ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ៖​ វត្តមាន​របស់​សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ ជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​យូរអង្វែង​ រវាង​ប្រទេសទាំង២​
Sat,05 April 2025 (Time 09:20 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ៖​ វត្តមាន​របស់​សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ ជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​ រវាង​ប្រទេសទាំង២​

នារសៀលថ្ងៃសៅរ៍​ ទី៥​ខែមេសា​ ឆ្នាំ២០២៥, ឯកឧត្តម​ ថងលុន ស៊ីសូលីត​ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ​ និង​ជាប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ បាន​​ស្វាគមន៍​យ៉ាងកក់ក្តៅ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី​ ដែលបាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ដាក់កម្រងផ្កា​ និងគោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម​ នាយក​ឧត្តម​សេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិមបក្ស​ និង​ជាអតីត​ប្រធានរដ្ឋឡាវ។ ឯកឧត្តម​ប្រធាន​រដ្ឋបាន​ថ្លែងថា៖​ ក្នុងនាម​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ឯកឧត្តមសូម​ថ្លែង​អំណរ​ព្រះ​រាជ​គុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​អរគុណ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដែលបាន​ផ្ញើ​ព្រះ​រាជសារ​ និង​លិខិត​ចូលរួម​រំលែកទុក្ខ​ ជាមួយ​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះ​មរណភាព​របស់​ឯកឧត្តម​ នាយឧត្តមសេនីយ​ ខាំតៃ​ ស៊ីផាន់ដន។

ឯកឧត្តម​ប្រធាន​រដ្ឋបានវាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមានរបស់សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​​ ​ក្នុង​ឱកាសដ៏ក្រៀមក្រំ​ ដែលនេះជាការ​បង្ហាញ​ឱ្យ​ឃេីញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​យូរអង្វែង​ រវាង​ប្រទេសទាំងពីរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ​ បាន​បញ្ជាក់​ថា​ មរណភាព​របស់​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ ជាការ​បាត់​បង់នូវ​វីរបុរសជាតិ ដែល​មាន​ស្នាដៃ​ជា​ច្រើន​ចំពោះជាតិ មាតុភូមិ​ និង​ប្រជាជនឡាវ​ តាំ​ង​ពី​ការចាប់ផ្តេីមរំដោះប្រទេស, ​ ការកសាង​ និង​ការអភិវឌ្ឍ​ប្រទេស​រហូតមកដល់បច្ចុប្បន្ន​ ព្រម​ទាំង​ជា​ឥស្សរជន​មួយរូប​ ដែល​ចូលរួម​ចំណែក​ក្នុង​ការ​ពូនជ្រុំ​​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​​ រវាង​ឡាវ​ និងកម្ពុជា។

ជាការឆ្លើយតប,​ សម្តេច​បវរ​ធិបតី​ បានថ្លែង​អំណរគុណ​ឯកឧត្តម​ប្រធាន​រដ្ឋឡាវ​ ដែលបាន​ទទួល​ស្វាគមន៍​សម្តេចបវរធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ក្នុង​ឱកាស​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ខាំតែ​ ស៊ីផាន់ដន។ សម្តេច​បវរ​ធិបតី​ បាន​ថ្លែង​ថា​ ក្នុង​នាម​រាជរដ្ឋាភិបាល​ និងប្រជា​ជន​កម្ពុជា​ សម្តេចសូម​ចូលរួម​រំលែកមរណ​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះការបាត់​បង់​​វីរបុរស​ និង​​ឥស្សរជនដ៏​ឆ្នេីម ដែល​បាន​តស៊ូ​ និង​ លះ​បង់ ពេញមួយជីវិត​ ក្នុងការ​រំដោះ​ កសាង និងអភិវឌ្ឍ​ជាតិ សម្រាប់ប្រទេស​ និង​ប្រជាជន​ឡាវ។ សម្តេច​បវរ​ធិបតី​ក៏បាន​គូស​រំលេច​ពី​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏យូរអង្វែង កម្ពុជា-ឡាវ​ ដែលមិនត្រឹម​តែមាន​ទំនាក់ទំនង​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ មានទំនាក់​ទំនង​ក្នុង​មនោសញ្ចេតនាជាបង​ ជាប្អូន​​ និង​ ជាក្រុមគ្រួសារ។

ឯកឧត្តមប្រធានរដ្ឋ​ និង សម្តេច​បវរ​ធិបតី​ ក៏បានគូសបញ្ជាក់សាជាថ្មីថា​ នឹង​បន្តជំរុញ​​ការពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​លេីគ្រប់វិស័យកម្ពុជា-ឡាវ​​ ​ឱ្យកាន់តែរឹងមាំ​ និង​ រីកចម្រេីន​ បន្ថែមទៀត​។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7907 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20759 នាក់
សរុប :
6931872 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ