ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ សុក សំបូរ និងលោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយ របស់មន្ត្រីនគរបាលជាតិ
Tue,01 April 2025 (Time 07:00 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ សុក សំបូរ និងលោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយ របស់មន្ត្រីនគរបាលជាតិ
==============
រាជធានីភំ្នពេញ ៖នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយ របស់មន្ត្រីនគរបាលជាតិ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោក-លោកស្រី វរសេនីយ៍ នាយ-នាយរងការិយាល័យ លោកនាយ-នាយរងផ្នែក និងមន្រ្តីសរុបចំនួន ១៦៦នាក់ (ស្រី២៥នាក់)។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសន៍ថា ថ្ងៃនេះលោកមានមោទនភាព និងសេចក្តីរីករាយជាខ្លាំង ដោយបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអង្គភាពតម្រួតបទបញ្ជា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់រៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សុខ ងី អនុប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន ឡើងរាយការណ៍សង្ខេបអំពីសមាសភាពរចនាសម្ព័ន្ធរបស់នាយកដ្ឋានរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា និងជាតំណាងលោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា ជាគ្រូបង្គោលបានអញ្ជើញធ្វើបទបង្ហាញ ស្តីពីការគ្រង ឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្តបទវិន័យ និងសណ្តាប់ធ្នាប់រៀបរៀបរយរបស់មន្ត្រីនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង មានប្រសាសន៍ថា បទវិន័យនគរបាលជាតិកម្ពុជា សំដៅដល់ក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យដែលជាសំណុំវិធាន ឬ បទប្បញ្ញត្តិដឹកនាំ ណែនាំ អប់រំ និងទូន្មានមន្ត្រីនគរបាលជាតិ ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ឧត្តមភាព កិត្យានុភាព ជំនឿទុកចិត្ត ព្រមទាំងណែនាំតម្រង់ទិសដល់មន្ត្រីនគរបាលជាតិ ឱ្យប្រព្រឹត្តអំពើល្អ ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោបន្តថា បទវិន័យនគរបាលជាតិកម្ពុជា គឺមាន៥សំខាន់ (សិទ្ធិនិងកាតព្វកិច្ច, ក្រមសីលធម៌វិជ្ជាជីវៈ, វិន័យ, ការលើកសរសើរនិងជូនរង្វាន់, ការដាក់ទណ្ឌកម្ម)។
លោកឧត្តមសេនីយ៍ទោអនុប្រធានអង្គភាព ក៏បានធ្វើបទបង្ហាញអំពីការស្លៀកពាក់ឯកសណ្ឋានរបស់មន្រ្តីនគរបាលជាតិ រួមទាំងស្លាកសញ្ញាតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ចឲ្យបានត្រឹមត្រូវជាកងកម្លាំងនគរបាលជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលជាតិកម្ពុជា មានសិទ្ធិនិងសេរីភាពដូចប្រជាពលរដ្ឋដទៃទៀត ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងអង់អាចក្លាហា ហ៊ានធ្វើពលិកម្មនៅគ្រប់កាលៈទេសៈទាំងអស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវគោរពនិងអនុវត្តតាមបញ្ជាថ្នាក់ដឹកនាំ តាមឋានានុក្រម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ចុងក្រោយ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងមានមតិបូកសរុប ប្រកបដោយអត្ថន័យ និងបានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកឧត្តមសេនីយ៍ទោ ឈាង ប៊ុនហុង អនុប្រធានអង្គភាពតម្រួតបទបញ្ជា ដែលបានចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃចុះផ្សព្វផ្សាយស្តីពី ការគ្រងឯកសណ្ឋាន ការប្រើស្លាកសញ្ញា ការអនុវត្ត បទវិន័យ និងសណ្តាប់ធ្នាប់របៀបរៀបរយរបស់មន្ត្រីនគរបាលជាតិនៅពេលនេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
17493 នាក់
សរុប :
7181687 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង