ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតីនាយករដ្នមន្ត្រី ៖កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផល របស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់ ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនា​ សម្ព័ន្ធ​តភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា
Mon,21 April 2025 (Time 07:30 PM)
ដោយ ៖ ដើម្បីប្រជាជន


កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ។ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែ​មេសា ឆ្នាំ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពី​ចូល​ឆ្នាំខ្មែរ​។ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទ​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផល​ដើម្បីបម្រើផលប្រយោជន៍​ប្រជាពលរដ្ឋ លើកស្ទួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និងជំរុញវិស័យ​ផ្សេងៗរបស់មូលដ្ឋាន។

យើងនឹងបន្តចេញទៅ​សម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាស​វិជ្ជមាន​​ពីកម្ពុជាឱ្យកាន់តែច្រើន​ថែមទៀត។ ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើត​ទេសចរណ៍បន្ថែម​សម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ច​មូលដ្ឋានផង និងជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់​ទេសចរណ៍តភ្ជាប់​ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅ​ផ្តល់​ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

បន្ថែមពីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង​ ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយ​របស់បងប្អូន​ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ក្រុម​ការងារដែលបានរៀបចំតុបតែង និង​ បង្កលក្ខណៈសប្បាយរីករាយ, ព្រមទាំង ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានថែរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់ តាមរយៈការសាមគ្គីគ្នា និងស្រលាញ់គ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី។

មួយវិញទៀត សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំការដឹកជញ្ជូន​បងប្អូនទៅស្រុកកំណើត​ទាំងទៅទាំងមក សរុបជា ២៥៥៦ ជើង ដោយដឹកបានប្រមាណជិត ១០ម៉ឺននាក់ ជាមួយការសន្សំថវិកាបានជាង​ ១.៧ លានដុល្លារ។ ក្នុងនេះផងដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ​ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្ត ពិសេសបងប្អូន​ប្រជាជនយើង ដែលបាន​ផ្តល់ការគោរព​ និងការយោគយល់គ្នា លេងសប្បាយប្រកបដោយការ​ទទួលខុសត្រូវ និង​សីលធម៌ខ្ពស់ ប្រកបដោយភាពចាស់ទុំ និងបង្កើតបានស្មារតីស្នេហាជាតិ ព្រោះថា​បុណ្យចូលឆ្នាំ គឺជាការអបអរសាទរបែបវប្បធម៌ ប្រពៃណី និងការកំសាន្តល្បែងប្រជាប្រិយ យើង​គិត​វិជ្ជមាន ធ្វើវិជ្ជមាន ផ្សព្វផ្សាយវិជ្ជមាន ហ្នឹងហើយ យើងរួមគ្នាដើម្បីប្រទេសជាតិរបស់យើង។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានឆ្លៀតគូសបញ្ជាក់អំពីការលើកឡើងកន្លងទៅពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ី​​ ជីនពីង កាលពីថ្ងៃ១៧-១៨ ខែមេសា, អំពី​ជំហរ​នយោបាយរបស់កម្ពុជា ដែលយកប្រទេសជាមិត្ត គ្រប់គ្នា ស្មើសិទ្ធិ ស្មើមុខស្មើមាត់ និងមិនយកប្រទេស​ណា​ ចោលប្រទេសណានោះទេ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី​ ជីនពីង​ គឺជាការបញ្ជាក់យ៉ាងច្បាស់ផង​ដែរ ​អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និង​ កាន់តែរឹងមាំ ហើយបានវិវត្តក្នុងទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ និងគ្រប់រដូវកាល។ កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់​ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រប់ប្រទេស សំដៅបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋ​មន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ “គុណធម៌, សីលធម៌, សច្ចធម៌ និងជំហររឹងមាំច្បាស់លាស់” សម្រាប់ធ្វើនយោបាយ ហើយរួមគ្នាគិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន​ និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3194 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
37619 នាក់
សរុប :
7203454 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ