ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចិត្តិសង្គបណ្ឌិត ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា
Sat,29 March 2025 (Time 09:20 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចិត្តិសង្គបណ្ឌិត ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ទោឡេមិញគឿក អតីតប្រធានស្នងការនយោបាយ យោធភូមិភាគទី២ បានដឹកនាំប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ តំបន់ហាណូយ ហៅកាត់ថា​សមគមរណសិរ្ស៤៧៩ បានជំរាបជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា៖ ឯកឧត្តមផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើប​ឥតគណនា​បន្ទាប់ពីបានមកដល់​​ប្រ​ទេស​​កម្ពុជា និងបានឃើញការរីកចំរើន មិនអាចនឹកមិនស្មានដល់ បើ​ប្រៀប​​ធៀប​​ទៅនឹង​អតីត​កាល។

​ការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ទោឡេមិញគឿក នាពេលនេះ បានធ្វើឡើង​គ្រា​ដែល​ប្រតិភូនេះ បានមកបំទស្សនកិច្ចនៅកម្ពុជា ហើយតហើយត្រូវបានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា ។
​
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់​ប្រតិភូ​​នាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំ​ណើរ​​ការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេស​ទាំង​ពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រ​ឆាំង​សត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំង​សន្តិ​​សុខ ទាំងការពង្រីកសក្តានុ​ពល​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន ​ពិសេសយើងចាំមិនភ្លេចទេ ដែលកង​ទ័ព​ប្រ​ជា​ជន​វៀតណាមបានស្ម័គ្រចិត្តជួយរំដោះ​ប្រ​ជា​​ជនកម្ពុជា ឲ្យ​រួចាកផុតពីរបបកម្ពុជា​ប្រជាធិបតេយ្យ​ប្រ​ល័យ​ពូជសាសន៍ប៉ុលពត ។

​ឯកឧត្តមឧត្តមសេនីយ៍ទោឡេមិញគឿក បានថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែល​បាន​អនុញ្ញាតឲ្យប្រតិភូចូលជួបសំដែងការគួរសម ព្រមទាំងបានបង្ហាញ​ពីវឌ្ឍនភាព​​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែលអាចវាយតំលៃបាន ថា៖ កម្ពុជាពិតជា ​ព្រះរា​ជា​ណា​ចក្រ​អច្ឆិរយៈ ដែលខុសគ្នាដាច់​ស្រឡះ​កាល​ពី​៤៦ឆ្នាំ​កន្លងទៅ ព្រោះពីមុនជា​ទី​វាល​​ពិ​ឃាត និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា​​​ស្ថិត​នៅ​ក្នុង​ចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបាន​ក្លាយ​ជាប្រ​ទេស​ជាតិមួយ​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេសអភិវឌ្ឍន៍ផងដែរ ។

​ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូម​ឲ្យ​កង​ទ័ព និងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យ​ផល​​ប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេស​ក្នុង​តំបន់ និងនៅលើពិភពលោក ហើយក៏សុំឲ្យដំណើទេសចរណ៍ទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា របស់ប្រតិភូ ទទួលបានជោគជ័យ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2206 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
36631 នាក់
សរុប :
7202466 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ