ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងឧបត្ថម្ភថវិកា ១០លានរៀល ជួយដល់ការព្យាបាលមន្ត្រីនគរបាលពន្លត់អគ្គិភ័យ ដែលមានជំងឺសួតធ្ងន់ធ្ងរ
Sat,08 February 2025 (Time 08:05 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងឧបត្ថម្ភថវិកា ១០លានរៀល ជួយដល់ការព្យាបាលមន្ត្រីនគរបាលពន្លត់អគ្គិភ័យដែលមានជំងឺសួតធ្ងន់ធ្ងរ...!!

ដោយមើលឃើញពីការលះបង់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ ជាក់ស្តែងនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈមួយចំនួន ព្រមទាំងថវិកា១០លានរៀល ជូនចំពោះលោកអនុសេនីយ៍ឯក អ៊ុំ សំណាង អាយុ៣៤ឆ្នាំ នាយរងផ្នែក ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលមានជំងឺសួតធ្ងន់ធ្ងរបណ្តាលមកពីផលប៉ះពាល់ដោយសារធាតុអាម៉ូញាក់ខណៈពេលដែលកំពុងប្រតិបត្តិការជួយសង្គ្រោះនិងបាញ់ពន្លត់គ្រោះអគ្គិសភ័យកាលពីពេលកន្លងទៅ និងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តដល់ក្មួយ អ៊ុំ សំណាង សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ និងស្តាប់តាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។ លោកជំទាវបានលើកឡើងបន្ថែមថា« ក្មួយពិតជាមនុស្សល្អមួយរូបហ៊ានលះបង់អាយុជីវិតខិតខំពុះពារជំនះនូវឧបសគ្គឆ្លងកាត់ធូលីផ្សែងកម្តៅភ្លើងដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន ដើម្បីជួយទប់ស្កាត់និងជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះអគ្គិសភ័យដែលបង្កឡើងពីមនុស្ស និងធម្មជាតិ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយ អ៊ុំ សំណាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។»

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់លោក អ៊ុំ សំណាង បានថ្លែងអំណរគុណដោយក្តីរំភេីបក្តុកក្តួលចំពោះការសណ្តោសប្រណី របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលបានដំណឹង និងចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលដេីម្បីជួយសម្រាលការសម្រាកព្យាបាលក្នុងពេលដ៏លំបាកមួយនេះ។ ជាចុងក្រោយ ក្រុមគ្រួសារលោកអ៊ុំ សំណាង សូមគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់កូនចៅ និងប្រជាជនកម្ពុជា ជារៀងដរាបតទៅ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1407 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
14259 នាក់
សរុប :
6925372 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ