ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី កោតសរសើរក្រសួងទេសចរណ៍ ដោយក្នុងរយៈពេលខ្លី បានដាក់ចេញនូវ ទិសដៅយុទ្ធសាស្ត្រ សំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះ ទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
Sat,01 March 2025 (Time 03:49 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីកោតសរសើរក្រសួងទេសចរណ៍ ដោយក្នុងរយៈពេលខ្លីបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ សំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ស្របតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" និងទស្សនាទាន "មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)"

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ បាន កោតសរសើរក្រសួងទេសចរណ៍ ដោយក្នុងរយៈពេលខ្លីបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ សំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ស្របតាមអភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" និងទស្សនាទាន "មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)" ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន១៧ ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និង ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍ រួមមាន៖ ទី១. ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក និងបានដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព», ទី២. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការសកម្មភាពពិពិធកម្មកម្មវិធី, ពិសេសតារាងព្រឹត្តិការណ៍ (Event Calendar) ឱ្យមានភាពសម្បូរបែប, ទី៣. ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជា គោលដៅទេសចរណ៍ភាពយន្ត (Film Destination), ទី៤. សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្តឱ្យទូលាយ ក្នុងការទទួល មតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និង កែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ, ទី៥. អភិបាល នៃគណៈអភិបាលរាជធានីខេត្ត បន្តជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើតកញ្ចប់ទស្សនកិច្ចខេត្តដែលមានសក្តានុពលជាប់គ្នា (Cluster Destination), ទី៦. លើកទឹកចិត្តក្នុងការជំរុញសកម្មភាព ការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និទ្ធពាក់ព័ន្ធការងារនេះ, ទី៧. សូមរៀបចំឱ្យមានយន្តការស្ថាប័នអន្តរការី ដើម្បីជំរុញការផលិតផលិតផលអនុស្សាវរីយ៍ខ្មែរ និងការតភ្ជាប់ខ្សែច្រវាក់នៃការផលិតនោះ ជាមួយទីផ្សារ និងភ្ញៀវទេសចរ, ទី៨. សូមរួមគ្នាផ្សព្វផ្សាយពីព័ត៌មានល្អៗរបស់កម្ពុជា, អំពីសក្តានុពលទេសចរណ៍របស់កម្ពុជា, ទី៩. សូមគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៦-២០៣៥ និងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ ២០២៥ នេះ, ទី១០. សូមវិស័យឯកជនក្នុងវិស័យទេសចរណ៍ បន្តចូលរួមឱ្យកាន់តែសកម្មជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ , ទី១១. សូមឱ្យមានការគិតគូរជាកញ្ចប់សម្រាប់ការត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់កាលទី ១ នាអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើង, ទី១២. សូមក្រសួងទេសចរណ៍សិក្សាលទ្ធភាព ក្នុងការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year), ទី១៣. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផលទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើនភាពទាក់ទាញ និង ពន្យាការស្នាក់នៅរបស់ទេសចរកាន់តែយូរ, ទី១៤. សូមក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្សារភ្ជាប់គ្នាឱ្យជិតស្និទ្ធ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍, ទី១៥. សូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានាក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេសចរណ៍ ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តពាក់ព័ន្ធបញ្ហាសុខាភិបាល គ្រឿងញៀន គ្រឿងស្រវឹង ។ល។, ទី១៦. លើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការនី និងបុគ្គលិកក្រៅប្រព័ន្ធ និងទី១៧. ក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍ ។

មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សាលារៀនជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប គឺខុសគ្នា ហើយគ្មានការបិទសាលារៀនជំនាន់ថ្មីទេ ។ ជាមួយគ្នានេះ សាលារៀនជំនាន់ថ្មី នឹងមិនមានការបង់ថវិកាកាតព្វកិច្ចរបស់អាណាព្យាបាល ទៀតទេ ដោយរដ្ឋជាអ្នករាប់រងក្នុងការចំណាយសម្រាប់ដំណើរការសាលារៀនជំនាន់តែម្ដង។ ចំណែកឯ មជ្ឈមណ្ឌលសិក្សាទំនើប គឺជារូបមន្តមួយដែលរដ្ឋ និងវិស័យឯកជនសហការគ្នាតាមបែប «វិនិយោគ-ប្រតិបត្តិការ-ផ្ទេ» (BOT) ប៉ុន្តែផ្នែកមួយចំនួននៃសាលារៀនរដ្ឋត្រូវបានគ្រប់គ្រងដោយឯកជន ដែលជាហេតុនាំឱ្យរដ្ឋអាចបាត់ម្ចាស់ការលើដំណើរការគ្រប់គ្រង, បង្កើតគម្លាតរវាងសិស្សនៅក្នុងសាលាតែមួយ និងបង្កើតឱ្យមានស្តង់ដាពីរក្នុងសាលារៀនតែមួយ។

ក្នុងន័យនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវគោលការណ៍ ទី១. មិនអនុញ្ញាតឱ្យពង្រីកចំនួនមជ្ឈមណ្ឌលសិក្សាទំនេីប​ បន្ថែមទៀត, ទី២. ចំពោះសាលារៀនចំនួន១០​ ដែលទើបនឹងចាប់ដំណេីរការបានជាង២ខែ​ នឹងអនុញ្ញតឱ្យអនុវត្តរហូតដល់បញ្ចប់ឆ្នាំសិក្សា​ នៅចុងឆ្នាំនេះ និងទី៣. សាលារៀនចំនួន៨​ ដែលបានអនុវត្តរួចហើយ សូមឱ្យក្រសួងអប់រំ យុវជន និងកីឡា សិក្សាដើម្បីរៀបចំដោះស្រាយ ។ បន្ថែមពីនេះ សូមមានការយោគយល់ពីឪពុកម្ដាយ​ អាណាព្យាបាល​ទាំងអស់​ ព្រោះរដ្ឋត្រូវធានាដល់អនាគតជូនសិស្សានុសិស្ស និងភាពម្ចាស់ការរបស់រដ្ឋនៅក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2528 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
12448 នាក់
សរុប :
6810488 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលរថយន្តសង្គ្រោះបន្ទាន់ ពីឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍បូកសរុប លទ្ធផលការងារខែឧសភា និងដាក់ទិសដៅអនុវត្តការងារខែមិថុនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល ២០២២-២០២៧ នៅសាធារណរដ្ឋសង្គនិយមវៀតណាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ​ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា បំពាក់គ្រឿងឥស្សរិយយស និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអំពិល នៅឃុំខ្នារស ស្រុកស្រីសន្ធរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ការិយាល័យជំនាញទាំង៦ ប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា និងពិសេសផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលស្តីពី ប្រតិបត្តិការដ្រូន បង្រ្កាបអំពើជួញដូរមនុស្ស សហការរៀបចំដោយ អង្គការមេត្រីអន្តរជាតិ (AIM SWAT)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជន និងពិធីកាត់ខ្សែបូសម្ពោធ ប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅសាលប្រជុំក្រុងកំពង់សោម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំអនុវត្ត គម្រោងលើកទី ១២ (the 12th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រង និងប្រតិបត្តិការ ចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន VERYWORDS នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ដែលកំពុងសិស្សា វគ្គបណ្ដុះបណ្ដាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ដឹកនាំកិច្ចប្រជុំ​គណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា