ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិ ជំរុញការអនុវត្ត វិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​ គន្លឹះរបស់រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង ជាជាងការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ
Thu,20 March 2025 (Time 02:08 PM)
ដោយ ៖ ដើម្បីប្រជាជន


គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​គន្លឹះរបស់រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង ជាជាងការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់​ក្រសួង​មុខងារសាធារណៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ថា​៖ គោលការណ៍សំខាន់ចំនួន ៣ ដែលគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ​គន្លឹះ ទទួលបន្ទុក​អនុវត្ត​វិធានការ​គន្លឹះរបស់​រាជរដ្ឋាភិបាល គឺ៖ ១/ ការផ្តល់ជាទម្ងន់ និងសារនយោបាយក្នុងការគាំទ្រ ដោយផ្តោតលើការពង្រឹង​​ ជាជាង​ការពង្រីក, ២/ ការផ្តល់លទ្ធផលលឿន និង៣/ ការទទួលខុសត្រូវ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការកែទម្រង់មុខងារសាធារណៈ ពិសេស​ករណី​ស្រពិចស្រពិលនៃការវិភាគ​មុខងារ, និងក្របខណ្ឌនៃការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការ​កែ​ទម្រង់រដ្ឋបាលសាធារណៈ​, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៣ គឺ៖ ១/ ការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, ២/ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ប្រកប​ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និង ៣/ ការដាក់​ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ចំពោះវិធានគន្លឹះទី១ ស្តីពីការ​ដាក់​​ឱ្យ​អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិប​តេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានពន្យល់​ច្បាស់ថា ជាពិសោធន៍ក្នុងការតាមដានគុណផលនៃការជ្រើសរើស តាមរយៈការប្រឡង គឺត្រូវពិនិត្យតាម​ដំណាក់កាលនីមួួយៗ​ ដូចជា​៖ ១/ តើមានការលេចចេញវិញ្ញាសារប្រឡងឬទេ?, ២/ តើមានព្រឹត្តិការណ៍អ្វីកើត​ឡើង​ក្នុងអំឡុងពេលប្រឡងឬទេ? និង ៣/ តើមានប្រតិកម្មអ្វីខ្លះ ក្រោយការប្រឡងបានបញ្ចប់? ជាលទ្ធផល និងគោល​បំណងដែលយើងចង់បាន គឺភាពយុត្តិធម៌ និងការជឿទុកចិត្ត។ ដូចនេះ, ចំពោះភាពជោគជ័យដែល​សម្រេចបាន, សម្តេចបវរធិបតី បានសម្តែងការអរគុណ​ដល់​ក្រសួងមុខងារ​សាធារណៈ ជាពិសេស​សាមីខ្លួន ដែលជាបេក្ខជនប្រលង​ ដែលបានជឿជាក់ និង​​ មកចូលរួមប្រឡង និងអាណា​ព្យាបាល​ដែលបាន​ជឿជាក់ និង ជំរុញកូនចៅរបស់ខ្លួនមកចូលរួមប្រឡង ដោយឈរលើ គោលការណ៍ “ការផ្តល់ឱកាសស្មើគ្នា ដើម្បីគ្រប់គ្នា និងជឿទុកចិត្ត”។

ជាបន្ត, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមអំពីវិធានការគន្លឹះទី២​ គឺការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ប្រកប​ដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយត្រូវធានាប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។ អ្វីដែលរាជរដ្ឋាភិបាលធ្វើការកែទម្រង់ គឺមិនមែនត្រឹមតែកិច្ចការរដ្ឋបាលប៉ុណ្ណោះទេ តែត្រូវធ្វើការកែទម្រង់​ ទាំងឯកសារ, មនុស្ស និងរបៀបរបបនៃការដឹកនាំគ្រប់គ្រង​ ដោយឈរលើអភិក្រម៖ “ការពង្រឹងជាជាងពង្រីក និងការរៀបចំផ្ទះឱ្យរៀបរយ”។ ជាលទ្ធផលសម្រេចបានក្នុងការអនុវត្តការកែទម្រង់កន្លងមក គឺធានាបានចំពោះវិស័យមួយចំនួនដែលគ្រោងស្នើពង្រឹង មិនមានការ​ពង្រីក​រចនាសម្ព័ន្ធ, ប្រើប្រាស់អភិក្រមពង្រឹងដោយមិនពង្រីក, ថែរក្សា និងកែសម្រួលតាមការចាំ​បាច់ ហើយត្រូវមានការចូលរួមទាំងអស់គ្នា ជាមួយនឹងការលះបង់ខ្ពស់។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីវិធានការគន្លឹះទី៣​​ គឺការដាក់​ឱ្យអនុវត្ត​ប្រព័ន្ធលើកទឹកចិត្តសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, ការជំរុញ និងរៀបចំមេដាយសម្រាប់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំង​មន្ត្រីជាប់កិច្ចសន្យា ដោយត្រូវធ្វើឱ្យសុក្រឹត្យ សម្រាប់មន្ត្រីដែលសកម្ម មានស្នាដៃ និងធ្វើការជាប់ជាប្រចាំ ដោយ​បាន​ណែនាំឱ្យក្រុមការងារចំពោះកិច្ច ទទួលបន្ទុកអនុវត្ត និងរៀបចំមេដាយជូនមន្ត្រី​ដែលបាន​ធ្វើការចាប់ពី ១០ឆ្នាំ​ឡើងទៅ និង​​ ​មិនដែលទទួលបាន​មេដាយសោះ នៅក្របខណ្ឌទូទាំងប្រទេស ។​ ក្រុមការងារ​ចំពោះកិច្ចនេះ គឺត្រូវរៀបចំធ្វើតែចំពោះករណីលើកទី១ប៉ុណ្ណោះ, ដោយបន្ទាប់មក​ គឺត្រូវជូនសិទ្ធិទៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិ និងថ្នាក់ក្រសួងស្ថាប័ន ជាអ្នក​រៀបចំ ឬស្នើតាមក្របខណ្ឌដែលមានស្រាប់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2072 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19310 នាក់
សរុប :
7183504 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង