ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ អញ្ជើញកំសាន្ត ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារ និងទស្សនាសិល្បៈនានានៅផ្លូវថ្មេីរជេីង(Walk Street)================ភ្នំពេញ៖នាយប់ថ្ងៃសៅរ៌ ទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ជាឪពុកក្មេក ម្ដាយក្មេកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាត្រូវជាឪពុកបង្កើត និងអ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល អមដំណើរដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញកំសាន្ត ទស្សនាស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារនិងទស្សនាសិល្បៈនានានៅផ្លូវថ្មេីរជេីង(Walk Street) ភ្នំពេញ។ នាឱកាសនោះឯកឧត្តម ពេជ សោភ័ន និងឯកឧត្ដមឃួង ស្រេងបានធាក់ស៊ីក្លូដឹកលោកជំទាវកំសាន្តសប្បាយផងដែរ។ក្នុងខណៈនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៌ថានៅផ្លូវថ្មេីរជេីង(Walk Street) សំបូរចំណីអាហារឆ្ងាញ់ៗណាស់បងប្អូន។សប្ដាហ៌នេះ និងសប្ដាហ៌ក្រោយមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយ៏នៅផ្លូវថ្មីរជើង (Walk Street) មាត់ទន្លេភ្នំពេញ៥ថ្ងៃដោយក្នុងនោះមុនចូលឆ្នាំ២ថ្ងៃនៅថ្ងៃសៅរ៌ទី១២ និងថ្ងៃអាទិត្យទី១៣មេសា ហើយក្នុងឱកាសចូលឆ្នាំបន្ថែម៣ថ្ងៃទៀត១៤ដល់១៦មេសាសរុប៥ថ្ងៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនា ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ គ.ស ២០២៥។ ផ្អែកតាមការជូនព័ត៌មានពីមន្ទីរវប្បធម៏ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ឱ្យដឹងថា៖មន្ទីរវប្បធម៏ និងវិចិត្រសិល្បៈនឹងរៀបចំឲ្យិមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំនារមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវ ថ្មើរជើង (Walk Street) ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ ពេញ។ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះថ្ងៃសៅរ៏ទី១២មេសាមានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោ។ លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ផ្លូវថ្មើរជើងជាតំបន់ស្ងួតហាមមិនឱ្យមានការលេងបាញ់ទឹក,ប៉ាតម្សៅជាដើម។តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ នៅផ្លូវថ្មើរជើងមិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួនរួមទាំងអ្នកមកដើរលេងកំសាន្តក៏មិនត្រូវទិញអាហារមកអង្គុយញាំលើសួនច្បារនោះឡើយ។ក្នុងនាមអាជ្ញាធរដែនដីលោកស្រីដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកំសាននៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកំសាន្ត នឹងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ពេលនេះផ្លូវថ្មើរជើងទទួលបានការចាប់អារម្មណ៏ជាខ្លាំងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញរៀបចំឪ្យិមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្គ្រានវត្តភ្នំដែលជាការពង្រីកកន្លែងកំសាន្តសប្បាយកាន់តែច្រើនក្នុងរាជធានីភ្នំពេញ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ