ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតីនាយករដ្នមន្ត្រី ការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ,​ ការអប់រំ, ទំនើបកម្ម​ និង​ ផាសុខភាព
Fri,21 March 2025 (Time 04:04 PM)
ដោយ ៖ ដើម្បីប្រជាជន


ការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ,​ ការអប់រំ, ទំនើបកម្ម​ និង​ ផាសុខភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថាការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់​កាន់តែ​ល្អប្រសើរជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ, ការអប់រំ គឺជាគោលដៅរបស់​រាជរដ្ឋាភិបាលដែលចង់បាន និងបន្តធ្វើ ឧទាហរណ៍ជាក់ស្តែង, ការ​ធ្វើទំនើបកម្មអគាសិក្សា គ្រឿង​បំពាក់បរិក្ខាសិក្សា ផាសុខភាព គឺជាអ្វីបាននឹងកំពុងបំពេញ​សេចក្តី​ត្រូវការ និងវឌ្ឍនភាព​សង្គម។

ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំមិននិយាយតែពី​ហេដ្ឋារចនា​សម្ព័ន្ធប៉ុណ្ណោះទេ គឺត្រូវនិយាយអំពីគ្រូ សិស្ស​ មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ក្នុងនាមរដ្ឋាភិបាល ត្រូវដោះស្រាយគ្រប់ប្រភេទ កម្រិតជីវភាពប្រជាជន, ការរស់នៅ​ប្រចាំ​ថ្ងៃ, ​សុវត្ថិភាព និង សន្តិសុខ។ អាស្រ័យហេតុនេះ, សារសំខាន់នៃការកសាងធនធានមនុស្ស និងការបណ្តុះ​បណ្តាល​នៅកម្ពុជា គឺជាចំណុចគន្លឹះដែលឪពុកម្តាយ, អាណាព្យាបាល ចង់បានការបណ្តុះបណ្តាល​កូនៗរបស់ខ្លួនជាអាទិភាព ដើម្បីធានានបាននូវអនាគតល្អប្រសើរ។ ដូចនេះ, បើយើងមិនចេះ, យើងគ្មានធនធាន​មនុស្សល្អ, យើងច្បាស់ជាគ្មានឯករាជ្យនោះទេ គឺត្រូវពឹងគេ ដើម្បីជួយធ្វើផែនការ, កម្មវិធី​នយោបាយ, នយោបាយសេដ្ឋកិច្ច, តែបច្ចុប្បន្នយើងមាន​ធនធានមនុស្ស យើងអាចធ្វើបានដោយខ្លួនឯង និងមានភាពជាម្ចាស់​ការលើជោគវាសនារបស់ខ្លួន។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យក្នុងការអប់រំ និងកសាងធនធានមនុស្ស, រាជរដ្ឋាភិបាលត្រូវឈរលើគោលការណ៍ពង្រឹងទាំងបរិមាណ និង​គុណ​ភាព។ ១/ បរិមាណ គឺជាការសិក្សាតាមរយៈការជំរុញក្នុងការពង្រីកគ្រឹះស្ថានសិក្សាឱ្យទៅដល់​មូលដ្ឋាន​ទូទាំង២៥ រាជធានី-ខេត្ត ដែលមិនត្រឹមតែជាការផ្តល់ឱកាសដល់សិស្សក្នុង​ការសិក្សា​ប៉ុណ្ណោះ​ទេ តែក៏​ជាការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អាចធ្វើការពង្រីកផង និងពង្រឹងគុណភាព​ផង ដើម្បីបម្រើគោលបំណងសំខាន់២​ គឺ “ឱ្យសិស្សរៀនបានច្រើន រៀនបានវែង និងគុណភាព”។ និង ២/ គុណភាព គឺជាការកែទម្រង់ និងការធ្វើទំនើបកម្មសិក្សា តាមរយៈការផ្តោត​លើ​កា​រកែទម្រង់ប្រព័ន្ធ​សិក្សា, កម្មវិធីសិក្សា និងទំនើបកម្មស្របតាមបរិបទបច្ចុប្បន្ន និងអនាគត ហើយក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំព្យាយាមបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិត។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាចំពោះការពង្រឹងការអប់រំ យើងត្រូវ​ឆ្ពោះ​ទៅគោលការណ៍នៃការពង្រឹងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ដោយឆ្នាំនេះ អាណត្តិនេះ គឺជាអាណត្តិនៃ​ការពង្រឹង ជាជាងការពង្រីក ហើយបើពង្រីក គឺត្រូវធ្វើ​តាមការចាំបាច់បំផុត។ រាជរដ្ឋាភិបាលសម្រេច​អនុវត្តសកម្មភាពដោយយកគោលការណ៍, យកភាពគំរូ ដោយរៀនក្នុងការដឹកនាំ៖ ពង្រឹងគ្រូ បន្ថែម​ម៉ោង ច្នៃប្រឌិត, ការយកចិត្តទុកដាក់សុខភាពរបស់សិស្ស ដោយត្រូវគិតគូរអំពីរបបអាហារ និងការ​លក់​អាហារ​សម្រាប់សិស្សក្នុងសាលា និងការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល​ និងសហគមន៍។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5448 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18300 នាក់
សរុប :
6929413 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ