ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះប្រគល់ និងដាក់ឱ្យប្រេីប្រាស់ នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ចំនួន០៥​ ក្នុងស្រុកកោះសូទិន
Tue,25 February 2025 (Time 07:23 AM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះប្រគល់ និងដាក់ឱ្យប្រេីប្រាស់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីចំនួន០៥​ ក្នុងស្រុកកោះសូទិន

(ខេត្តកំពង់ចាម)៖នៅថ្ងៃទី២៤​ ខែកុម្ភ:​ ឆ្នាំ២០២៥​ លោក​ឧត្ដមសេនីយ៍ទោ​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងសហការី​ អញ្ជើញចុះទៅប្រគល់​ និងដាក់ឱ្យប្រេីប្រាស់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីចំនួន០៥​ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ បានសាងសង់រួចជាស្ថាពរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ។

ក្នុងនោះរួមមាន អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន, មហាលាភ, ល្វេ, ពាមប្រធ្នោះ​ និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប​ ដែលមានទំហំ​ ៩ម​ X​ ១១ម​ (ប្រភេទA) បានសាងសង់ដោយ​នាយកដ្ឋានស្ថាបនា​ និងវិស្វកម្ម​ នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិញ្ញវត្ថុ​ នៃក្រសួងមហាផ្ទៃ​​ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លើការងារមួយចំនួនដូចជា:
១-បន្ដខិតខំ ផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងទាន់ពេលវេលា
២-បន្ដចុះល្បាតចល័តក្នុងភូមិសាស្រ្ដរបស់ខ្លួន ដើម្បីក្ដាប់បាននូវសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
៣-បន្ដជំរុញការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
៤-រាល់ហេតុការណ៍កើតឡើង ត្រូវពន្លឿនការចុះដល់កន្លែងកើតហេតុ គ្រប់គ្រង់កន្លែងកើតហេតុ និងរាយការណ៍ឱ្យបានលឿនបំផុត
៥-ជំរុញការងារផ្ដល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ គឺជាកត្តាអទិភាព
៦-ការសិក្សាស្រាវជ្រាវ ជាកត្តាចំបង ក្នុងការពង្រឹងសមត្ថភាពជំនាញ
៧-បង្កើនកត្តាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ ។


ជាមួយគ្នានេះ ត្រូវមានការចូលរួមថែរក្សាអាគារថ្មី ដែលទើបទទួលបាននេះ រៀបចំបន្ថែមនូវ ឧបករណ៍សម្ភារៈបម្រើឱ្យការងាររដ្ឋបាល និងការរៀបចំ បដា ពាក្យស្លោក ពាក្យអប់រំ និងច្បាប់ ផ្សេងៗ ដើម្បីបន្ថែមនូវសោភ័ណភាព ឱ្យសាកសម និងស្របតាមទម្រង់លក្ខណៈជាអាគាររដ្ឋបាល ងាយស្រួលក្នុងការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃ ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7102 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
19954 នាក់
សរុប :
6931067 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ