ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ចើញបន្តចូលរួមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល
Sat,12 April 2025 (Time 10:23 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ចើញបន្តចូលរួមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល
=============
ក្រោយពីពិធីបើកជាផ្លូវការ និងសម័យប្រជុំពេញអង្គលើកទី១ បញ្ចប់៖នារសៀលថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ចើញបន្តចូលរួមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោកៈ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១០០០ នាក់ ដែលក្នុងនោះមានគណៈប្រតិភូបរទេស ចំនួនប្រមាណ ៥០០ នាក់ ដែលក្នុងនោះមានប្រតិភូស្ថាបន័សភាចំនួន ៤៥ ប្រទេស។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់ (UPF)នេះ សម្តេចប្រធានបានអញ្ជើញថ្លែង សុន្ទរកថាពិសេសមួយទៅកាន់កិច្ចប្រជុំនៅក្នុងសម័យប្រជុំពេញអង្គលើកទី២ នេះ ។

ជាមួយនេះដែរ មានការអញ្ជើញថ្លែងសុន្ទរកថា ដោយវាគ្មិនកិត្តិយសសំខាន់ៗ រួមមានៈ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles S. Yang) ប្រធាន UPF អន្តរជាតិ លោកស្រី ប៉ូលឡា វាយ ខេន (Poster Paula White Cain) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសាសនា របស់ប្រធានាធិបតី ត្រាំ នៃសហរដ្ឋអាមេរិក និង ឯកឧត្តម ភីលមិន យ៉ាង (Hon. Philemon Yang) ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៩ ដែលបានសង្កត់អំពីសារៈសំខាន់នៃសន្តិភាព និងការធ្វើការរួមគ្នា ដើម្បីថែរលក្សា និងលើកម្ពស់សន្តិភាព និងវិបុលភាពរួម។

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ ជាការជួបជុំដ៏ធំមួយដែលមានគណៈប្រតិភូមកពីស្ថាប័នផ្សេងៗគ្នា មានទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំសាសនា អ្នកស្រលាញ់សន្តិភាព និងវិស័យឯកជន សង្គមស៊ីវិល នៅក្នុងគោលដៅតែមួយដើម្បីការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។
កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់ វិធានការជាក់ស្តែង ដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក។

កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តិទៅស្របខួបលើកទី៨០ នៃអង្គការ សហប្រជាជាតិ និងស្របពេលដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម វិបត្តិនានា និងជាវេទិកាមួយដ៏សំខាន់ផ្តល់ឱកាសឱ្យមានការរួមគ្នា ដើម្បីលើកកម្ពស់ សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ។ ដូច្នេះអ្នកចូលរួមទាំងអស់គ្នា មានក្តីសង្ឃឹមថា នេះជាឱកាសមួយដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរទស្សន យោបល់គ្នា និងស្វែងរកនូវវិធីសាស្រ្ត គន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6444 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
19296 នាក់
សរុប :
6930409 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ