ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រាជរដ្ឋាភិបាលនៅតែបន្តកំណត់ លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក មនុស្ស ជាអាទិភាពទី១ និងបានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ ដោយហេតុថាធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ គ្រប់ដំណើរការ នៃការអភិវឌ្ឍ
Tue,25 February 2025 (Time 08:38 PM)
ដោយ ៖ ដើម្បីប្រជាជន


រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក "មនុស្ស" ជាអាទិភាពទី១ និងបានកំណត់យក "ការអភិវឌ្ឍធនធានមនុស្ស" ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥ ដោយហេតុថាធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ជូន​និស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក "មនុស្ស"ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក "ការអភិវឌ្ឍធនធានមនុស្ស" ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។

ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី​ក៏បានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ព្រោះបច្ចេកវិទ្យានេះ គឺជាផ្នែកមួយនៃជីវិតទៅហើយ មិនថានៅក្នុងវិស័យណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។ ជាក់ស្ដែង សូម្បីតែការធ្វើទិដ្ឋាការ (VISA) និងការដាក់លក់សំបុត្រចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវធ្វើតាមប្រព័ន្ធអនឡាញ និងម៉ាស៊ីនស្វ័យប្រវត្តិ រួចទៅហើយ។

ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកសាងធនធានមនុស្សដើម្បីឱ្យកូនខ្មែរមានភាពរឹងមាំ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត និងមានភាពម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ និងប្រកាន់យកទស្សនៈ ពង្រឹងជាតិខ្មែរ គឺពង្រឹងខ្លួនឯង ។ ជាមួយគ្នានេះ យើងអាចអភិវឌ្ឍធនធានមនុស្សរីកចម្រើនទៅមុខបានលុះត្រាតែប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ល្អ ហេតុនេះ ត្រូវថែរក្សាឱ្យបាន។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ត្រូវប្រកាន់នូវផ្នត់គំនិតវិជ្ជមាន ព្រមទាំងដាក់ទិសដៅការងារឱ្យចំ និងច្បាស់លាស់ដើម្បីទទួលបានជោគជ័យក្នុងជីវិត ហើយត្រូវខិតខំព្យាយាមក្នុងការដោះស្រាយបញ្ហានានា ។ ការបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ « ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ដោយមុននឹងធ្វើកិច្ចការអ្វីមួយត្រូវកំណត់អាទិភាពការងារទៅតាមលំដាប់លំដោយ, ក្ដាប់ឱ្យបាននូវគោលបំណង និងគោលការណ៍របស់ថ្នាក់លើ រួចត្រូវព្យាយាមបំពេញការងារឱ្យលឿន និងដោះស្រាយបញ្ហាឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍ និងរាយការណ៍។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7754 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20606 នាក់
សរុប :
6931719 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ