វិមជ្ឈការ៖ មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ================នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងសហការី បានអញ្ចើញជាអធិបតីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សាស្គន់ សាលាបឋមសិក្សាព្រៃចារ សាលាបឋមសិក្សាព្នៅកើត មត្តេយ្យធនធានស្គន់ សាលាបឋមសិក្សាសង្កែពង សាលាបឋមសិក្សាស្រាម សាលាបឋមសិក្សាប្រខ្នោរ និងសាលាបឋមសិក្សាសូទិប សរុបទាំងអស់ចំនួន ១៣៥ នាក់ ស្រី៩៤ នាក់។ ដែលប្រព្រឹត្តទៅនៅអគារមត្តេយ្យធនធានស្គន់។ ជាដំបូងលោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលិកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ឌសភា មកកានើលោកគ្រូ អ្នកគ្រូ។ បន្ទាប់មកលោកអភិបាលស្រុកបានលើកឡើងថា ភាពរីកចម្រើននៃការងារគ្រប់គ្រងការអប់រំកុមារតូចនៅតាមមូលដ្ឋាន គឺជាមនុញ្ញផលលេចធ្លោថ្មីមួយទៀត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងនៅស្រុកជើងព្រៃ រដ្ឋបាលស្រុក រដ្ឋបាលឃុំ រួមទាំងលោកនាយកសាលាបឋមសិក្សា ដែលជាតួអង្គប្រតិបត្តិករដឹកនាំ និងអនុវត្តការងារនេះ បានអះអាងដូចគ្នាអំពីការប្រែប្រួលកាន់តែវិជ្ជមាន ទាំងលើគុណភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ គុណភាពសិស្ស និងការឆ្លើយតបតម្រូវការបន្ទាន់តាមសាលារៀន។ គួររម្លឹកជូនថា កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរមុខងារលើវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាលនីកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាប្រធាន ក៏បន្តខិតខំពង្រឹង និងគាំទ្របន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាន់តែមានភាពជាម្ចាស់លើការអនុវត្តមុខងារដែលបានផ្ទេរទៅ។ សម្រាប់ស្រុកជើងព្រៃ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានសិទ្ធិអំណាចគ្រប់គ្រងសាលាមត្តេយ្យ និងបឋមសិក្សា លោកសង្កេតឃើញថា ការងារជារួមលើវិស័យនេះ បានផ្ដល់ភាពងាយស្រួលទាំងការគ្រប់គ្រង និងអនុវត្ត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនរវាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ ជាមួយសាលាមត្តេយ្យសិក្សា និងបឋមសិក្សា ខណៈរដ្ឋបាលស្រុក ក៏កាន់តែមានលទ្ធភាពក្ដាប់បានពីបញ្ហាប្រឈមរបស់សាលា ទាំងការគ្រប់គ្រង ការសិក្សា ការបង្រៀន និងប្រព័ន្ធហិរញ្ញវត្ថុជាដើម។ លោកអភិបាលស្រុកបន្ថែមថា«ស្រុកក៏បានគាំទ្រ និងឆ្លើយតបដោះស្រាយបានទាន់ពេល ជាពិសេសសាលានៅតំបន់ដាច់ស្រយាល ពោលគឺរដ្ឋបាលស្រុកបានបំពេញនូវរាល់តម្រូវការដែលខាងសាលាចង់បាន។ ក្រៅពីនេះ គឺការរៀបចំប្រព័ន្ធលើកទឹកចិត្តបុគ្គលិកអប់រំ ទៅលើការផ្តល់មេដាយ ការដំឡើងឋានន្តរស័ក្តិ ការតែងតាំង ប្រគល់ភារកិច្ច គឺលឿនរហ័ស និងទាន់ពេលវេលា»។ បើធៀបមុនពេលមានការធ្វើវិមជ្ឈការលោកអភិបាលស្រុក បានបញ្ជាក់ក្នុងន័យដើមថា « បើមុនមានការផ្ទេរមុខងារនេះមកឱ្យស្រុក ខ្ញុំអាចសង្កេតឃើញថា សាលាមួយចំនួនបានជួបផលវិបាកនឹងបញ្ហាជាច្រើន ទាំងការងាររដ្ឋបាល ការងារបច្ចេកទេស និងបញ្ហាប្រឈមនានារបស់សាលា ទម្រាំទទួលបានការឆ្លើយតប គឺត្រូវប្រើរយៈពេលយូរ និងមានភាពស្មុគស្មាញខ្លាំង»។ លោកទទួលស្គាល់ថា ការផ្ទេរមុខងារ និងសិទ្ធិអំណាចគ្រប់គ្រងការអប់រំកុមារតូចនេះ ជាបន្ទុកការងារថ្មីមួយបន្ថែមសម្រាប់ស្រុក ប៉ុន្តែឆ្លងកាត់ការអនុវត្តមួយរយៈពេលមកនេះ លោកអះអាងថា ការងារនេះមិនធ្វើឱ្យរាំងស្ទះលើការងារផ្សេងៗទៀតនោះឡើយ។ សូមបញ្ជាក់ថា មុខងារក្នុងវិស័យអប់រំចំនួន៣ សំខាន់ៗ ដែលរាជរដ្ឋាភិបាល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ១. មុខងារគ្រប់គ្រងការអប់រំកុមារតូច ២. មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា ៣. មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ៕ក្នុងឱកាសនេះដែរលោកអភិបាល បានជូនក្រមាខ្មែរ ទុកជាអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូ គ្រប់គ្នាផងដែរ។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ