៗ ក្នុងស្រុកសំរោង ដើម្បីជំរុញការបង្កើតការងារ ជូនប្រជាពលរដ្ឋ
គណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត
ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង មាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅខណ្ឌឫស្សីកែវ
គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជាសូមគោរពជូនពរឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី
ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ និងសុំសេចក្តីសុខ សិរីសួស្តី ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ